KI-Media2 KI Media លោក​កឹម​សុខា​ប្រដូច​លោក​ហ៊ុន​ សែន​ទៅ​នឹង​«ធ្យូង»​ដែល​ធ្វើ​ឲ្យ​ប្រឡាក់​ និង​រលាក

Kem+Sokha+greeting+(PPP).jpg
លោកកឹមសុខាប្រដូចលោកហ៊ុនសែនទៅនឹង«ធ្យូង»ដែលធ្វើឲ្យប្រឡាក់និងរលាក

Monday, 13 May 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​បន្ត​វាយ​ប្រហារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង​របស់​លោក​ថា​ជា​យុទ្ធសាស្ត្រ​លាប​ពណ៌​ដដែលៗ ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​និង​បាន​ប្រដូច​លោក​ហ៊ុន សែន​ទៅ​នឹង​«ធ្យូង» ថា នៅ​ពេល​ត្រជាក់​ធ្វើ​ឲ្យ​ប្រឡាក់ ហើយ​នៅ​ពេល​ដែល​ក្តៅ ធ្វើ​ឲ្យ​រលាក។

ដោយ​អបអរ​សាទរ​គណបក្ស​ប្រឆាំង ដែល​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត នា​ខែ​កក្កដា ខាង​មុខ លោក ហ៊ុន សែន បាន​ឆ្លៀត​យក​ពេល​វេលា ធ្វើ​ការ​ដៀម​ដាម​ដាក់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពិធី​មួយ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​សៅរ៍​ថា ជា​សិស្ស​របស់​លោក និង​ជា​អ្នក​នយោបាយ​មិន​ឆ្លាត​។ បើ​ទោះ​បី​ជា​លោក​ហ៊ុន សែន ថ្លែង​មិន​ចំ​ឈ្មោះ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ក៏​ដោយ​ក៏​គ្រប់​គ្នា​ដឹង​ថា សំដៅ​ទៅ​លើ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​បញ្ជាក់​ថា៖ «​ពី​មុន គេ​គំរាម​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​។ ឥឡូវ​នេះ បញ្ជាក់​ច្បាស់​ថា គាត់​ចូល​រួម​សូម​អបអរ​សាទរ»។ ជាមួយ​នឹង​ការ​អបអរ​នេះ លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​វាយ​ប្រហារ​លោក កឹម សុខា ដោយ​ប្រើ​ពាក្យ «ប្អូន» ដែល​លោក​ថ្លែង​ថា លោក​ឆ្លើយ​តប​នឹង​លោក កឹម សុខា ដែល​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​រូប​លោក គឺហ៊ុន សែន​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី ដោយ​សារ​គ្មាន​ធនធាន​មនុស្ស និង​ថា លោក ហ៊ុន សែន តែង​និយាយ​ខុស​ក្នុង​តួនាទី​របស់​ខ្លួន​ជា​នាយក​រដ្ឋ​មន្រ្តី​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «​ប្អូន​កំពុង​រក​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច នៃ​រាជ​រដ្ឋាភិបាល​ដើម្បី​វាយ​ប្រហារ​ដូច្នេះ​ប្រសិន​បើ ហ៊ុន សែន និយាយ​ខុស​ហេតុ​អ្វី​លោក​ប្អូន​កុំ​ឲ្យ​និយាយ​ទៀត​? សូម​ប្រាប់​លោក​ប្អូន​ការ​ធ្វើ​នយោបាយ​កុំ​ល្ងង់​ខ្លៅ​ពេក! ត្រូវ​ឆ្លាត​វៃ! ធ្លាប់​សិក្សា​ពី​បង​ដែរ! បើ​ហ៊ុន សែន​និយាយ​ខុស​ទុក​ឲ្យ​និយាយ​ទៅ! …. ព្រោះ​កំហុស​របស់​ហ៊ុន សែន​ជា​ការ​ចំណេញ​សំឡេង​ឆ្នោត របស់​គណបក្ស​ប្អូន»។

ម្យ៉ាង​ទៀត លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ដោយ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា​ផ្ទៃ​ក្នុង​ក្នុង​ការ​ដាក់​ឈ្មោះ​បេក្ខជន​ក្នុង​ខេត្ត​មួយ​ចំនួន សម្រាប់​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា និង​ថា លោក កឹម សុខា មិន​អាច​គ្រប់​គ្រង​គណបក្ស​ប្រឆាំង​ដែល​បង្កើត​ថ្មី​នៅ​ពេល​បញ្ហា​កំពុង​កើត​ឡើង​បែប​នេះ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា គ្មាន​ការ​បារម្ភ ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ឡើយ​ដោយ​បាន​ហៅ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​ថា
ជា​ល្បែង​ដដែលៗ​ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំងបំបែក​បំបាក់ខ្មែរអ្នកស្នេហាជាតិមិនបំរើបរទេស​និង​ថា កលល្បិច​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ប្រជាពលរដ្នខ្មែរបាន​ដឹង​ច្បាស់​អស់​ហើយ។លោក កឹម សុខា បាន​ប្រៀប​ធៀប​លោក​ហ៊ុន សែន​យ៉ាង​ដូច្នេះ​ថា​«​គាត់​ដូច​ធ្យូង។ បើ​គាត់​ត្រជាក់​ធ្វើ​ឲ្យ​យើង​ប្រឡាក់ កង្វក់​។ ពេល​ក្តៅ ធ្វើ​ឲ្យ​យើង​រលាក​។ បក្ខពួក​ខ្មែរ​ក្រហម​គឺ​ដូច​ធ្យូង។ ពេល​ធ្វើ​ត្រជាក់​ជាមួយ​យើង​វា​ធ្វើ​ឲ្យ​យើង​ខូច​ឈ្មោះ ដូច្នេះ អ្វី​ដែល​គាត់​និយាយ​វា​ជា​កលល្បិច​របស់​បក្ខពួក​ខ្មែរ​ក្រហម​។ ខ្មែរ​ក្រហម​ចេញ​កល​ល្បិច​នេះ​ពេល​ខ្មែរ​ក្រហម​ជាប់​គាំង…​ពេល​គាត់ (ហ៊ុន សែន) ឃើញ​ថា គាត់​ចាញ់»។ លោក​កឹម សុខា បាន​គូស​បញ្ជាក់​ទៀត​ថា​៖«នោះ​ជា​មូលហេតុ​ដែល​គាត់ (ហ៊ុន សែន) ប្រើ​កល​ល្បិច​ចាស់​មក​លាប​ពណ៌​ខ្ញុំ​ពី​ព្រោះ​ទិស​ដៅ​ខ្ញុំ​គឺ​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្រ្តី ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ខ្មែរ​»។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា លោក កឹម សុខា ល្ងង់​ក្នុង​ការ​ធ្វើ​នយោបាយ លោក សុខា បាន​ចំអក​ដាក់​វិញ​ថា លោក ហ៊ុន សែន ខ្លាំង​ខាង​ធ្វើ​នយោបាយ ប៉ុន្តែ​ខ្លាំង​ខាង​ប្រើ​កលល្បិច​អាក្រក់​ដើម្បី​យក​ឈ្នះ​គូ​ប្រជែង​។ លោក កឹម សុខា បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ល្ងង់​ក្នុង​ការ​ប្រើ​កលល្បិច​អាក្រក់ តែ​ខ្ញុំ​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់។ បើ​លោក ហ៊ុន សែន ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​មិន​អាច​ឈ្នះ​ខ្ញុំ​ទេ។ អ្នក​នយោបាយ​ពូកែ​អី បាន​តែ​ខាង​ដើរ​បំបែក​បំបាក់​អ្នក​ដទៃ​ទៀត មិន​ហ៊ាន​មាន គ.ជ.ប ឯករាជ្យ មិន​ហ៊ាន​ឲ្យ​គេ​ប្រើ​ទូរទស្សន៍​ដូច​ខ្លួន​ធ្វើ​នយោបាយ​គ្មាន​សមធម៌​។ នេះ​មាន​ន័យ​ថា អ្នក​នយោបាយ​គ្មាន​តម្លៃ​»។ ចំពោះ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រាប់​លោក ហ៊ុន សែន ថា សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ជា​នាយក​រដ្ឋ​មន្រ្តី​មក​គិត​អំពី​ទុក្ខ​លំបាក​របស់​ប្រជាជន​ការ​ចាប់​យក​ដី​ធ្លី និង​ការ​បម្រើ​ប្រជាជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ជាង​គិត​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀប​ចំ​កិច្ច​ការ​របស់​ខ្លួន។

ទាក់​ទង​នឹង​ការ​មិន​ដាក់​ឈ្មោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គ.ជ.ប​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត លោក យ៉ែម បុញ្ញឫទិ្ធ បាន​បញ្ជាក់​ថា គណបក្ស​នេះ​បាន​សម្រេច​មិន​ដាក់​ឈ្មោះ លោក សម រង្ស៊ី ទៅ គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​ព្រោះ​ឈ្មោះ​របស់​គាត់​ត្រូវ​បាន​លុប​ចេញ​ពី​ឃុំ​សង្កាត់​ហើយ​គណបក្ស​មិន​អាច​រក​លិខិត​បញ្ជាក់​ពី​ឃុំ​សង្កាត់​ដើម្បី​ផ្ញើ​ទៅ​គ.ជ.ប​បាន​ទេ។ លោក​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​រក្សា​ឈ្មោះ​គាត់​ជា​បេក្ខជននាយករដ្ឋមន្រ្តីដដែល។ប្រសិនបើការបោះឆ្នោតដោយត្រឹមត្រូវយើងមុខជា​ឈ្នះ​ហើយអ្វីៗនឹងប្រែប្រួលគឺ​យើង​នឹង​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​គាត់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​»៕


Posted By KI Media to KI Media at 5/13/2013 03:58:00 PM


Posted By kiletters2 to KI-Media2 at 5/13/2013 03:58:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: