KI-Media2 KI Media Global​ Witness​ ចោទប្រកាន់​ថា​ក្រុមហ៊ុ ន​វៀតណាម​បង្ក​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ និង​ឡាវ​

Evicted+villagers+(RFI).jpg
ការ​ធ្វើ​ដី​សម្បទាន​បង្ក​ជា​ជម្លោះ​ដីធ្លីជាមួយ​សហគមន៍ជនជាតិ​ភាគតិច
សុវណ្ណារ៉ា/RFI
ដោយ លាង ដឺលុច
Radio France Internationale

ក្រុមហ៊ុនផលិត​កៅស៊ូ​របស់វៀតណាម​ចំនួន​២​ត្រូវបាន​ចោទប្រកាន់ដោយ​អង្គការ​ Global Witness ថា​បាន​បង្ក​អោយ​មាន​វិបត្តិ​ដីធ្លី ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ពិសេស​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ Global Witness បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ទំហំដី​ដ៏​ធំសម្បើ​ម ​អោយ​ក្រុមហ៊ុន​ផលិត​កៅស៊ូ​របស់​វៀតណាម​ ដោយ​មិន​បាន​ខ្វល់​នឹង​បញ្ហា​សិទ្ធិមនុស្ស​​ឡើយ។ គឺ​ក្រុម​ជនជាតិ​​ភាគតិច​ដែល​ជា​អ្នករងគ្រោះ​មុន​ដំបូង​គេ។
អង្គការ​ Global Witness​បាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ចំនួន​២​ថា ​បាន​បង្ក​អោយ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ពោលគឺ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ ក្រុមហ៊ុន​វៀតណាម​​ទាំងពីរ​ដែល​បាន​ថវិកា​មក​ពីធនាគារ​ពិភពលោក និង​ធនាគារ​របស់​អាល្លឺម៉ង់​នោះ មាន​ឈ្មោះ Hoang Anh Gia Lai (HAGL) និង​ក្រុមហ៊ុន Vietnam Rubber Group (VRG)។

វៀតណាម​គឺ​ជា​ប្រទេស​ធំទី៣​ក្នុង​ពិភពលោក​ក្នុង​វិស័យ​ផលិត​កៅស៊ូ ពិសេស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​ប្រទេស​ចិន​​ក្នុង​ការ​ផលិត​សំបកកង់រថយន្ត និង​ផលិតផល​ជាច្រើន​ទៀត​ដែល​ធ្វើ​ពី​កៅស៊ូ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ បានផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​នេះថា អង្គការ​Global Witnessបាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​នេះ​ថា បាន​បង្ក​អោយ​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយសារ​តែ​ក្រុមហ៊ុនទាំងនេះមាន​ទំនាក់ទំនង​ជាមួយ​អ្នកសិ្នទ្ធិ​​នឹង​​​រដ្ឋាភិបាល​កម្ពុជា​ និង​ឡាវ។ ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេស្គាល់​ថា ជា​ប្រទេស​ដែល​មាន​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ។ AFP​បាន​បន្ត​ស្រង់​របាយការណ៍​របស់​Global Witness ដែល​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះ​បាន​សម្រេច​ផ្តល់ដី​ទំហំ​ធំធេងដល់​ក្រុមហ៊ុន​វៀតណាម​ទាំងនេះ ​ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ។ ហើយ​ក្រុមជនជាតិ​ដើម​ភាគតិច​​គឺ​ជាអ្នក​រងគ្រោះ​មុន​គេ។
បើយោងតាម​របាយការណ៍​របស់Global Witness ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​បារាំង​ដដែល ទំហំដី​ជាង​១លាន​២សែន​ហិចតា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ដំណាំ​កៅស៊ូ។ ជាមួយ​ទំហំ​ដី​ដំណាំកៅស៊ូនេះ មនុស្ស​៤សែន​នាក់​ត្រូវបាន​បណ្តេញ​ចេញដោយ​បង្ខំ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ នេះ​បើគិត​ពីឆ្នាំ​២០០៣​មក។
Global Witness​ បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា និង​ឡាវ​បញ្ឈប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ ហើយ​ក៏​អំពាវនាវ​អោយ​ប្រភព​ទុន​ទាំងពីរ គឺ​ធនាការ​អាល្លឺម៉ង់ និងធនាគារ​ពិភព​ដក​ថវិកា​របស់​ពួកគេ​ចេញ​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​វិញ ប្រសិន​បើ​ក្នុង​អំឡុងពេល​៦​ខែ​ទៅមុខ​នេះ ក្រុមហ៊ុន​ទាំងពីរ​មិន​បាន​ដោះស្រាយ​បញ្ហា​អោយ​បាន​ប្រសើរ​ឡើងវិញ​ទេ​នោះ។
ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់ Global Witness​នេះ ធនាគារ​អាល្លឺម៉ង់​​បាន​​ឆ្លើយ​តប​ថា​ ក្រុមការងារ​​ជំនាញ​របស់​ធនាគារ​បាន​ពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​វៀតណាម​នោះហើយ មុន​នឹង​ធនាគារ​នេះ​សម្រេច​សហការ​នោះ។ ចំណែក​ឯ​ខាង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​វិញ មន្ត្រី​របស់​ស្ថាប័ន​នេះ​មិន​បាន​អត្ថាធិប្បាយ​ឆ្លើយ​តប​អ្វី​ឡើយ ដោយ​និយាយ​ថា ពួកគេ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ពេញលេញ​នៅ​ឡើយ។

បើតាម​AFP ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​វិញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​​ថា ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​​សកម្មភាពខុស​ច្បាប់ឡើយ ហើយ​ថា​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ ដូចជា​ការ​បង្កើត​ការងារ និង​បង់ពន្ធ​អស់​ជាច្រើន៕


Posted By KI Media to KI Media at 5/14/2013 04:24:00 PM


Posted By kiletters2 to KI-Media2 at 5/14/2013 04:24:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: