KI-Media2 KI Media ច្បាប់ប្រឆាំងនិងការពារអំពើពុក រលួយ

Pict048.jpg
Saturday, April 27, 2013
ចំណីខួរក្បាល (ប្រចាំសប្តាហ៍)
Originally Posted at: http://cambodianchildren.blogspot.com/

មានពាក្យអង់គ្លេសមួយឃ្លាពោលថា៖ Putting the horse before the cart. (ទឹមសេះបញ្ច្រាសរទេះ) ។ ពាក្យនេះ បើយើងយកមកវែកញែក អត្ថន័យឲ្យបានទូលំទូលាយបន្តិចនោះ គឺមានន័យថា៖ ធ្វើកិច្ចការអ្វីមួយដែល ប្រាសចាកហេតុផល និងមិន អាចទទួល លទ្ធផលវិជ្ជមាន បានឡើយ ។ បើនិយាយជាភាសាសាមញ្ញគឺមានន័យថា៖ ធ្វើកិច្ច ការគ្មានដឹងទិសតំបន់ ។

អ្វីដែលយើងចង់លើកយកមកវិភាគនៅទីនេះ គឺច្បាប់ប្រឆាំងនឹង អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ ច្បាប់នេះ ត្រូវបានស្ថាប័ន ពាក់ព័ន្ធនិងសភានៃព្រះរាជាណាចក្រកម្ពុជាចំណាយពេលអស់ រយៈ ១០ ឆ្នាំ ទើបបង្កើតចេញជារូបរាង ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោក ស្តាយនោះ គឺថា បន្ទាប់ពីអ្នកព្រាងច្បាប់ដ៏កំពូលៗរបស់ប្រទេស កម្ពុជាចំណាយពេលអស់រយៈ១០ឆ្នាំ ដើម្បីបង្កើតច្បាប់បំបាត់អំពើ ពុករលួយ សមិទ្ធផលដែលទទួលបាន គឺត្រឹមតែ “ទឹមសេះបញ្ច្រាស រទេះ” តែប៉ុណ្ណោះ ។ មូលហេតុដែលយើងហ៊ានចាត់ទុកច្បាប់ ប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ថាជាច្បាប់មួយ ដែលគ្មានអានុភាព ឬច្បាប់អត់បានការ គឺផ្អែកលើមាត្រាដ៏សំខាន់
មួយដែលចែងថា៖ អ្នកសូកនិងអ្នកទទួលសំណូក គឺត្រូវមាន ទោសដូចគ្នា ។ នេះគឺជាចំណុចខ្សោយដ៏ធំបំផុតសម្រាប់ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រោះថាវានៅតែបន្តផ្តល់ឱកាស ឲ្យមនុស្សប្រព្រឹត្តិ អំពើពុករលួយដោយគ្មានការ ព្រួយបារម្ភអ្វី ឡើយ ។ ទាំងអ្នកសូក ទាំងអ្នកទទួលសំណូក គ្មានអ្នកណាមួយ ចង់មានទោសជាប់គុកទេ ។ ដូច្នេះ សូមសួរថា៖ តើមាននរណា ម្នាក់ដែលឆ្កួតគ្រប់គ្រាន់ នឹងលើកយក ទង្វើខុសច្បាប់ របស់ខ្លួន មកលាតត្រដាងប្រាប់គេឯង ដើម្បីឲ្យអាជ្ញាធរ និងសាធារណជន ផ្តន្ទាទោសនោះ ? គ្មានទេ!!

បើចង់បំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរនោះ គឺវាងាយ ស្រួលជាងបកចេកទៅទៀត ។ រវាងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំនៅលើលោកនេះ គ្មាននរណាម្នាក់ស្ម័គ្រចិត្ត យក លុយទៅសូកប៉ាន់ថ្នាក់ដឹកនាំ ដើម្បីបំពេញកិច្ចការអ្វីមួយនោះទេ ប្រសិនបើគេអាចធ្វើកិច្ចការនោះបាន ដោយសច្ចៈយុត្តិធម៌ និង គ្មានឧបស័គ្គរារាំង ។ ដូច្នេះ គេគ្រាន់តែផ្តន្ទាទោសភាគីទទួល សំណូកនិងធ្វើច្បាប់ការពារឬលើកទឹកចិត្តអ្នកសូក ឲ្យមករាយការ
ប្រាប់អាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីចាប់ថ្នាក់ដឹកនាំអន្ធពាលណាដែលទទួលសំណូកនោះ មកផ្តន្ទាទោសតាមច្បាប់ទៅ គឺវាចប់រឿងទៅហើយ ។ សាក្សីដ៏ល្អបំផុត និងជាអ្នកដែលដឹងអំពី អំពើពុករលួយពិស្តារជាងគេ គឺអ្នកដែលត្រូវបង្ខំចិត្តយកលុយទៅ សូកប៉ាន់គេនេះឯង (យើងប្រើពាក្យ “បង្ខំចិត្ត” ព្រោះនៅលើលោក នេះ គ្នាមនរណាម្នាក់ យកប្រាក់ឬក៏របស់មានតម្លៃទៅសូកគេដោយ ស្ម័គ្រចិត្តនោះទេ) ។ ដូច្នេះ ការផ្តល់អភ័យឯកសិទ្ធិឲ្យអ្នកសូក ដែល ភាគច្រើន ច្រើនតែជាជនរងគ្រោះនោះ វាជាយន្តការដ៏មានប្រសិទ្ធភាពជាទីបំផុត ក្នុងការបំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរ ។ ការផ្តន្ទាទោសតែអ្នកទទួលសំណូក និងការពារអ្នកសូក គឺមិនខុស ពីផ្លែដាវដែលមានមុខពីរនោះទេ កាប់ខាងណាក៏មុតដែរ ។ ឯអំពើ ពុករលួយ ដែលជាសត្រូវដ៏គួរឲ្យស្អប់ខ្ពើមនោះ វានឹងរលាយសាប សូន្យដូចជាអំបិលត្រូវទឹកអញ្ចឹង ។ ចំណែករឿងស៊ុំគ្រលំគ្នារវាសហគ្រាសនិងសហគ្រាស វាជារឿងមួយផ្សេងដែលទាក់ទងទៅនឹង ច្បាប់ពាណិជ្ជកម្ម ។ ឧទាហរណ៍ រដ្ឋអាចធ្វើច្បាប់ប្រឆាំងនឹងការស៊ុំ គ្រលំគ្នារកស៊ីផ្តាច់មុខ Antitrust Law.

អំពើពុករលួយគឺជាការស៊ុំគ្រលំគ្នារវាងមនុស្សពីរនាក់ឬក៏ច្រើននាក់ ។ ស្ថិតនៅក្រោមច្បាប់ប្រឆាំងនឹងអំពើពុករលួយរបស់ ប្រទេសកម្ពុជាសព្វថ្ងៃនេះ មនុស្សដែលជាអ្នករងគ្រោះ(អ្នកសូក)
ដោយសារអំពើពុករលួយ មិនត្រឹមតែគ្មានមធ្យោបាយអ្វីនឹងកំចាត់ អំពើដ៏លាមកថោកទាបនេះទេ ថែមទាំងត្រូវរស់នៅក្រោមអំពើ អយុត្តិធម៌នេះ អស់មួយជីវិត ដរាបណាច្បាប់ប្រឆាំងនឹងអំពើពុក
រលួយរបស់កម្ពុជា ផ្តន្ទាទោសអ្នកសូកដូចជាអ្នកទទួលសំណូក ដែរ ។ តើនរណាមួយស្ម័គ្រចិត្តទទួលរងគ្រោះពីរដងនោះ ? ត្រូវ គេបង្ខំឬក៏គៀបយកលុយហើយ និងត្រូវមានទោសទៅជាប់គុកជាមួយ នឹងគេដោយសារតែច្បាប់ឆ្កួតលេលានេះទៀត ! ។ មានតែ មនុស្សវិកលចរិតទេ ដែលអាចធ្វើបែបនេះទៅកើត ។ មនុស្ស ដែលមានសតិត្រឹមត្រូវ ដាច់ខាតគឺគេមិនធ្វើទេ ។ ដូច្នេះ អំពើពុក
រលួយនៅក្នុងសង្គមខ្មែរ គឺគ្មានថ្ងៃនឹងរលត់រលាយទៅបានឡើយ ដរាបណាអាជ្ញាធរ និងអ្នកបង្កើតច្បាប់នៅក្នុងប្រទេសកម្ពុជា នៅតែ បន្តអនុវត្ត និងបង្កើតច្បាប់ដែលគ្មានអានុភាពរបៀបនេះតទៅទៀត ​៕


Posted By KI Media to KI Media at 5/16/2013 07:25:00 AM


Posted By kiletters2 to KI-Media2 at 5/16/2013 07:25:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: