KI-Media2 KI Media គណបក្ស សង្គ្រោះ​ជាតិ ដាក់​យុវជ ន ៤៥ នាក់ ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​

CNRP+Logo_Downtown.jpg

ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​
Cambodia Express News
ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ បានប្រកាសថាគណបក្ស​ប្រឆាំង​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន និង​យុវតី ដែល​ជា​កូន​កសិករមន្ត្រីរាជការសាមញ្ញ ចំនួន ៤៥ នាក់ បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​-​ក្រុងចំនួន ១១ ក្នុងចំណោម​បេក្ខជន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទូទាំង ២៤ខេត្ត​រាជធានី​។​

គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ការ​ដាក់​បេក្ខភាព​យុវជន​នេះ ដើម្បីលើកទឹកចិត្ត​ឲ្យ​យុវជនមានឳកាសបាន​ចូលរួម​គ្រប់គ្រង​ដឹកនាំ​ប្រទេសជាតិ និង​ការពារ​ផលប្រយោជន៍​ជូន​យុវជន យុវតីទូទាំង​ប្រទេស ឲ្យបាន​ពិតប្រាកដ ជាពិសេស​ក្នុង​វិស័យ​អប់រំនិង​ការងារ​។​

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ ស្វែងរក​ថវិកាដើម្បី​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ ពិសេស​យុវជន អាចមាន​លទ្ធភាពក្នុង​ការចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​នឹង​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនារហូត​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។​
សូម​រម្លឹកថាសម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ដាក់​បេក្ខជន​ពេញសិទ្ធិ និង​បេក្ខជន​បម្រុងជា​យុវជន​សរុប​ចំនួន ១៤ រូបដែរ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ខែកក្កដា ឆ្នាំ​២០១៣​យុវជនដែល​ជា​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​អាយុ​ចាប់ពី ២៨ឆ្នាំ ដល់ ៣៩ ឆ្នាំ​។ ក្នុងនោះ ក៏​មាន​កូនប្រុស​ពៅ​របស់​សម្តេច ហ៊ុន សែន គឺ​លោកហ៊ុន ម៉ា​នី ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាឈរ​ឈ្មោះ​នៅ​ខេត្ត​កំពង់ស្ពឺ​៕​


Posted By KI Media to KI Media at 5/13/2013 09:38:00 AM


Posted By kiletters2 to KI-Media2 at 5/13/2013 09:38:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: