KI-Media2 KI Media បងប្អូន កម្មករ ប្រយ័ត្នចាញ់បោក ហ៊ីង ដែលកំពុងភ័យ ខ្លួន!

Hing+Bun+Heang+speaking+(DAP).jpg
នាយឧត្តមសេនីយ៍ ហៅការញុះញង់កម្មករ ធ្វើបាតុកម្មដំឡើងប្រាក់ខែ របស់បក្សប្រឆាំង ជាការវាយ បំបែកឆ្នាំងបាយ
នាយឧត្តមសេនីយ៍ ហ៊ីង (ហោង)ប៊ុនហៀង អះអាងថា ប្រាក់ខែគោលកម្មករ នឹងលើសពី ១៥០ដុល្លារ នៅក្នុងអាណត្តិថ្មី

Sunday, 19 May 2013
ដោយៈ ដើមអម្ពិល (DAP)

កណ្តាលៈ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាអនុប្រធានគណៈពង្រឹងការងារខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងរំពឹងទុកថា នៅក្នុងអាណត្តិ ថ្មី រយៈពេល៥ឆ្នាំខាងមុខនេះ គណបក្សប្រជាជននឹងជំរុញឲ្យប្រាក់ខែ គោលកម្មករឡើងលើសពី ១៥០ដុល្លារ ព្រម ទាំងហៅការញុះញង់កម្មករធ្វើបាតុកម្មដំឡើងប្រាក់ខែ របស់បក្សប្រឆាំង ជាការវាយបំបែកឆ្នាំងបាយ ខ្លួនឯង។ ការថ្លែងអះអាង ក៏ដូចជាបង្ហាញនូវជំហររបស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀង បានធ្វើឡើងក្នុងឱកាសចុះជួប សំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីឃុំចំនួន៣ ក្នុងស្រុកអង្គស្នួល ខេត្ត កណ្តាល ជាង៣ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ។
នាយរងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅចំពោះមុខកម្មករ កម្មការិនី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងមានគោលនយោបាយលើកទឹកចិត្តដល់វិយោគិន ឲ្យដំឡើងប្រាក់ខែជូនកម្មករ ពោលចង់តែឲ្យកម្មករមានប្រាក់ខែច្រើននោះទេ ដើម្បីលើក កម្ពស់ជីវភាពបានធូរធារ។
នាយឧត្តមសេនីយ៍
ហ៊ីង ប៊ុនហៀងអនុប្រធានពង្រឹងការងារខេត្តកណ្តាលរូបនេះ បានថ្លែងអះអាងនៅអាណត្តិថ្មីនេះ គណបក្សប្រជាជនកម្ពុជា នឹង ជំរុញឲ្យប្រាក់ខែអប្បរមារបស់កម្មករលើសពី១៥០ដុល្លារ។ «ដូច្នេះរយៈពេល៥ឆ្នាំទៅមុខ គណបក្សប្រជាជន កម្ពុជា ជួយជំរុញប្រាក់ខែកម្មករ កម្មការិនី អប្បរមាលើសពី ១៥០ដុល្លារ ស្មើ៦០ម៉ឺនរៀលដោយងាយ ហើយបើ ធ្វើការថែមម៉ោងទៀតនោះ នឹងដល់២០០ដុល្លារ»។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានធ្វើការរិះគន់ទៅលើបក្សប្រឆាំងផងដែរក្នុងរឿងប្រាក់ខែកម្មករនេះ ដោយលោកបានលើកឡើងថា គណបក្សប្រឆាំង មិនបានគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយទេ គេថាគេអាណិត គេ ស្រឡាញ់កម្មករ ហើយចង់ឲ្យកម្មករបានប្រាក់ខែខ្ពស់ ដើម្បីសម្រេចគោលដៅ គេញុះញង់កម្មករធ្វើបាតុកម្មខុស ច្បាប់។ ពេលខ្លះវាយបំផ្លាញរោងចក្រថែមទៀត នាំឲ្យរោងចក្រមួយចំនួនបង្ខំចិត្តបិទទ្វារ ហើយកម្មករត្រូវអត់ការ ងារធ្វើ ការទាមទារគ្មានមូលដ្ឋាន និងដោយខុសច្បាប់របស់បក្សប្រឆាំង នឹងធ្វើឲ្យឆ្នាំងបាយកម្មករបែកទៅវិញ នេះហៅថា ប្រាក់ខែបោកឆ្នាំង។
ផ្ទុយទៅវិញមានតែរាជរដ្ឋាភិបាលចេញមុខចាត់វិធានការដោះស្រាយនិងសម្រាលផលលំបាករបស់ក្មួយៗកម្មករបាត់ បង់ការងារ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករជាង ៣ពាន់នាក់ នាយឧត្តមសេនីយ៍
ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភ ប្រាក់ជូនកម្មករម្នាក់ៗ ២ម៉ឺនរៀល សារ៉ុង១ ក្រុមប្រឹក្សាឃុំបក្សប្រជាជនកម្ពុជា ១៩នាក់ ម្នាក់ៗឃីតមួយកញ្ចប់ និង ថវិកា ២ម៉ឺនរៀល។ ជូនកម្លាំងប្រដាប់អាវុធ ដែលការពារក្នុងពិធីសំណេះសំណាល អង្គភាពកងរាជអាវុធហត្ថ ៤០ ម៉ឺនរៀល នគរបាល ៤០ម៉ឺនរៀល និងកងកម្លាំងសឹករង ២០ម៉ឺនរៀល៕


Posted By KI Media to KI Media at 5/19/2013 04:43:00 PM


Posted By kiletters2 to KI-Media2 at 5/19/2013 04:43:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: