KI-Media2 KI Media ក្រសួងមហាផ្ទៃ ឲ្យគណបក្ស សង្គ្រ ោះជាតិ ហែរក្បួនបាតុកម្ម តែមិនឲ្យលើសពី ១០០ នាក់ -សេរីភាព ត្បិតត្បៀត?

CNRP+demo+24Apr2013+24+(Michael+Miller).jpg

ថ្ងៃទី 18 ឧសភា 2013
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: ​នៅ​ទីបំផុត​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ហែរ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ តាម​សំណូមពរ តែ​មិន​ឲ្យ​លើសពី ១០០ នាក់​។​
​ចំពោះ​បញ្ហា​ធ្វើបាតុកម្ម​អហិង្សា​របស់​គណបក្សប្រឆាំង ត្រូវ​បានមក​យកមក​ពិភាក្សា​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ រួមទាំង​តំណាង​គណបក្ស សង្គ្រោះ​ជាតិ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣​។​
​នៅក្នុង​កិច្ចប្រជុំ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សមាជិក​នៃ​អង្គប្រជុំ​ថា កិច្ចប្រជុំ​គឺ​ដើម្បី​ពិភាក្សា​ស្តីពី​ការជូនដំណឹង​ធ្វើ​មហា​បាតុកម្មអហិង្សាដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ដោយ​ធ្វើការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​តាមផ្លូវ​ប៉ាស្ទ័រឆ្ពោះទៅកាន់​ការិយាល័យ​តំណាង​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុបដើម្បី​ប្រគល់​ញត្តិ​។​
ចំណែក​លោក គួ​យ ប៊ុន​រឿន តំណាង​គណបក្សសង្គ្រោះ​ជាតិ ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ឲ្យ​ដឹង​ដែរ​ថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះគឺ​ចង់​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​ អង្គការសហប្រជាជាតិ​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី និងរបាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​សំរាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ឆ្នាំ​២០០១៣ របស់​វិទ្យាស្ថាន​ជាតិ​សំរាប់​កិច្ចការ​អន្តរជាតិ (NDI) អង្គការ​នី​ច​ហ្វិ​ច (NICFEC) និង អង្គការ​ខុមហ្វ្រែល (COMFREL) ក្នុងការ​រៀបចំ​ការចុះ​ឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សារ​ឡើងវិញព្រមទាំង​ចាត់វិធានការ​គ្រប់បែបយ៉ាង​ធានា​អំពី​យន្តការនិង​នីតិវិធី​សំរាប់​បម្រើ​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រឲ្យប្រព្រឹត្តដោយសេរីត្រឹមត្រូវ និង​យុត្តិធម៌ព្រមទាំង​ដោយ​ស្មើភាព​គ្នារួមទាំងប្រព័ន្ធផ្សព្វផ្សាយ​ ស្របតាម​បទដ្ឋានអន្តរជាតិ​។​

ក្នុងករណី​ក្រសួងមហាផ្ទៃ​មានកា​អនុញ្ញាតម្ចាស់​សំណើរ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖
១-​ចំពោះ​ការ​ដង្ហែ​ក្បួនសាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ធ្វើការ​ជួបជុំ និង សម្តែង​មតិនៅ​ទីលាន​ប្រជាធិបតេយ្យ​រួច​ដង្ហែ​តាមផ្លូវ​ប៉ាស្ទ័រ​រហូតដល់​ផ្លូវ​លេខ២៥៤(​ផ្លូវ​ខាងជើង​សាលា​គរុកោសល្យ​) បត់​ឆ្វេង​ដោយ​ឆ្លងកាត់​មហាវិថី ព្រះ នរោត្តមឆ្ពោះទៅ​សហគមន៍​អឺរ៉ុប​ដោយ​បាតុករ​ឈរ​រង់ចាំ​នៅ​ផ្លូវ​លេខ ២៥៤នៅពេលដែល​តំណាង​យក​ញ​តិ្ត​ទៅ​ប្រគល់ជូន​សហគមន៍​អឺរ៉ុប រួច​ត្រឡប់ក្រោយ​បន្តដំណើរ​តាមផ្លូវ​ប៉ាស្ទ័រ​ឆ្ពោះទៅ​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិដើម្បី​ប្រគល់​ញ​តិ្ត​រួច​រំសាយ​។​
២-​ចំពោះ​ការជួបជុំ​និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​ការ​ដង្ហែ​ក្បួនម្ចាស់​សំណើរ​ត្រូវ​ទទួលខុសត្រូវ​ដូចខាងក្រោម ៖
-​កិច្ចការពារ​សន្តិសុខសុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈក្នុងការ​ជួបជុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យម្ចាស់​សំណើរ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង
ចំណែក​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ការពារ​ពី​ខាងក្រៅ ក្នុងករណី​មាន​ជនសង្ស័យ​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​។ -​ចំពោះ​ខ្លឹមសារ​នៃ​ការសម្តែង​មតិ​របស់​ពួកគាត់ ម្ចាស់​សំណើ​ឯកភាព​ទទួលខុសត្រូវ​ទាំងស្រុង ក្នុងករណី​មាន​បុគ្គល​ណា​យក​កម្មវិធី​នេះ ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និង​ឥស្សរជន​ជាន់ខ្ពស់​ណា​ម្នាក់​ឡើយ​។ -​ម្ចាស់​សំណើ និង​អ្នកចូលរួម​ទាំងអស់​ត្រូវ​សំអាត​អនាម័យ​នៅ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធីនិង​តាមផ្លូវ​ដង្ហែ​ក្បួន​ឲ្យ​បាន​ស្អាត ក្រោយពី​ប្រារព្ធ​ពិធី​ចប់ជៀង​វាង​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​នៅទីនោះ​។​
-​ចំពោះ​ការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ​ត្រូវ​បញ្ចប់​មុន​ម៉ោង ១២ថ្ងៃត្រង់ និង​ចៀសវាង​ដាច់ខាត​នូវ​ការបិទផ្លូវ​ដែល​នាំ​ឲ្យ​កកស្ទះ​ចរាចរ និងប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​
៣-​ចំពោះ​ករណី​ខាងលើសាលា​រាជធានី​ភ្នំពេញ នឹង​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃដូច្នេះ​ម្ចាស់​សំណើ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​។
៤-​ប្រសិនបើ​មិន​គោរព​តាម​លក្ខខណ្ឌ​ខាងលើថ្នាក់ដឹកនាំ​បាតុកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ហើយ​សាលា​រាជធានី​ភ្នំពេញ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។


Posted By KI Media to KI Media at 5/18/2013 05:13:00 PM


Posted By kiletters2 to KI-Media2 at 5/18/2013 05:13:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: