KI-Media2 KI Media បាតុកម្មលើក​ទី​២ របស់គណបក្សសង ្គ្រោះ​ជាតិ មិនទាន់មានការសម្រេចពីសាលារាជ ធានីភ្នំពេញ

CNRP+Demo+(RFA).jpg
ថ្ងៃទី 18 ឧសភា 2013
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: ការធ្វើ​បាតុកម្មអហិង្សា​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកចូលរួម​យ៉ាងតិច ៥.០០០​នាក់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​នោះទេ ដោយសារ​ចំនួន​អ្នកចូលរួម​លើសពី​សមត្ថកិច្ច​នៃ​ការអនុញ្ញាត​របស់​សាលា​រាជធានី​ភ្នំពេញ​។ ហេតុដូច្នេះ សាលា​រាជធានី​ភ្នំពេញ បាន​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​។​

​ការសម្រេច​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​។​
បើតាម​គម្រោង ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង នឹងធ្វើ​ការជួប​ជុំគ្នានៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​ការ​កាន់​បដា​ពាក្យស្លោកមួយចំនួន​ រួចហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ស្នាក់ការ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការអង្គការសហប្រជាជាតិ ដើម្បី​ដាក់​ញត្តិ​ជូន​អ្នករាយការណ៍​ពិ​សេ​ស រួច​បន្តទៅ​សហគមន៍​អឺរ៉ុប​។​

​ចំពោះ​ការដាក់​លិខិត​ជូនដំណឹង ស្តីពី​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេពី​សាលា​រាជធានី​ភ្នំពេញ​។​
សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ កន្លងមកនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​បាតុករ​ធ្វើ​មហា​បាតុកម្ម ដោយ​ធ្វើការ​ជួបជុំគ្នានៅ​ទីលាន​ប្រជាធិប​តេយ្យ ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​​ចំការ​បោះឆ្នោត ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និងជាពិសេស​គឺទាមទារ​ឲ្យ​មានការ​វិលត្រឡប់​រប​ស់លោក សម រង្ស៊ី មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕


Posted By KI Media to KI Media at 5/19/2013 04:54:00 PM


Posted By kiletters2 to KI-Media2 at 5/19/2013 04:54:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: