KI-Media2 KI Media តំណាងរោងចក្រផលិតស្បែកជើង Wing Star Shoe s អះអាងថា ការផ្ទុកលើសទម្ងន់ នាំឲ្យបាក់ធ្នើ រ ផ្ទុកអីវ៉ាន់ សង្កត់កម្មករស្លាប់ និងរបួស

Wing+Star+collapase+%2528DAP%2529+10.jpg

ថ្ងៃទី 16 ឧសភា 2013 | ដោយ: លី សិលា
Cambodia Express News

ខេត្តកំពង់ស្ពឺ: តំណាងរោងចក្រផលិតស្បែកជើង Wing Star Shoes បានអះអាងថា ដោយសារតែការផ្ទុកលើសទម្ងន់ នាំឲ្យបាក់ធ្នើរផ្ទុកអីវ៉ាន់ ឬឡៅតឿ ហើយរលំសង្កត់កម្មករស្លាប់ និងរបួស។ កម្មករដែលធ្វើការនៅក្រោមកន្លែងបាក់រលំនោះមានចំនួនពី ៥០ ទៅ ៦០ នាក់។

តំណាងរោងចក្រផលិតស្បែកជើង Wing Star Shoes ដែលបដិសេធមិនប្រាប់ឈ្មោះ បានឲ្យដឹងនៅម៉ោងជិត ១១ ព្រឹកនេះថា គេបានរុករកឃើញកម្មករ ៩ នាក់ របួស និងស្លាប់ម្នាក់ ឬក៏ពីរនាក់ហើយ។ ការបាក់រលំឃ្លាំង ឬក៏ធ្នើរផ្ទុកសម្ភារៈនោះ មកពីការផ្ទុកលើសចំណុះ។

ក្រោយពីកើតហេតុភ្លាម នៅព្រឹកនេះក្រុមកម្មករជាង ៧.០០០ នាក់នៅក្នុងរោងចក្រស្បែកជើង Wing Star Shoes ត្រូវបានគេឲ្យចេញក្រៅ មិនធ្វើការទេ។ ចំណែកអាជ្ញាធរ និងក្រុមគ្រូពេទ្យបានរុករកសាកសព និងកម្មកររងគ្រោះ។

យ៉ាងណាក៏ដោយ ក្រុមកម្មករអះអាងថា នៅក្រោមធ្នើរដែលបាក់រលំនោះ មានកម្មករប្រមាណពី ៥០ ទៅ ៦០ នាក់ ដែលបានធ្វើការនៅទីនោះ។

សូមរម្លឹកថា កាលពីព្រឹកព្រលឹមម៉ោងជាង ៧ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ មានករណីបាក់រលំឡៅតឿនៅរោងចក្រស្បែកជើង Wing Star Shoes ស្ថិតនៅផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នារ។ គេជឿថាមានកម្មករពី ៥០ ទៅ ៦០ នាក់ នៅជាប់ក្រោមឡៅតឿថ្ម ដែលបាក់រលំនោះ។

រោងចក្រផលិតស្បែកជើង Wing Star Shoes ដែលកើតហេតុនោះ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មូលហេតុនៃការបាក់រលំឡៅតឿ និងប្លង់សេថ្មសង្កត់កម្មករនោះ ត្រូវបានបុគ្គលិករោងចក្រស្បែកជើងរាយការណ៍ថា បណ្តាលមកពីឡៅតឿ និងប្លង់សេនោះ ធ្វើដោយគ្មានចន្ទល់ត្រឹមត្រូវ ហើយផ្ទុកកេសស្បែកជើងច្រើនពេក៕


Posted By KI Media to KI Media at 5/16/2013 01:12:00 PM


Posted By kiletters2 to KI-Media2 at 5/16/2013 01:12:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: