KI-Media2 KI Media មេដឹកនាំចោលម្សៀត

Zero.jpg
Monday, May 13, 2013
ចំណីខួរក្បាល (ប្រចាំសប្តាហ៍)
Originally posted at: http://cambodianchildren.blogspot.com/

ពាក្យចោលម្សៀត គឺសំដៅលើអ្វីៗដែលអត់បានការ ឬ ឥតប្រយោជន៍ ។ បើគេនិយាយអំពីមនុស្ស គឺសំដៅទៅលើបុគ្គលណា ដែលធ្វើអ្វីមួយមិនបានសម្រេច ។ និយាយឲ្យចំគឺ មនុស្សអសមត្ថភាព។

នៅក្នុងអំឡុងពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជា បានផ្លាស់ប្តូររបៀបគ្រប់គ្រងរដ្ឋជាច្រើនដង ប៉ុន្តែ ការផ្លាស់ប្តូររបៀប គ្រប់គ្រងរដ្ឋជាច្រើនដងនេះ មិនត្រឹមតែមិនបានផ្តល់នូវសុខមាល ភាពដល់ប្រទេស និងពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យ ប្រទេស និងពលរដ្ឋខ្មែររងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងទៀតផង ។ យើងអាចយកហេតុផលផ្សេងៗមកការពារការបរាជ័យនៃកំណែ ទម្រង់របៀបគ្រប់គ្រងរដ្ឋនៅកម្ពុជា ប៉ុន្តែ អ្វីដែលជាកត្តាបញ្ជាក់អំពី ភាពចោលម្សៀតនៃមេដឹកនាំខ្មែរ គឺស្ថិតនៅលើភស្តុតាងប្រវត្តិ សាស្ត្រដែលយើងសូមលើកយកមករៀបរាប់ត្រួសៗ ខាងក្រោម នេះ៖

កាលពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកសេនាប្រមុខ លន់ ណុល បានរៀបចំប្រទេសកម្ពុជាឲ្យដើរតាមគន្លង សាធារណរដ្ឋ និយម ដើម្បីស្វែងរកសេរីភាពជូនប្រជាពលរដ្ឋខ្មែរ ។ ប៉ុន្តែ របប សាធារណរដ្ឋរបស់លោក លន់ ណុល មានត្រឹមតែឈ្មោះប៉ុណ្ណោះ ឯការគ្រប់គ្រង គឺនៅតែលម្អៀងទៅរកភាពផ្តាច់ការ ដូចជារបបរាជានិយមដែលលោក លន់ ណុល រំលាយចោលនោះដដែល ។ នៅទិបំផុត សាធារណរដ្ឋរបស់លោក លន់ ណុល ក៏វិនាសអន្តរាយទៅ ។

បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋ ប្រទេសខ្មែរក៏ត្រូវបាន គ្រប់គ្រងតាមរបៀបកុម្មុយនីស្តវិញម្តង ដែលមានលោក សាឡុត ស (ឬ ប៉ុល ពត) និងបរិវាជាអ្នកដឹកនាំ ។ ប៉ុល ពត និងបរិវាបាន ដាក់ឈ្មោះប្រទេសខ្មែរថា កម្ពុជាប្រជាធិបតេយ្យ ។ ប៉ុន្តែ អ្វីដែល គួរឲ្យឈឺចាប់នោះ គឺកម្ពុជាប្រជាធិបតេយ្យ​ យកលទ្ធិកុម្មុយនិស្ត មកបំផ្លិចបំផ្លាញស្រុកខ្មែរស្ទើរតែរលាយសូន្យតែម្តង ។ ពួកគេ ឃោសនាថា យកលទ្ធិកម្មុយនិស្តមកធ្វើជាគោលការដឹកនាំប្រទេស គឺដើម្បីបំបាត់វណ្ណៈជិះជាន់ ដែលមានពួក សក្តិភូមិ នាយ ទុនប្រតិកិរិយា ជាមេខ្លោង និងបំបាត់ឲ្យអស់នូវអំពើពុករលួយ គ្រួសារនិយម និង បក្សពួកនិយម ។ ក៏ប៉ុន្តែ អ្វីដែលជាធាតុពិត នោះ គឺគេគ្រាន់តែយកលទ្ធិកុម្មុយនិស្តមកធ្វើជាឡប់ឡែតែ ប៉ុណ្ណោះ ។ រីឯការអនុវត្តន៍វិញ ប៉ុល ពត និងបរិវា ជិះជាន់ពលរដ្ឋ ខ្មែរខ្លាំងជាងពួកសក្តិភូមិ នាយទន់ប្រតិកិរិយាទៅទៀត ។ បើនិយាយអំពីគ្រួសារនិយម និងបក្សពួកនិយមវិញ គឺរកលេខដាក់ គ្មានទេ ។ ប្រទេសខ្មែរមួយទាំងមូល ត្រូវបានគ្រប់គ្រងដោយ មនុស្ស ដែលមានជាប់សែស្រឡាយនៅក្នុងគ្រួសារចំនួន ៤ ឬ ៥ គ្រួសារតែប៉ុណ្ណោះ ។

លុះដលឆ្នាំ ១៩៧៩ ប្រទេសខ្មែរក៏ចាប់ផ្តើម រុះរើធ្វើវិសោធណកម្ម តាមលទ្ធិកុម្មុយនីស្តសាជាថ្មី ដោយមានប្រទេស វៀតណាម ជាអ្នក ជួយជ្រោមជ្រែង ។ មួយទសវត្សក្រោយមក ការគ្រប់គ្រងតាមរបៀប កុម្មុយនិស្តថ្មីនេះ ក៏នៅតែមិនរីកចម្រើន ។ នៅទីបំផុត មេដឹកនាំខ្មែរ ដែលមាននិន្នាការចម្រុះ ក៏សម្រេចបង្កើតរចនាសម្ព័ន្ធថ្មីមួយទៀត ដោយយកលទ្ធិរាជានិយម និង ប្រជាធិបតេយ្យនិយម មកធ្វើជា គោល ។

បើគិតមកទល់នឹងពេលបច្ចុប្បន្ន ការគ្រប់គ្រងប្រទេសខ្មែរ តាម របៀបថ្មីនេះ គឺមានរយៈពេល ជាងពីរទសវត្សហើយ ។ ក៏ប៉ុន្តែ រូបភាពនយោបាយនៅក្នុងស្រុកខ្មែរហាក់ដូចជាគ្មានប្រែប្រួលទេ ។ អ្នកគ្រប់គ្រងនៅតែប្រកាន់ចរិតផ្តាច់ការដដែល ។ អំពើពុករលួយ បើយើងប្រៀបធៀបទៅនឹងរបបមុនៗ គឺមានវិសាលភាពធំជាង ឆ្ងាយណាស់ (រកលេខដាក់គ្មានទេ) ។ ឯរឿងគ្រួសារនិងបក្សពួក និយមវិញ ក៏មិនចាញ់របបមុនៗ ប៉ុន្មានដែរ ។ និយាយរួម ភាព ចោលម្សៀតរបស់មេដឹកនាំខ្មែរ គឺនៅតែចោលម្សៀតដដែល ។ យកលទ្ធិណាមួយមកធ្វើជាគោលការដើម្បីដឹកនាំប្រទេស ក៏ធ្វើ មិនកើត ។ បានត្រឹមតែឧទានទ្រឹស្តី ។ រីឯការអនុវត្តន៍វិញ គឺ សូន្យ ហ្សេរ៉ូ ណាដា ។ នេះ បានចំជាចោលម្សៀតមែន ! ។

បើយើងធ្វើការសង្កេតឲ្យបានល្អិតល្អន់ ភាពចោលម្សៀតរបស់មេ ដឹកនាំខ្មែរ គឺផុសចេញអំពីកត្តារួមមួយ ដែលយើងអាចកត់សម្គាល់ បានថា ស្ថិតនៅលើចរិតផ្តាច់ការ ។ បើមេដឹកនាំខ្មែរអាចបោះបង់ ចោលចរិតផ្តាច់ការចេញ ពួកគេប្រហែលជាអាចកាត់បន្ថយ ភាព ចោលម្សៀតរបស់ពួកគេបានយ៉ាងច្រើន ។​ ហើយប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ប្រាកដជាអាចរកឃើញពន្លឺសេរីភាព និង សុខមាលភាពពេញលេញនៅក្នុងជីវិតជាមិនខាន៕


Posted By KI Media to KI Media at 5/16/2013 07:49:00 AM


Posted By kiletters2 to KI-Media2 at 5/16/2013 07:49:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: