KI-Media2 KI Media Reading MARK — The Parable of the Sower

Reading MARK
ដំណឹងល្អ រៀបរៀងដោយ លោកម៉ាកុស
Background Notes

Recently, I discovered the sermons of my college pastor online. While at Georgetown University (1991-95), I, along with 10-20 other Georgetown friends, attended Fourth Presbyterian Church, a 10-15 minute drive from campus through the manicured estates of Northwest Washington, DC to the leafy suburban neighborhood of Bethesda in Maryland.

We drank in the deep wisdom of our college director, Chuck Jacob (now a senior pastor at Knox Presbyterian in Ann Arbor, MI) and of Dr. Rob Norris on Sunday mornings (and at times, classes he taught during the week days).

When I attended, the US Vice-President Dan Quayle and his family (and security detail), my Georgetown professor former UN Ambassador Jeanne Kirkpatrick, and many other well-known names from politics, academia and media, also attended. Dr. Norris’ predecessor was then-chaplain of the US Senate, Dr. Richard Halverson.

All to say, if all of these accomplished people came Sunday after Sunday and benefited from Dr. Norris’ sermons, maybe we too can find intellectual as well as spiritual nourishment from these talks?

It does not take long before one is taken in by the profundity and the humor — not to mention, the accent! — of Dr. Norris’s exposition.
(As seen and heard on Ms. Theary C. Seng’s BLOG)
Sermon: The Parable of the Sower
Sermons of Dr. Rob Norris by chapter
| 1 | 1 | 1 | 1 | 2 | 2 | 3 | 3 | 4 | 4 | 5 | 6 | 6 | 6 | 6 | 7 | 7 | 8 | 8 | 9 | 9 | 9 | 10 | 10 | 11 | 12 | 13 | 13 | 14 | 14 | 14 | 14 | 15 | 15 | 16 |

www.box.com

(Complete Gospel of Mark)

ដំណឹងល្អ ​រៀប​រៀង​ដោយ លោក​ម៉ាកុស ៤

Gospel of Mark 4

ប្រស្នា ​អំពី ​ពូជ​ស្រូវ

ព្រះយេស៊ូ ​ចាប់​ផ្ដើម​ បង្រៀន ​បណ្ដាជន ​នៅ​តាម ​ឆ្នេរ​ទន្លេ ​ម្ដង​ទៀត។ មាន​បណ្ដាជន​ ច្រើន ​កុះករ ​នាំ​គ្នា​ មក​រក​ព្រះអង្គ។ ព្រះអង្គ​ ក៏​យាង​ចុះ​ទៅ​ គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង; រីឯ​ បណ្ដាជន ​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​ទន្លេ។ ព្រះអង្គ ​ប្រើ​ពាក្យ​ប្រស្នា​ បង្រៀន​គេ ​អំពី​ សេចក្ដី ​ជា​ច្រើន។ ព្រះអង្គ ​បង្រៀន​គេ​ ថា៖ «ចូរ​ ស្ដាប់! មាន​បុរស​ម្នាក់ ​ចេញ​ទៅ​ ព្រោះ​ស្រូវ។ ពេល​គាត់ ​ព្រោះ, មាន​គ្រាប់ ​ពូជ​ខ្លះ​ ធ្លាក់​ទៅ ​លើ​ផ្លូវ, ហើយ ​សត្វ​មក​ចឹក ​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​ លើ​កន្លែង ​មាន​ថ្ម, ​ពុំ​ សូវ​មាន​ដី; គ្រាប់​ពូជ​ ក៏​ដុះ​ ឡើង​ភ្លាម, ព្រោះ​ ដី​មិន​ជ្រៅ។ លុះ ​ដល់​ថ្ងៃក្ដៅ​, ពន្លក ​ដែល​ដុះ​ ឡើង​នោះ ក៏​ក្រៀម​ស្វិត​ អស់​ទៅ, ព្រោះ​ ឫស​ ចាក់​មិន​ បាន​ជ្រៅ។ មាន​គ្រាប់​ពូជ ​ខ្លះ​ទៀត ​ធ្លាក់​ទៅ ​លើ​ដី ​ដែល​មាន​បន្លា។ បន្លា ​ក៏​ដុះ​ឡើង ​រួប​រឹត​ស្រូវ​ មិន​ឲ្យ ​បង្កើត​ផល​ បាន​ឡើយ។ គ្រាប់​ពូជ​ ឯ​ទៀតៗ​ ធ្លាក់​ទៅ​ លើ​ដី​ មាន​ជីជាតិ​ល្អ។ គ្រាប់​ពូជ​ ក៏​ដុះ​ឡើង, ហើយ ​លូតលាស់​ បង្កើត​ផល, ខ្លះ​ ឲ្យ​ផល​ មួយ​ជា​សាមសិប, ខ្លះ​ទៀត​ ឲ្យ​មួយ​ជា​ហុកសិប, និង​ខ្លះ​ទៀត​ មួយ​ជា​មួយ​រយ។»

បន្ទាប់​មក ព្រះអង្គ​ មាន​ព្រះបន្ទូល​ ថា៖ «អស់​អ្នក ​ដែល​ឮ​ ពាក្យ​នេះ, សូម​ យក​ទៅ​ ពិចារណា​ចុះ។»

កាល​ព្រះយេស៊ូ​ គង់​នៅ​ ដាច់​ឡែក ​ពី​បណ្ដាជន, អស់​អ្នក​ ដែល​នៅ​ ជា​មួយ​ព្រះអង្គ និង​សិស្ស​ ទាំង​ដប់ពីរ ​រូប ​ទូល​សួរ​ ព្រះអង្គ​ អំពី​ ពាក្យ​ប្រស្នា ​ទាំង​នោះ។ ព្រះអង្គ ​មាន​ព្រះបន្ទូល​ តប​ថា៖ «ព្រះជាម្ចាស់ ​បាន​ប្រោស​ ប្រទាន ​ឲ្យ​អ្នក​រាល់​គ្នា ​យល់​គំរោងការ​ ដ៏​លាក់​កំបាំង ​នៃ​ព្រះរាជ្យ ​របស់​ព្រះអង្គ។ រីឯ ​អ្នក​ដទៃ, គេ​ ឮ​សេចក្ដី​ ទាំង​អស់ ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ, ទោះ​បី

“គេ ​ខំ​ប្រឹង​មើល ក៏​ពុំ​ឃើញ;
គេ​ ខំ​ប្រឹង​ស្ដាប់ ក៏​ពុំ​យល់​ដែរ,
ក្រែង​លោ ​គេ ​ប្រែ​ចិត្ត​គំនិត,
ហើយ​ ព្រះជាម្ចាស់​ នឹង​អត់ទោស​ ឲ្យ​គេ!”»

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៀត​ថា៖ «បើ ​អ្នក​រាល់​គ្នា មិន​យល់ ​ប្រស្នា​នេះ​ផង, ធ្វើ​ម្ដេច ​ឲ្យ​អ្នក​រាល់​គ្នា​ យល់​ប្រស្នា​ ឯ​ទៀតៗ​ បាន? អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ ​ព្រះបន្ទូល។ មនុស្ស​ខ្លះ ​ប្រៀបបី​ ដូច​ជា​ផ្លូវ ដែល​ព្រះបន្ទូល​ បាន​ធ្លាក់ ​ទៅ​លើ។ កាល​បាន​ស្ដាប់ ​ព្រះបន្ទូល​ហើយ, មារ​សាតាំង ​ក៏​មក​ ឆក់​យក​ ព្រះបន្ទូល ដែល​បាន​ព្រោះ​ ក្នុង​ចិត្ត​គេ ​ទៅ​ភ្លាម។ មនុស្ស​ ដែល​បាន​ទទួល ​គ្រាប់​ពូជ​ នៅ​លើ​ដី​មាន​ថ្ម​ ក៏​ដូច្នោះ​ដែរ។ កាល​បាន​ស្ដាប់ ​ព្រះបន្ទូល​ហើយ, គេ ​ទទួល​យក​ភ្លាម, ដោយ​អំណរ។ ប៉ុន្តែ គេ ​ពុំ​ ទុក​ឲ្យ​ ព្រះបន្ទូល ​ចាក់​ឫស ​នៅ​ក្នុង​ខ្លួន​គេ​ ឡើយ, គឺ ​គេ ​ជាប់​ចិត្ត ​តែ​ មួយភ្លែត។ លុះ​ ដល់​មាន​ ទុក្ខ​វេទនា ឬ​ត្រូវ​ គេ ​បៀតបៀន, ព្រោះ​តែ ​ព្រះបន្ទូល, ​គេ​ ក៏​បោះ​បង់​ចោល ​ជំនឿ​ភ្លាម។ មនុស្ស​ខ្លះ​ ទទួល​គ្រាប់​ពូជ​ នៅ​លើ​ដី ​ដែល​មាន​បន្លា។ គេ​ បាន​ស្ដាប់​ ព្រះបន្ទូល​ដែរ។ ប៉ុន្តែ ការ​ខ្វល់ខ្វាយ​ អំពី​ជីវិត​ រស់​នៅ ​ក្នុង​លោកីយ៍, ចិត្ត​លោភលន់ ​ចង់​បាន ​ទ្រព្យ​សម្បត្តិ, និង​ចិត្ត​ ប៉ងប្រាថ្នា ​ផ្សេងៗ, រឹប​រួត​ ព្រះបន្ទូល​ មិន​ឲ្យ​ បង្កើត​ផល​ បាន​ឡើយ។ រីឯ​ អ្នក ​ដែល​បាន​ទទួល​ គ្រាប់​ពូជ ​នៅ​លើ​ដី​ មាន​ជីជាតិ​ល្អ, កាល​បាន​ស្ដាប់​ ព្រះបន្ទូល​ហើយ ក៏​ទទួល​យក ​បង្ក​បង្កើត​ផល; អ្នក​ខ្លះ​ បាន​មួយ​ ជា​សាមសិប, អ្នក​ខ្លះ ​បាន​មួយ​ ជា​ហុកសិប, អ្នក​ខ្លះ​ទៀត បាន​មួយ​ ជា​មួយរយ។»

ប្រស្នា ​អំពី ​ចង្កៀង

បន្ទាប់​មក ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​គេ ​ថា៖ «គេ ​មិន​ដែល ​អុជ​ចង្កៀង, ហើយ​ យក​ធុង​ គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ ក្រោម​គ្រែ​ឡើយ។ គេ ​តែង​ យក​ចង្កៀង ​ទៅ​ដាក់ ​លើ​ជើង​ ចង្កៀង​វិញ។ គ្រប់​ការ​ លាក់​កំបាំង ​នឹង​ត្រូវ​ បើក ​ឲ្យ​គេ​ដឹង, ហើយ ​គ្រប់​អាថ៌កំបាំង ក៏​នឹង​ត្រូវ ​លេច​មក​ ឲ្យ​មនុស្ស​ គ្រប់​គ្នា ​ឃើញ​ច្បាស់​ដែរ។ អ្នក​ណា​ ឮ​ពាក្យ​នេះ, សូម ​យក​ទៅ​ ពិចារណា​ចុះ។»

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៀត​ថា៖ «ចូរ ​អ្នក​រាល់​គ្នា ​ប្រុង​ប្រយ័ត្ន​ នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ ស្ដាប់​នេះ ​ឲ្យ​មែន​ទែន។ ព្រះជាម្ចាស់ ​នឹង​វាល់​ ឲ្យ​អ្នក​រាល់​គ្នា​ តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​ វាល់​ឲ្យ​អ្នក​ដទៃ, ហើយ ​ព្រះអង្គ ​នឹង​បន្ថែម​ ឲ្យ​អ្នក​រាល់​គ្នា។ ព្រោះ ​អ្នក​ណា​ មាន​ហើយ, ព្រះជាម្ចាស់​ នឹង​ប្រទាន ​ឲ្យ​ថែម​ទៀត។ តែ ​អ្នក​ណា ​ដែល​គ្មាន, ព្រះអង្គ​ នឹង​ហូត​យក​ អ្វីៗ​ ដែល​អ្នក​នោះ​ មាន​ផង។»

ប្រស្នា​ អំពី​ គ្រាប់​ពូជ​ដុះ

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៀត​ថា៖ «ព្រះរាជ្យ ​របស់ ​ព្រះជាម្ចាស់ ប្រៀប​បី​ ដូច​ជា​ បុរស​ម្នាក់ ​ព្រោះ​ស្រូវ​ នៅ​ក្នុង​ស្រែ ​របស់​ខ្លួន។ ទោះ​បី ​គាត់​ ដេក​ក្ដី, ក្រោក​ក្ដី, យប់​ក្ដី, ថ្ងៃ​ក្ដី, គ្រាប់​ពូជ​ នៅ​តែ ​មាន​ពន្លក​ ដុះ​ឡើង ដោយ​គាត់​ ពុំ​បាន​ដឹង​ថា, គ្រាប់​ពូជ​នោះ​ ដុះ ​របៀប​ ណា​ឡើយ។ ដ្បិត​ ដី​ ធ្វើ​ឲ្យ​ពូជ​ បង្កើត​ផល ​ដោយ​ខ្លួន​ឯង—ដំបូង​ មាន​ពន្លក ​លេច​ឡើង, បន្ទាប់​មក ក៏​បែក ជា​កួរ, ​ហើយ ​ចេញ​ជា​គ្រាប់​ស្រូវ។ លុះ ​ស្រូវ​ ទុំ, គេ​ យក​កណ្ដៀវ​ មក​ច្រូត, ដ្បិត​ ដល់​រដូវ​ ចំរូត​ហើយ។»

ប្រស្នា អំពី​ គ្រាប់​ពូជ​ល្អិត

ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៀត​ថា៖ «តើ​ យើង ​ប្រដូច​ ព្រះរាជ្យ ​របស់ ​ព្រះជាម្ចាស់ ​ទៅ​នឹង​អ្វី? តើ​ យើង ​យក​ប្រស្នា​ ណា មក​ប្រដូច​ នឹង​ព្រះរាជ្យ ​របស់ ​ព្រះអង្គ? ព្រះរាជ្យ ​របស់​ ព្រះជាម្ចាស់​ ប្រៀបបី​ ដូច​ជា​ គ្រាប់​ពូជ​ម្យ៉ាង៖ កាល​គេ​ ព្រោះ​លើ​ដី, គ្រាប់​ពូជ​នោះ ​ល្អិត​ជាង​គេ​ ទាំង​អស់​ ក្នុង​លោក។ លុះ ​ព្រោះ​រួច​ហើយ, គ្រាប់​ពូជ​នោះ​ ក៏​ដុះ​ឡើង ​ធំ​ជាង​ ដំណាំ​ ឯ​ទៀតៗ, ព្រម​ទាំង​ បែក​មែក​ សាខា, មាន​ម្លប់​ ឲ្យ​បក្សាបក្សី​ មក​ធ្វើ​សំបុក​ ជ្រក​អាស្រ័យ។»

ព្រះយេស៊ូ​ តែង​ប្រកាស​ ព្រះបន្ទូល ដោយ​ប្រើ​ ជា​ពាក្យ​ប្រស្នា ​របៀប​នេះ តាម​តែ ​គេ ​អាច​យល់​បាន។ ព្រះអង្គ​ តែង​ មាន​ព្រះបន្ទូល ​ទៅ​គេ​ សុទ្ធ​តែ ​ជា​ពាក្យ​ប្រស្នា។ ប៉ុន្តែ ពេល​នៅ​ ដាច់​ឡែក​ ពី​បណ្ដាជន, ព្រះអង្គ​ បកស្រាយ​ ទាំង​អស់ ​ប្រាប់​ពួក​សិស្ស។

ព្រះយេស៊ូ ​ធ្វើ​ឲ្យ​ រលក​ ស្ងប់

នៅ​ល្ងាច ​ថ្ងៃ​ដដែល​នោះ, ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​ពួក​សិស្ស ​ថា៖ «យើង ​នាំ​គ្នា ​ឆ្លង​ទៅ ​ត្រើយ​ម្ខាង។» ពួក​សិស្ស​ ក៏​ចេញ​ ពី​បណ្ដាជន, ហើយ​ អុំទូក​ ដែល​មាន​ ព្រះយេស៊ូ ​គង់​នៅ ​ក្នុង​នោះ, ដោយ​មាន​ទូក​ ឯ​ទៀតៗ​ ទៅ​ជា​មួយ​ដែរ។ ស្រាប់​តែ​ មាន​ខ្យល់​ព្យុះ​ បក់​បោក​ មក​យ៉ាង​ខ្លាំង, ហើយ ​រលក​ ក៏​បោក​ប៉ះ ​នឹង​ទូក, បណ្ដាល ​ឲ្យ​ទឹកចូល ​ស្ទើរ​ពេញ។ រីឯ​ ព្រះយេស៊ូ​វិញ, ព្រះអង្គ ​ផ្ទំ​លក់ ​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ ដាស់​ព្រះអង្គ​ ថា៖ «លោក​គ្រូ, យើង​ ស្លាប់​ ឥឡូវ​ហើយ! លោក ​មិន​អើពើ​ ទេ​ឬ?»

ព្រះយេស៊ូ​ តើន​ឡើង, មាន​ព្រះបន្ទូល ​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា ​រលក​ ថា៖ «ស្ងប់ ​ស្ងៀម ​ទៅ!» ពេល​នោះ ខ្យល់​ព្យុះ ​ក៏​ស្ងប់, ហើយ ​ផ្ទៃ​ទឹក​ ក៏​រាប​ស្មើ​ដែរ។

បន្ទាប់​មក ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​ពួក​សិស្ស​ ថា៖ «ហេតុ​អ្វី​ បាន​ជា​ អ្នក​រាល់​គ្នា ​ភិតភ័យ​ ដូច្នេះ? អ្នក​រាល់​គ្នា​ មិន​ទាន់​មាន ​ជំនឿ ​ទេ​ឬ?»

ពួក​គេ ​កោត​ស្ញប់ស្ញែង​ ជា​ខ្លាំង, ហើយ​ និយាយ​គ្នា ​ទៅ​វិញ​ ទៅ​មក​ ថា៖ «តើ​ លោក​នេះ ​ជា​នរណា​ បាន​ជា ​ខ្យល់​ព្យុះ និង​​រលក​ ស្ដាប់​បង្គាប់​លោក​ ដូច្នេះ?»

Mark 4

The Parable of the Sower

4 Again Jesus began to teach by the lake. The crowd that gathered around him was so large that he got into a boat and sat in it out on the lake, while all the people were along the shore at the water’s edge. 2 He taught them many things by parables, and in his teaching said: 3 “Listen! A farmer went out to sow his seed. 4 As he was scattering the seed, some fell along the path, and the birds came and ate it up. 5 Some fell on rocky places, where it did not have much soil. It sprang up quickly, because the soil was shallow. 6 But when the sun came up, the plants were scorched, and they withered because they had no root. 7 Other seed fell among thorns, which grew up and choked the plants, so that they did not bear grain. 8 Still other seed fell on good soil. It came up, grew and produced a crop, some multiplying thirty, some sixty, some a hundred times.”

9 Then Jesus said, “Whoever has ears to hear, let them hear.”

10 When he was alone, the Twelve and the others around him asked him about the parables. 11 He told them, “The secret of the kingdom of God has been given to you. But to those on the outside everything is said in parables 12 so that,

“‘they may be ever seeing but never perceiving,
and ever hearing but never understanding;
otherwise they might turn and be forgiven!'[a]”

13 Then Jesus said to them, “Don’t you understand this parable? How then will you understand any parable? 14 The farmer sows the word. 15 Some people are like seed along the path, where the word is sown. As soon as they hear it, Satan comes and takes away the word that was sown in them. 16 Others, like seed sown on rocky places, hear the word and at once receive it with joy. 17 But since they have no root, they last only a short time. When trouble or persecution comes because of the word, they quickly fall away. 18 Still others, like seed sown among thorns, hear the word; 19 but the worries of this life, the deceitfulness of wealth and the desires for other things come in and choke the word, making it unfruitful. 20 Others, like seed sown on good soil, hear the word, accept it, and produce a crop—some thirty, some sixty, some a hundred times what was sown.”

A Lamp on a Stand

21 He said to them, “Do you bring in a lamp to put it under a bowl or a bed? Instead, don’t you put it on its stand? 22 For whatever is hidden is meant to be disclosed, and whatever is concealed is meant to be brought out into the open. 23 If anyone has ears to hear, let them hear.”

24 “Consider carefully what you hear,” he continued. “With the measure you use, it will be measured to you—and even more. 25 Whoever has will be given more; whoever does not have, even what they have will be taken from them.”

The Parable of the Growing Seed

26 He also said, “This is what the kingdom of God is like. A man scatters seed on the ground. 27 Night and day, whether he sleeps or gets up, the seed sprouts and grows, though he does not know how. 28 All by itself the soil produces grain—first the stalk, then the head, then the full kernel in the head. 29 As soon as the grain is ripe, he puts the sickle to it, because the harvest has come.”

The Parable of the Mustard Seed

30 Again he said, “What shall we say the kingdom of God is like, or what parable shall we use to describe it? 31 It is like a mustard seed, which is the smallest of all seeds on earth. 32 Yet when planted, it grows and becomes the largest of all garden plants, with such big branches that the birds can perch in its shade.”

33 With many similar parables Jesus spoke the word to them, as much as they could understand. 34 He did not say anything to them without using a parable. But when he was alone with his own disciples, he explained everything.

Jesus Calms the Storm

35 That day when evening came, he said to his disciples, “Let us go over to the other side.” 36 Leaving the crowd behind, they took him along, just as he was, in the boat. There were also other boats with him. 37 A furious squall came up, and the waves broke over the boat, so that it was nearly swamped. 38 Jesus was in the stern, sleeping on a cushion. The disciples woke him and said to him, “Teacher, don’t you care if we drown?”

39 He got up, rebuked the wind and said to the waves, “Quiet! Be still!” Then the wind died down and it was completely calm.

40 He said to his disciples, “Why are you so afraid? Do you still have no faith?”

41 They were terrified and asked each other, “Who is this? Even the wind and the waves obey him!”

Footnotes:

  1. Mark 4:12 Isaiah 6:9,10


Posted By Khmer Democrat to KI Media at 5/17/2013 07:16:00 PM


Posted By kiletters2 to KI-Media2 at 5/17/2013 07:16:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: