KI-Media2 KI Media ឈ្មោះ​តំណាងរាស្ត្រ​គណបក្សប្រឆ ាំង ១១ រូប ដែល​លោក ជាម យៀប ស្នើ​ឲ្យ​បង្កក​ប ្រាក់ខែ​

CPP+red+ant.jpg
ថ្ងៃទី 13 ឧសភា 2013|
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ត្រូវបាន​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ធ្វើលិខិត​ទៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣ ដើម្បី​សុំ​គោលការណ៍ បង្កក​ប្រាក់ខែ​អ្នកតំណាងរាស្ត្រ​។ លោក ជាម យៀប សំអាងថា អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ បាន​លា​ចេញពី​គណបក្ស​ដើម​របស់ខ្លួន នៅ​រដ្ឋសភា ទៅ​ចូល​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនមាន​ឈ្មោះ​នៅក្នុង​រដ្ឋសភា​។
​ប៉ុន្តែ​មក​ត្រឹមត្រូវ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពីស​ម្តេច​ប្រធានសភា​នៅឡើយ​ទេ​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ពិ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ថា ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ដែល​លោក​បាន​ស្នើសុំ​គោលការណ៍ ពីស​ម្តេច​ប្រធានរដ្ឋសភា បង្កក​ប្រាក់ខែ រួមមាន​៖
១-​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ( សិទ្ធិមនុស្ស )២-​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ ( សមរង្ស៊ី )
៣-​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយក​រដ្ឋបាល ( សិទ្ធិមនុស្ស )
៤-​លោកស្រី មូរ សុខ​ហួរ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​ ( សមរង្ស៊ី )
៥-​លោក ឃី វណ្ណដា​រ៉ា អគ្គនាយក​ហិរញ្ញវត្ថុ​ ( សមរង្ស៊ី )
៦-​លោក គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល​ ( សមរង្ស៊ី )
៧-​លោកអ៊ូ ច័ន្ទ​ឫទ្ធិ អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​ ( សិទ្ធិមនុស្ស )
៨-​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​ ( សមរង្ស៊ី )
៩-​លោក គីម​សួរ ភី​រិ​ទ្ធ ( សមរង្ស៊ី )
១០-​លោក សុន ឆ័យ ( សមរង្ស៊ី )
១១-​លោក ជាម ច័ន្ទនី​ ( សមរង្ស៊ី )

​លោក ជាម យៀប បាន​បញ្ជាក់ថា នៅក្នុង​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ដែលមាន​ចំនួន ២៦ រូប គឺ​ក្នុងនោះ មាន ១១ រូប ជា​សមាជិក​រដ្ឋសភា​។
​លោក ជាម យៀប បានលើកឡើង យោងទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ យោងទៅតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​មាត្រា​១២០​ថ្មី​) យោងទៅតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​យោងទៅតាម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​សភា​អនុម័ត​២​ភាគ​៣ ស្មើ​រដ្ឋធម្មនុញ្ញ គឺ​គាត់​សុំលាលែង​ពីស​ភា​ហើយ ដូច្នេះ​អស់​សមាជិកភាព ជា​តំណាងរាស្ត្រ​តទៅទៀត​ហើយ ហើយ​មិនអាច​បើក​លុយ​បាន​ទៀត​ទេ ហេតុ​ដូច្នេះហើយ ទើប​លោក​សុំ​បង្កក​ប្រាក់ខែ​។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស បានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត ដើម្បី​គាបសង្កត់​លើ​បក្សប្រឆាំង​។
​លោក កឹម​សុខា បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​ប្រាក់​ប្រឆាំង ដែល​ទទួលបាន ១០ លាន​រៀល ស្មើ​ប្រមាណ ២៥០០ ដុល្លារ ក៏​ជា​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ ត្បិត​អី​អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​សមាជ​បក្ស​លើកដំបូង កាលពី​ថ្ងៃទី​៧​មេសា​។ ពោលគឺ​នៅ​ចន្លោះ​ជា​រយៈពេល ៦ ខែ​មុន​ដល់​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៨​កក្កដា​។​
​រដ្ឋធម្មនុញ្ញ មាត្រា ៩៥ កំណត់ថា ក្នុងករណី​មាន​សមាជិក​រដ្ឋសភា ទទួលអនិច្ចកម្ម លាលែង ឬ​ប្រាសចាក​សមាជិកភាព ដែល​កើតមានឡើង ៦ ខែ យ៉ាងតិច មុន​ចប់​នីតិកាល ត្រូវ​ចាត់ការ​ជ្រើសតាំង​ជំនួស សមាជិក​នោះ តាម​លក្ខខណ្ឌ​កំណត់ ក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ក្នុង​ច្បាប់បោះឆ្នោត​៕​


Posted By KI Media to KI Media at 5/14/2013 04:11:00 PM


Posted By kiletters2 to KI-Media2 at 5/14/2013 04:11:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: