KI-Media2 KI Media NDI អះអាង​ពី​កំហុស​បញ្ជី​ឈ្មោះ​អ ្នក​បោះឆ្នោត

NECheating.jpg
Wednesday, 15 May 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍​

ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI)​បាន​ចុះ​ផ្សាយ​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​គេ​មិន​ជឿ​ជាក់​លើ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​នេះ​ដែល​បង្ហាញ​ពី​កំហុស​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

សវនកម្ម​លើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ចេញ​ផ្សាយ​ក្នុង​ខែ​មីនា​បង្ហាញ​តាម​បទ​សម្ភាស និង​ការ​វិភាគ​ថា មាន​កំហុស​ក្នុង​ការ​ចុះ​ឈ្មោះ​បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ដែល​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លុប​វិញ ដោយ​គ្មាន​មូលហេតុ និង​ថា អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​ខ្លះ រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ទេ។

បើ​ទោះ​ជា​ចំណុច​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​សេចក្តី​ថ្លែង​លើក​មុន ដែល​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ការពារ​លទ្ធផល​រក​ឃើញ​របស់​ខ្លួន​ក៏​ដោយ​ក៏​ប៉ុន្តែ អង្គការ​មិន​រក​កម្រៃ​នេះ​បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ខ្លួន​មិន​អាច​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​តាម​សំណើ​របស់ គ.ជ.ប​នោះ​បាន​ទេ​។

វិទ្យាស្ថាន​នេះ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​គ.ជ.ប ដែល​ថា ផ្នែក​ខ្លះ​នៃ​ការ​ស្ទង់​មតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​នោះ ផ្ទុយ​នឹង​របាយ​ការណ៍​នា​ពេល​ថ្មីៗ​នេះ​របស់​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុតិ្តធម៌​នៅ​កម្ពុជា។

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​រក​ឃើញ​ថា ប្រជាជន ១០,៨ ភាគរយ​គិត​ថា ពួកគេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​តែ​ឈ្មោះ​ពួក​គេ​ពុំ​មាន​ក្នុង​បញ្ជី​ទេ ចំណែក​ឯ​អង្គការ​ខុម ហ្វ្រែល​បាន​ស្រង់​តួលេខ ១៣,៥ ភាគរយ។ ការ​ឆ្លើយ​តប​វិញ​ថា ការ​រក​ឃើញ​គឺ​មាន​លក្ខណៈ​ដូច​គ្នា ហើយ​លម្អៀង​គ្នា​តិច​តួច​ប៉ុណ្ណោះ។

លោក Laura Thornton នាយក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា បាន​ថ្លែង​តាម​អ៊ីមែល​ថា វា​សំខាន់ណាស់​ដែល​ត្រូវតែ​និយាយ​ឲ្យ​ច្បាស់ និង​កែ​តម្រូវ​ព័ត៌មាន​ខុស​

លោក ទេព នីថា អគ្គ​លេខាធិការ​គ.ជ.ប បាន​ចោទ​សួរ​ពី​ការ​រក​ឃើញ​ជា​ថ្មី​ម្តង​ទៀត ហើយ​បាន​អះ​អាង​ថា ការ​បោះឆ្នោត​នឹង​បន្ត​ដោយ​ប្រើ​ប្រាស់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នា​បច្ចុប្បន្ន។

លោក​បាន​បន្ត​ថា៖ «​គោល​ដៅ​សំខាន់​គឺ​ត្រូវ​ធានា​ចំពោះ​សាធារណជន​ថា គ.ជ.ប មិន​ភ័ន្ត​ច្រឡំ​អំពី​បញ្ហា​នេះ​ទេ»៕​


Posted By KI Media to KI Media at 5/15/2013 03:05:00 PM


Posted By kiletters2 to KI-Media2 at 5/15/2013 03:05:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: