KI-Media2 KI Media ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លុតជ ង្គង់ដាក់​ញ្ញត្តិ សុំ​ដោះលែង​អ្នកស្រី យ៉ ោម បុប្ផា នៅ​មុខ​ព្រះបរមរាជវាំង​

Bang_Kok_King_Royal_palace_CEN_14_05_13-(11).jpg

Bang_Kok_King_Royal_palace_CEN_14_05_13-(10).jpg

(ថ្ងៃទី 14 ឧសភា 2013, ម៉ោង 04:05:PM) | ដោយ: លី សិលា
http://www.cen.com.kh

ភ្នំពេញ: ​នៅ​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្មាវស្សា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ គម្រប់ ៦០ ព្រះវស្សា យាង​ចូល ៦១ ព្រះវស្សា នា​រសៀល​ម៉ោង​ជាង ២ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​មុខ​ព្រះបរមរាជវាំង ក្រុម​អ្នក​ភូមិ​បឹងកក់ អ្នកភូមិ​បុរី​កីឡា និង​អ្នកភូមិ​ថ្មគោល ជាប់​ព្រលានយន្តហោះ ដែល​មាន​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ​គ្នា នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​លើក​បដា រូបថត លុតជង្គង់ ដាក់​ញ្ញត្តិ ទូល​សុំ​ព្រះករុណា ព្រះរាជអន្តរាគមន៍ ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ស្ត្រី​តវ៉ា​ដីធ្លី នៅ​បឹង​កក់​។​

​ក្នុង​ញ្ញត្តិ​ទូលថ្វាយ​ព្រះករុណា ក្រុម​អ្នក​ភូមិ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ បាន​ក្រាបបង្គំ ទូលថ្វាយ​ព្រះករុណា មេត្តា​ប្រោស​ព្រះរាជទាន​អន្តរាគមន៍ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា ចេញពី​ពន្ធនាគារ និង​ជួយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​ថ្មគោល ជាប់​ព្រលានយន្តហោះ​។​

​នៅ​មុន​ពេល​ក្រុម​អ្នកភូមិ និង​ក្មេងៗ មក​កាន់​មុខ​ព្រះបរមរាជវាំង នៅ​រសៀល​នេះ សមត្ថកិច្ច​ចម្រុះ រួមមាន ប៉ូលិស ប៉េអឹម និង​កងកម្លាំង​សន្តិសុខ សរុប​ជាង ១០០ នាក់ ត្រូវបាន​គេ​ដាក់ពង្រាយ និង​បិទផ្លូវ​។ កំណាត់​ផ្លូវ​មុខ​ព្រះបរមរាជវាំង គឺ​វិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​សាលសន្និសីទ ចតុមុខ រហូត​ដល់​មុខ​វត្ត​ឧណ្ណាឡោម ត្រូវ​បាន​បិទ​ដោយរ​បាំង​ដែក​របស់​ប៉ូលិស ចាប់តាំងពី​ម៉ោង​ជាង ១២ រសៀល​។​

​ក្រុម​អ្នក​ភូមិ​តវ៉ា ដែល​កាន់​ព្រះ​ឆាយ​លក្ខណ៍​ព្រះមហាក្សត្រ សម្តេចម៉ែ រួម​ទាំង​រូបថត​អ្នកស្រី យ៉ោម បុប្ផា អោប​កូនប្រុស និង​ផ្ទាំង​បដា ព្រមទាំង​ផ្កាឈូក ទង់ជាតិ និង​ទង់សាសនា ត្រូវបាន​អ្នកភូមិ លើកឡើង ជាមួយនឹង​សំរែក ស្វែងរក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ នៅក្រោម​កំដៅថ្ងៃ​ដ៏​ក្តៅហែង​។​

​ក្រុមប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល បាន​ឈរ​រារាំង​អ្នកភូមិ នៅ​មុខ​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដាក់​តាំង កណ្តាល​សួនច្បារ មុខ​ព្រះបរមរាជវាំង​។

​អ្នកភូមិ ដែល​មិន​អាច​ចូល​ទៅ​ជិត​ព្រះបរមរាជវាំង​ទេ គឺ​នៅ​ប្រមូលផ្តុំ​លើ​ចិញ្ចឹម​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​ព្រះអង្គ​ដង្កើ មុន​នឹង​សម្រេច​ចិត្ត​ដើរ​ទៅ​លុតជង្គង់ នៅ​មុខ​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា នៅ​មុខ​ព្រះបរមរាជវាំង ជាប់​នឹង​ផ្លូវ​ព្រះ​សី​សុវត្ថិ​។

​អ្នកភូមិ និង​ក្មេង ពិសេស​កូន​ប្រុស​អាយុ ៩ ឆ្នាំ លួស លី​ហួរ របស់​អ្នកស្រី យ៉ោម បុប្ផា បាន​ស្រែក​ផ្ទាល់មាត់ និង​ស្រែក​ដាក់​កូន​មេក្រូ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។

​ប៉ុន្តែ​នៅ​ពេល​អ្នក​ភូមិ​ប្រមាណ ៣០ នាក់ ប្រមូលផ្តុំ ស្រែក​ទួញ​សោ​ក​នោះ គេ​ក៏​បានឮ​សំឡេង​ភ្លេង​ពិណពាធ្យ ចេញពី​ក្នុង​ព្រះបរមរាជវាំង​។ ព្រះបរមរាជវាំង ដែល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ក្នុង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥​ឧសភា ឆ្នាំ​២០១៣​។​

​សូម​រម្លឹកថា ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែ​សីហា ឆ្នាំ​២០១២ ក្រោម​បទ​ចោទប្រកាន់ ក្នុង​រឿង​ព្រួត​គ្នា​វាយ​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​។ ក្រោយមក នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារ ៣​ អ្នកភូមិ​បាន​ប្រមូលផ្តុំ ដោយ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ គ្រាន់​តែ​អាជ្ញាធរ​បាន​រារាំង មិន​ឲ្យ​ពួកគាត់ ចូល​ទៅ​ជិត​ព្រះបរមរាជវាំង​។​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប ៦០ លាន​រៀល បង់​ទៅឲ្យ​អ្នករត់​ម៉ូតូឌុ​បទាំង​ពីរ​នាក់​នោះ​។​

​មកដល់ពេលនេះ សំណុំរឿង​ក្តី​អ្នកស្រី យ៉ោម បុប្ផា នៅ​តុលាការ​សាលាឧទ្ធរណ៍ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១០​ឧសភា អ្នកស្រី ត្រូវបាន​គេ​ផ្ទេរ​ពី​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ម​២ ទៅកាន់​ពន្ធនាគារ PJ របស់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​វិញ​។ មូលហេតុ ត្រូវបាន​ប៉ូលិស​អ្នកគ្រប់គ្រង​ពន្ធនាគារ អះអាងថា នៅ​ម​២ ចង្អៀត​ពេក​៕​

Bang_Kok_King_Royal_palace_CEN_14_05_13-(1).jpg

Bang_Kok_King_Royal_palace_CEN_14_05_13-(2).jpg

Bang_Kok_King_Royal_palace_CEN_14_05_13-(7).jpg

Bang_Kok_King_Royal_palace_CEN_14_05_13-(9).jpg


Posted By អ្នកស្រែ to KI Media at 5/14/2013 06:54:00 PM


Posted By kiletters2 to KI-Media2 at 5/14/2013 06:54:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: