KI-Media2 KI Media គណបក្ស​សង្គ្រោះ​ជាតិ ហែរ​ក្បួ ន​បាតុកម្ម ផ្ទុយ​ពី​ការសម្រេច​របស់​ក្រសួ ងមហាផ្ទៃ​

CEN+01.jpg

CEN+02.jpg
ថ្ងៃទី 20 ឧសភា 2013
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកចូលរួម​ប្រមាណ ៣.០០០​នាក់ បាន​ជួបជុំគ្នា កាលពី​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៣​នេះ ដើម្បី​ត្រៀម​ហែរ​ចេញទៅ​កាន់​គោលដៅ​ដែល​បានគ្រោង​ទុក ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​រារាំង​ការ​ដង្ហែ​ក្បួន​នេះ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ អនុវត្ត​ផ្ទុយ​ពី​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ដែល​បានអនុញ្ញាត​ឲ្យ​គណបក្ស​នេះ ហែរ​ក្បួន​បាតុកម្ម តែ​មិន​ឲ្យ​លើសពី ១០០ នាក់​។

ទោះជា​យ៉ាងណា ក្បួន​បាតុកម្ម​នេះ បាន​ហែរ​ចេញ​បុក​ទំ​លុះ​រនាំង​ការពារ​របស់​សមត្ថកិច្ច ដើម្បី​សម្រេច​តាម​គោលបំណង​របស់ខ្លួន​។​
​ចំពោះ​បញ្ហា​ធ្វើបាតុកម្ម​អហិង្សា​របស់​គណបក្សប្រឆាំង ត្រូវបាន​យកមក​ពិភាក្សា​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ រួមទាំង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣​។​

​នៅក្នុង​កិច្ចប្រជុំ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សមាជិក​នៃ​អង្គប្រជុំ​ថា កិច្ចប្រជុំ​គឺ​ដើម្បី​ពិភាក្សា​ស្តីពី​ការជូនដំណឹង​ធ្វើ​មហា​បាតុកម្មអហិង្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ធ្វើការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​តាមផ្លូវ​ប៉ាស្ទ័រ ឆ្ពោះទៅកាន់​ការិយាល័យ​តំណាង​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ដើម្បី​ប្រគល់​ញត្តិ​។​
ចំណែក​លោក គួ​យ ប៊ុន​រឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ជម្រាបជូន​អង្គប្រជុំ ឲ្យ​ដឹង​ដែរ​ថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ គឺ​ចង់​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី និង​របាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​សំរាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០០១៣ របស់​វិទ្យាស្ថាន​ជាតិ​សំរាប់​កិច្ចការ​អន្តរជាតិ (NDI) អង្គការ​នី​ច​ហ្វិ​ច (NICFEC) និង អង្គការ​ខុមហ្វ្រែល (COMFREL) ក្នុងការ​រៀបចំ​ការចុះ​ឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សារ​ឡើងវិញ ព្រមទាំង​ចាត់វិធានការ​គ្រប់បែបយ៉ាង​ធានា​អំពី​យន្តការ និង​នីតិវិធី​សំរាប់​បម្រើ​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឲ្យ​ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ដោយ​ស្មើភាព​គ្នា​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។​

​ក្នុងករណី​ក្រសួងមហាផ្ទៃ មានកា​អនុញ្ញាត ម្ចាស់​សំណើ ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖
១-​ចំពោះ​ការ​ដង្ហែ​ក្បួន សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ធ្វើការ​ជួបជុំ និង​សម្តែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​តាមផ្លូវ​ប៉ាស្ទ័រ​រហូតដល់​ផ្លូវ​លេខ ២៥៤(​ផ្លូវ​ខាងជើង​សាលា​គរុកោសល្យ​) បត់​ឆ្វេង​ដោយ​ឆ្លងកាត់​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​សហគមន៍​អឺរ៉ុប​ដោយ​បាតុករ​ឈរ​រង់ចាំ​នៅ​ផ្លូវ​លេខ ២៥៤ នៅពេលដែល​តំណាង​យក​ញ​តិ្ត​ទៅ​ប្រគល់ជូន​សហគមន៍​អឺរ៉ុប រួច​ត្រឡប់ ក្រោយ​បន្តដំណើរ​តាមផ្លូវ​ប៉ាស្ទ័រ​ឆ្ពោះទៅ​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​ប្រគល់​ញ​តិ្ត​រួច​រំសាយ​។​
២-​ចំពោះ​ការជួបជុំ​និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន ម្ចាស់​សំណើ​ត្រូវ​ទទួលខុសត្រូវ​ដូចខាងក្រោម ៖
-​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងការ​ជួបជុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ម្ចាស់​សំណើ ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​។ ចំណែក​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ការពារ​ពី​ខាងក្រៅ ក្នុងករណី​មាន​ជនសង្ស័យ​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​។​

-​ចំពោះ​ខ្លឹមសារ​នៃ​ការសម្តែង​មតិ​របស់​ពួកគាត់ ម្ចាស់​សំណើ​ឯកភាព​ទទួលខុសត្រូវ​ទាំងស្រុង ក្នុងករណី​មាន​បុគ្គល​ណា​យក​កម្មវិធី​នេះ ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និង​ឥស្សរជន​ជាន់ខ្ពស់​ណា​ម្នាក់​។​

-​ម្ចាស់​សំណើ និង​អ្នកចូលរួម​ទាំងអស់ ត្រូវ​សំអាត​អនាម័យ​នៅ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​តាមផ្លូវ​ដង្ហែ​ក្បួន​ឲ្យ​បាន​ស្អាត ក្រោយពី​ប្រារព្ធ​ពិធី​ចប់ ជៀង​វាង​ប៉ះពាល់​ដល់​សោភ័ណភាព​នៅ​ទីនោះ​។​

-​ចំពោះ​ការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​បញ្ចប់​មុន​ម៉ោង ១២ ថ្ងៃត្រង់ និង​ចៀសវាង​ដាច់ខាត​នូវ​ការបិទផ្លូវ​ដែល​នាំ​ឲ្យ​កកស្ទះ​ចរាចរ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​
៣-​ចំពោះ​ករណី​ខាងលើ សាលា​រាជធានី​ភ្នំពេញ នឹង​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ ដូច្នេះ​ម្ចាស់​សំណើ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​។​
៤-​ប្រសិនបើ​មិន​គោរព​តាម​លក្ខខណ្ឌ​ខាងលើ ថ្នាក់ដឹកនាំ​បាតុកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​សាលា​រាជធានី​ភ្នំពេញ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​


Posted By KI Media to KI Media at 5/20/2013 11:15:00 AM


Posted By kiletters2 to KI-Media2 at 5/20/2013 11:15:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: