KI-Media2 KI Media Hai Phûc (ហ៊ុន សែន) ពន្លះ​ព្រះអង្គម្ច ាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូល​គណបក្ស ​ប្រឆាំង​

Hun+Xen+love.jpg

ថ្ងៃទី 16 ឧសភា 2013
ដោយ: រិទ្ធី
Cambodia Express News

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​មាន​សិទ្ធិ​ប្រើពាក្យ​ថា ជា​អ្នកការពារ​ រាជានិយម ជា អ្នកការពារ​ ព្រះមហាក្សត្រ និង​ការពារ​ សង្គម​រាស្ត្រនិយម ​បានទេ​។”Hai Phûc

ខេត្តព្រៃវែង: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រិះគន់​ដោយ​សម្តី​ខ្លាំងៗ លើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ខណៈ​ដែល​សព្វថ្ងៃនេះព្រះអង្គម្ចាស់ បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​របស់​សម្តេច​ហ៊ុន​សែន​។​
​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​ពេជ្ញ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ខេត្ត​ព្រៃវែង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា សារ​របស់​សម្តេច​ជូន​ចំពោះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅថ្ងៃនេះ ដើម្បី​ការពារ​អាយុជីវិត​រាជា​និយម និង​ការពារ​តួអង្គ​ព្រះមហាក្សត្រ​ តែម្តង​។
​សម្តេច ហ៊ុន សែន បាន​លើកយក​បន្ទូល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​កាលពី​ថ្ងៃ​ទី​២៨​មេសា បាន​លើកឡើង​នៅ​ខេត្ត​កំពត ដោយ​អះអាង​ថា ខ្លួន​នឹងជា​តំណាង​ឲ្យ​រាជវង្ស​ខ្មែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៩​មេសា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ បាន​ផ្ញើ​លិខិត​មក​សម្តេច ដោយ​បាន​បដិសេធ​នឹង​ការលើកឡើង​របស់​ព្រះអង្គម្ចាស់​ធម្មិកោ ហើយ​បាន​អះអាងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនមែន​តំណាង​ឲ្យ​រាជវង្ស និង​សង្គម​រាស្ត្រនិយម​ទេ ហើយ​ការធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ទុយទៅនឹង​ព្រះរាជចំណារ​របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១១ ដែល​ហាមមិន​ឲ្យ​រាជវង្ស ធ្វើ​នយោបាយ​។​
​សម្តេច ហ៊ុន សែន បាន​លើកយក​បទសម្ភាសន៍រ​បស់​ព្រះអង្គម្ចាស់ ធម្មិកោ ដែល​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​ព្រះអង្គម្ចាស់​ថា
ខ្លួន​ជា​អ្នកតំណាង​ឲ្យ​រាជានិយម ហើយ​សង្ឃឹមថា សង្គ្រោះជាតិដែលកើតចេញពីការរួមគ្នារវាងគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ឈ្នះ​ការបោះឆ្នោតជាតិ នា​ខែ​កក្កដា​។ ព្រះអង្គម្ចាស់ ធម្មិកោ ក៏បាន​អំពាវនាវ​ដល់​អ្នកបោះឆ្នោត ឲ្យ​ជ្រើសរើ​សរវាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ព្រះអង្គ​ហៅថា ជា​ក្រុម​កុម្មុយនីស្ត និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ព្រះអង្គ ហៅថា ជា​គណបក្ស​ប្រកាន់​របប​សង្គម​រាស្ត្រនិយម ជាដើម​។​

​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​បន្តថា ដោយសារ​តែ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​តាំងខ្លួន​ជា​អ្នករាជានិយម និង​ជា​អ្នក​សង្គមរាស្ត្រនិយម ដែល​បាន​នាំ​ឲ្យ​មហាជន អ្នកនយោបាយ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន បាន​យល់ច្រឡំ​ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ កំពុង​ចាប់​ត្រី​ដៃ​ពីរ​។ ដៃ​ម្ខាងកំពុង​ត្រូវរ៉ូវ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដៃ​ម្ខាង​ទៀតកំពុង​ប្រើ​ឲ្យ​ព្រះអង្គម្ចាស់ ធម្មិកោ ចូលទៅ​រួមជាមួយ​គណបក្ស​ប្រឆាំង ហើយ​អ្នក​នយោបាយ​ទាំងនោះក៏​បាន​យល់ច្រឡំថា នេះ​ជា​ឧបាយកល​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​។
​ប៉ុន្តែ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី និង​ក្នុងនាម​ជា​អ្នកការពារ​រាជានិយម សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅពេលនេះ សម្តេច​សូម​ចេញមុខ​ការពារ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដោយ​យក​ជីវិត​មក​ប្តូ​រថា សកម្មភាព​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ទេ គឺ​ជា​ទង្វើ​របស់​បុគ្គល​មួយ​រូប​តែ​ប៉ុណ្ណោះ​។ ហើយនោះ​គ្រាន់តែ​ជា​ល្បែង​នយោបាយ ដែល​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រើប្រាស់​ប៉ុណ្ណោះ​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ពន្យល់​ម​ហា​ជន ថា ​តើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​នរណា​?​។​
​តាម​សម្តេច ហ៊ុន សែន ព្រះអង្គម្ចាស់ ធម្មិកោ ជា​ទាហាន​លន់​នល់ ដែល​បាន​ចូលរួមចំណែកធ្វើ​រដ្ឋប្រហារទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៧០​។ ដូច្នេះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​មាន​សិទ្ធិ​ប្រើពាក្យ​ថា ជា​អ្នកការពារ​រាជានិយមជាអ្នកការពារ​ព្រះមហាក្សត្រ និង​ការពារ​សង្គម​រាស្ត្រនិយម​បានទេ​។​

​សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែង​ព្រលយ​ដល់​សម្តេចម៉ែ ឲ្យ​ពិនិត្យលើ​តួនាទី​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​នាយ​ខុទ្ទកាល័យ​របស់​សម្តេចម៉ែ ត្បិត​អី​សព្វថ្ងៃនេះ ព្រះអង្គម្ចាស់ បាន​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ហើយ​។​
​នៅ​មិនទាន់​មាន​ប្រតិកម្ម​តប​បែបណា ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជុំវិញ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ខាងលើ​នៅ​ឡើយ​ទេ​៕​


Posted By KI Media to KI Media at 5/16/2013 04:40:00 PM


Posted By kiletters2 to KI-Media2 at 5/16/2013 04:40:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: