KI-Media2 KI Media Hun Sen appeals to the United States to arrest leaders of “Khmer People Power Movement” l ead by Sourn Serey Ratha, including one prince, for planning armed insurrection against the Cambodian government Hun Se n is building up his case against the oppositions in case he loses the election? សម្តេច​​តេ​ជ ោ​បើក​កកាយ​ឈ្មោះ​ក្រុមប្រឆាំង​មាន​ប្រដាប ់​អាវុធ​ ដែល​មាន​​បំណង​​ប្តូរ​​របប​នៅ​កម ្ពុជា​​ហើយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​

16-05-2013-q-full.jpg

Hun Sen shows a pamphlet of the alleged armed groups which changed the Cambodian flag.

ស្រុក​ព្រះស្តេច៖ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​មួយ​ចេញពី​ខេត្តព្រៃវែង សម្តេច​អគ្គ​មហាសេ​នាប​តី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រុមប្រឆាំង​ដែល​មាន​​ប្រដាប់​អាវុធ ដោយ​រួមមាន​ទាំង ព្រះអង្គម្ចាស់​មួយ​ព្រះអង្គ​ផង បាន​និង​កំពុងតែ​ចង់​ដូរ​របប​តាមរយៈ​សកម្មភាព​ជាក់ស្តែង​មួយចំនួន​របស់​ ពួកគេ​នោះ​។​

នៅក្នុង​ពិធី​សម្ពោធ​ សមិទ្ធផល​នៅ​វត្ត​សិរី​សារ​ពេជ្រ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ ព្រៃវែង កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ​មាន​អង្គ​ម្ចាស់​មួយ​អង្គ ដែល​កំពុង​ខិតខំ​បំផ្លាញ​របប​រាជានិយម បំផ្លាញ​ព្រះ​មហាក្សត្រ បំផ្លាញ​រាជបល្ល័ង្គ បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស​តាមរយៈ​នៃ​ការចូលរួម​ជាមួយ​ គណបក្ស​ប្រឆាំង ដែល​មាន​​ពួក​ក្រុម​​ប្រដាប់​អាវុធ និង​ក្រុម​ដែល​មាន​ទង់ជាតិ​ដែល​បាន​បង្ហាញ​នេះ ចង់​ផ្លាស់ ប្តូរ​​របប​រាជានិយម​តាមរយៈ​ទង់ជាតិ​របស់​គេ​។ ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា មិនមែន​ត្រឹមតែ ចង់​ដូរ​គណបក្ស​ប្រជាជន និង​ដូរ ហ៊ុន សែន ទេ តែ​ដូរ​របប​តែម្តង​។ហ៊ុន សែន គ្រាន់តែ​ជា​រនាំង​ការពារ ហើយ​វាយ​បើកផ្លូវ​ដើម្បី​ទំលាយ​ចូល​ឲ្យ​ដល់​រាជវាំង​តែប៉ុណ្ណោះ​។​
​ នៅក្នុង ​សង្កថា​ក្នុង​ពិធី​ដែល​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បាន​លើក​បង្ហាញ​ម្តង​មួយៗ​នូវ​រូបភាព​របស់​ចលនា​ប្រឆាំង​ទាំងនោះ ដោយមាន​ប្រសាសន៍​ថា បើសិនជា​ដូរ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដូរ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​អត់​បញ្ហា​ទេ ប៉ុន្តែ​សូម មើល​ឲ្យ​ច្បាស់​នេះ​ជា​ទង់ជាតិ​នៃ​ចលនា «​អំណាច​ពលរដ្ឋ​ខ្មែរ​» ដែល ​បាន​ដូរ​ទង់ជាតិ ដែល​ប្រធាន ចលនា​នេះ​ធ្លាប់បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ក្រុម​អាវ​លឿង​ថៃ​។​ សម្តេច​តេ​ជោ​​ថ្លែង​ថា លោក​បាន​ស្នើ​ឲ្យ សហរដ្ឋអាមេរិក​ជួយ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ នៅ​ពេល​ដែល CIA បាន ​មក​ជួប​ដើម្បី​រៀបចំ​ដំណើរ ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ​ខ្ញុំ​ស្នើ​ឲ្យ​អាមេរិក​ជួយ​ស្រាវជ្រាវ ព្រោះ​អាមេរិក ប្រឆាំង​នឹង​ទង្វើ​អ្នកណា​ក៏ដោយ ដែល​ពលរដ្ឋ​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋ​មួយ ដែល​ជា​មិត្តភក្តិ​របស់​អា​មេរិក ដែល​មាន​ទំនាក់ទំនង​ការទូត​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្ស ប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជានិយម​ចេញ​តែម្តង ហើយ​ក្រុម​នេះ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​មាន​កម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ថៃ​។​

​សម្តេច ​​តេ​ជោ​បាន​គូស​បញ្ជាក់​ថា ករណី​ដូចជា ឈុន យ៉ាសិទ្ធិ ដែល​បាន​ប្រើ​កម្លាំង​ប្រដាប់ អាវុធ​ធ្វើ​ភេរវកម្ម​ឆ្នាំ ២០០០ នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​សហរដ្ឋអាមេរិក​កាត់ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត ហើយ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​គុក​ទៅហើយ​។​
ចលនា​«​ខ្លា​រំដោះ​»​ជា ​ចលនា​ទី ២ ដែល​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញថា បាន​ដូរ​ទង់ ជាតិ​ដែរ ហើយ​ការ​ដូរ​ទង់ជាតិ​នេះ​គឺជា​បញ្ហា​សំខាន់ ហើយ​ដែល​ក្រុម​ទាំងពីរ​នេះ​កំពុង​ជ្រក​ក្រោម​នៅ ក្រោម​បក្ស​ប្រឆាំង​សព្វថ្ងៃ ព្រោះ​គេ​មិន​អាច​មក​ជ្រក​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មក​ជ្រក​ជាមួយ គណបក្ស​ប្រជាជន​បានទេ គេ​ជ្រក​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​ម្ខាង​យក​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​ នយោបាយ ម្ខាង​ទៀត​ធ្វើ​ចលនា​ប្រដាប់​អាវុធ​ដូរ​ទង់ជាតិ​តែម្តង​។​
ចលនា​«​មហាចក្រ​ខម​»​ ជា ​ចលនា​ទី ៣ ដែល​​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ដែល​ចលនា នេះ​ក៏​មាន​មនុស្ស​មួយចំនួន​កំពុង​សំងំ​នៅក្នុង​គណបក្សប្រឆាំង​ទាំងពីរ​ឥឡូវ ​ផ្គុំ​ចូលគ្នា​តែមួយ ដែល សម្តេច​​តេ​ជោ​ថ្លែង​ថា «​ចំណុច​នេះ​ប្រជាពលរដ្ឋ​​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិនមែន​ខ្ញុំ​បំភ័យ​ទេ ហើយ ដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា ចលនា​មួយទៀត​ជា​ចលនា​ទី ៤ ទង់ជាតិ​ក៏​ត្រូវ​បាន​ដូរ​ដែរ ដែល​យើង​ទើបនឹង​ចាប់បាន​ជាមួយ​វត្ថុតាង​គឺ​«​រណសិរ្ស​រំដោះជាតិ​ខ្មែរ​» ដែល ​បាន​បង្កើត​នៅ​បាងកក ដែល​ប្រទេស​ថៃ​បាន​ដេញចេញ ហើយ​រត់​ចូល​មក​ស្រុក​ខ្មែរ​ហើយ​ត្រូវ​យើង​ចាប់ ដែល​មនុស្ស​មួយចំនួន​របស់​ពួក​គេ​កំពុង​ហ្វឹកហាត់​កម្លាំងប្រដាប់អាវុធ និង​មួយ​ចំនួន​ទៀត​កំពុង ស្ថិត​នៅក្នុង​គណបក្សប្រឆាំង​។​
​ក្រុម ​ចលនា​អតីត​ទាហាន​កន្សែង​ស គឺជា​ក្រុមទី ៥ ដែល​ទង់ជាតិ​របស់​ពួកគេ​ក៏បាន​ដូរ​ទៀត ហើយ​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅក្នុង​ប្រទេស​ថៃ ហើយ​យើង​នឹង​សហការ​ជាមួយ ថៃ ដើម្បី​បំផ្លាញ​កម្លាំង​អស់នេះ ហើយ​ដែល​ក្រុម​នេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែ​បណ្តាញ របស់​គណបក្សប្រឆាំង ដែល​ខ្ញុំ​សូម​ផ្តាំ​ទៅ​គណបក្សប្រឆាំង​ផង បើ​មានការ​ចាប់ខ្លួន​ណាមួយ​កើតឡើង កុំ​ថា​ចាប់​សមាជិក​បក្សនយោបាយ គឺ​កម្លាំង​ភេរវកម្ម​ទេ​៕​


Posted By Khmer One to KI Media at 5/17/2013 04:28:00 AM


Posted By kiletters2 to KI-Media2 at 5/17/2013 04:28:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: