KI-Media2 KI Media អ្នក​ភូមិ​សុំ​ឲ្យ CPP ដោះ​ស្រាយ​ រឿង​មន្ត្រី​បក្ស​រំលោភ​ដី​គាត់

Lor+Peang+villagers+protest+against+KDC+(PPP).jpg
អ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង​មក​រកអន្តរាគមន៍ឲ្យ​​តុលាការដោះ​លែង​តំណាង​​​​។ រូបថត ហេង ​ជីវ័ន
Suy+Sem+and+wife+02+(KS).jpg
ចោរលួចដី៖ ស៊ុយសែម និង ជាខេង

Wednesday, 15 May 2013
ម៉ៃ ទិត្យថារ៉ា
​ភ្នំពេញប៉ុស្តិ៍​

<<ក្រែងលោ​មាន​ដំណោះស្រាយ​ពី​ព្រោះ​អីគឺជា​រដូវ​បោះ​ឆ្នោត​ហើយអ្នក​រំលោភ​យក​ ដីជា​ភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជន ​» … សាកមើលទៅបើចង់ដឹង?

កំពង់ឆ្នាំងៈ ពលរដ្ឋ​ប្រមាណ​ជា​៦០​នាក់​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី អន្តរជាតិ​ដែល​ម្សិលមិញ​នាំ​គ្នា​មក​បោះ​ស្លាក​មាន​ន័យ​ថា​«ស៊ូ​ស្លាប់​ដើម្បី​ដី »នៅ​កន្លែង​ជម្លោះ​តាម​ដង​ផ្លូវ​ជាតិ​លេខ៥ អះអាង​ថា​នឹង​បន្ត​ការ​តវ៉ា​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន នៅ​ភ្នំពេញ ព្រោះ​ក្រុមហ៊ុន​រំលោភ​ដី​គាត់​ជា​របស់​មន្ត្រី​គណបក្ស​ប្រជាជនក្រែង​លោ​ទទួល​បាន​ដំណោះស្រាយព្រោះពេល​ បោះ​ឆ្នោត​ខិត​ជិត​មក​ដល់ហើយ។

លោក រាជ ស៊ីម៉ា តំណាង​អ្នក​ភូមិ​ឡ​ពាង​បាន​ឲ្យ​ដឹង​ថា ពួក​អ្នក​ភូមិ​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​និង​ឈូស​ឆាយ​ផ្ទះ​សម្បែង​ព្រម ទាំង​យក​ដី​ស្រែ​ពួក​គាត់​បាន​នាំ​គ្នា​មក​ជួប​ជុំ​គ្នា​ដង្ហែ​យក​ស្លាក​ទៅ​បោះ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ពី​ព្រោះ​ពុំ​មាន​សមត្ថកិច្ច​ណា​ចេញ​មុខ​ដោះស្រាយ​ជម្លោះ​ឲ្យ​ពួក​គាត់​ទេ ។ លោក​បន្ត​ទៀត​ថា ៖ «​យើង​ធ្វើ​យ៉ាង​ដូច្នេះ​ដើម្បី​ឲ្យ​សាធារណជន​ដឹង​គឺ«​យើង​ស៊ូ​ស្លាប់​ដើម្បី​ដី​» ពីព្រោះ​ដី​ពួក​យើង​ត្រូវ​គេ​ទន្ទ្រាន​យក​អស់​ហើយ​ហើយ​នៅ​តែ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ​ទាល់​តែ​សោះ​បើ​ទោះ​ជា​មាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​តាម​មូលដ្ឋាន​ក្តី»។

លោក​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ពលរដ្ឋ​បោះ​ស្លាក​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​រួច​ទាំង​អស់​គ្នា​ថានឹង​បន្ត​ឡើង​មក​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ ពីព្រោះ​ភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជនជាអ្នក​រំលោភ​យក​ដី​ពលរដ្ឋ​។ គាត់​អះអាង​ទៀត​ថា ៖ «​ពួក​ខ្ញុំ​នឹង​មក​បាច​ពាក្យ​ស្លោក​ដែល​មាន​ន័យ​ថា«ស៊ូ​ស្លាប់​ដើម្បី​ដី​» ជា​ការ​ស្វែង​រក​អន្តរាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)»។

លោក ផេង រុំ តំណាង​ពលរដ្ឋ​ម្នាក់​ដែរ​ឲ្យ​ដឹង​ថា ពួក​គាត់​ធ្វើ​គ្រប់​វិធី​អស់​ហើយ​មាន​តាំង​ពី​ពិធី​បួង​សួង​ប្តឹង​ទៅ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​និង​វត្ថុ​ស័ក្តិ​សិទ្ធិ​និង​ស្ថាប័ន​រដ្ឋាភិបាល​តែ​ពុំ​បាន​លទ្ធផល​អ្វី​សោះ​ដូច្នេះ​លើក​នេះ​សម្រេច​យក​ស្លាក​ទៅ​បោះ​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំ​កន្លែង​ជម្លោះ​តែ​ម្តង​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​គ្រប់ៗ​គ្នា។

លោក​បន្តថា ៖ «ម្តង​នេះ​យើង​ដាក់​ពាក្យ​បណ្តឹង​នៅ​គណបក្ស​ប្រជាជន​នៅ​ភ្នំពេញ ក្រែងលោ​មាន​ដំណោះស្រាយ​ពី​ព្រោះ​អីគឺជា​រដូវ​បោះ​ឆ្នោត​ហើយអ្នក​រំលោភ​យក​ដីជា​ភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជន ​»។

គួរ​រំឭក​ដែរ​ថា ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​រវាង​អ្នក​ភូមិ​ឡពាង​និង​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ​ជា​កម្មសិទ្ធិ​របស់​លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ដែល​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ជាង​១៤០​ហិកតា បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ហើយ​បាន​រីក​កាន់​តែ​ធំ​នៅ​ក្នុង​ឆ្នាំ​២០០៦​រហូត​មាន​ពលរដ្ឋ​១៣​នាក់​បាន​និង​កំពុង​រង​ការ​ចោទ​ប្រកាន់ ពី​បទ​បរិហារកេរ្តិ៍​និង​រំលោភ​ដី​មាន​កម្មសិទ្ធិ ដែល​មក​ដល់​ពេល​នេះ​មាន​ម្នាក់​កំពុង​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​។

លោក ទូច ម៉ារីម អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ពុំ​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ។

រីឯ​លោក ថៃ ហ៊ី តំណាង​ក្រុមហ៊ុន​ខេឌីស៊ី អន្តរជាតិ​ក៏​ពុំ​អាច​ទាក់​ទង​បាន​ដែរ​ម្សិល​មិញ ដោយ​ទូរស័ព្ទ​លោក​ពុំ​មាន​អ្នក​ទទួល​។

លោក សំ ច័ន្ទគា មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នោះ​គឺ​ជា​សិទ្ធិ​ពួក​គាត់​ពី​ព្រោះ​គាត់​បាន​ដាក់​លិខិត​រក​អន្តរាគមន៍​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ហើយ​តែ​ពុំ​មាន​ដំណោះ​ស្រាយ​។ ប្រសិន​ពួក​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភ្នំពេញ​នោះ​គឺ​អាច​មាន​ដំណោះស្រាយ​ពី​ព្រោះ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​។

លោក​បន្ត​ថា​៖​«​តាម​ការ​សង្កេត​កន្លង​មក​ទំនាស់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​មាន​អំណាច​ឬ​ក៏​អ្នក​ធំ​នោះ​ពុំ​ឃើញ​មាន​មន្ត្រី​ណា​ចេញ​មុខ​មក​ដោះ​ស្រាយ​ឡើយ»។

តាម​របាយ​ការណ៍​សមាគមន៍​សិទ្ធិ​មនុស្ស​អាដហុក​ចេញ​ផ្សាយ​ខែ​កុម្ភៈ​ថា ក្នុង​ឆ្នាំ​២០១២​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ២.៦៥៧.៤៧០ ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​នោះ​ផ្ទៃ​ដី​២​ភាគ​៣​បាន​កាត់​ចេញ​ពី​ដី​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ​។ នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ អាដហុក​បាន​ទទួល​បណ្តឹង​វិវាទ​ដីធ្លី​ចំនួន​៧០​ករណី​ប៉ះ​ពាល់​ផ្ទៃ​ដី ១០១.៤០៨ ហិកតា​និង​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ចំនួន​១០.៦៨៩ គ្រួសារ​៕​


Posted By KI Media to KI Media at 5/15/2013 01:29:00 PM


Posted By kiletters2 to KI-Media2 at 5/15/2013 01:29:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: