KI-Media2 KI Media គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្ វើ​មហា​បាតុកម្ម​ ជា​លើក​២ ​នៅ​ថ្ងៃ​ទី​២០ ឧសភា​

CNRP+Demo+24Apr2013+(RFA)+03.jpg

CNRP+demo+24Apr2013+23+(Michael+Miller).jpg
ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​ជ
Cambodia Express News

ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិដែល​កើតចេញ​ពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្សគ្រោង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ ​ធ្វើ​មហា​បាតុកម្ម ​ជាលើក​ទី​២ នា​ថ្ងៃ​ទី​២០ខែ​ឧសភា ឆ្នាំ​២០១៣។ គោលបំណងដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតធ្វើការ​កែលម្អ​នូវ​ចំនុច​មួយចំនួន ដើម្បីអ្វី ដែលគណបក្សប្រឆាំងនេះចង់ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នាថ្ងៃទី២៨កក្កដាឆ្នាំ​២០១៣ មាន​ភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ​។​
លោក ហូរ វ៉ាន់អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថាបើ​ទោះបីជា​គណបក្ស សង្គ្រោះ​ជាតិ ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោតនិង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ហើយ​ក៏​ដោយ ក៏​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​បាតុកម្ម​ដដែល​។
គ​.​ជ​.​ប មិនបាន​ធ្វើ​ការកែទម្រង់ និង​មិន​មាន​ការកែលម្អ​អ្វី​ទាំងអស់ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតគឺនៅ ទាំងស្រុង មិនព្រមកែ​។
លោក ហូរ វ៉ាន់ បាន​ឲ្យដឹង​បន្ត​ថាគណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យមាន​ការកែលម្អ ដើម្បី​ឲ្យបោះឆ្នោត មាន​លក្ខខណ្ឌ​ សេរី ត្រឹមត្រូវនិង​យុត្តិធម៌​។

លោក​ ហូរ វ៉ាន់ បាន​បញ្ជាក់ថា “តាម​គម្រោង​គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ចំនួន​អ្នកចូលរួម​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ ដោយ​យក​ញ្ញត្តិ​ដាក់ជូន​មន្ត្រីអង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ​អន្តរជាតិ​ និង​តាម​បណ្តា​ស្ថានទូត​នានា​”។​

​ជា​ការឆ្លើយតបទៅនឹងគម្រោងធ្វើបាតុកម្មជាលើកទី២ របស់គណបក្សប្រឆាំង ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​ ជា​សិទ្ធិ​របស់​គណបក្ស សង្គ្រោះ​ជាតិ ហើយ​អ្វី​ដែល គ​.​ជ​.​ប បាន​ធ្វើ​ការឆ្លើយតប​កន្លងមក ជា​ជំហរ​របស់ គ​.​ជ​.​ប​។ ចំណែក​​ការ​បោះឆ្នោត នៅតែ​ប្រព្រឹត្ត​ទៅ​ធម្មតា​។​
​លោក ទេព នីថា បានបញ្ជាក់​ថា ការទាមទារ​កន្លងមក ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​​មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់ទេ ពីព្រោះ គ​.​ជ​.​ប ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​បោះឆ្នោត ហើយ គ​.​ជ​.​ប អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​។ ​នៅក្នុង​ករណី ឬ​សំណើ ឬ​ក៏អនុសាសន៍​ណាមួយ​ ដែល​មិន​ស្រប​នឹង​ច្បាប់​ វា​ខុស​ពី​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ហើយ គ​.​ជ​.​ប មិន​អាច​អនុវត្ត​បាន​ទេ ​ទោះបីជា​គណ​បក្ស សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ក៏​ដោយ ​លើកលែង​តែ​ច្បាប់ ​ត្រូវបាន​ធ្វើ​វិសោធន៍កម្ម ឲ្យ​គ​.​ជ​.​ប ធ្វើតាម​អនុសាសន៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ទើបគ​.​ជ​.​ប ធ្វើកើត ហើយ​បើ​ច្បាប់​អត់​មាន​ផង គឺ​គ​.​ជ​.​ប ធ្វើ​មិន​បាន​ទេ​។​
​គួរបញ្ជាក់​ថា ការធ្វើ​មហា​បាតុកម្ម​ ជា​លើក​ទី​២ របស់​គណបក្ស សង្គ្រោះ​ជាតិ គឺ​ស្រប​ពេល​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​បេសកកម្ម​ លើក​ទី​៩​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៣។
​បេសកកម្ម​នេះ ​នឹង​ផ្ដោត​លើ​ការតាមដាន​អនុសា​ស​ន៍​ដែល​លោក​ បាន​លើកឡើង នៅ​ក្នុងរ​បាយ​ការណ៍​របស់​លោក កាល​ពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​០២១៣ គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្មអហិង្សា ដើម្បី​ទាមទារ​ឲ្យ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ជុំវិញដំណើរការរៀបចំការបោះឆ្នោត។ ប៉ុន្តែ​ការ​ទាមទារទាំងនោះ ​ត្រូវបាន គ​.​ជ​.​ប បដិសេធមិនទទួលយក ហើយចំណុចខ្លះ ត្រូវបានគ.ជ.ប. អះអាងថា ខ្លួនបានអនុវត្តរួចហើយ។
​ញ្ញត្តិ​ស្តីពី​សុ​ឆន្ទៈ​មហាជន​ របស់គណបក្សសង្គ្រោះជាតិ ជូន​ចំពោះ គ​.​ជ​.​ប ក្នុងបាតុកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤មេសា មាន​ ៤​ ចំនុច​សំខាន់ៗ​ រួមមាន៖
១- ទាមទារ​ឲ្យ​សើរើ ឬ​ធ្វើ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដែល គ​.​ជ​.​ប បានធ្វើ ហើយ​​អង្គការ NDI និង COMFREL បានរកឃើញ​ថាមាន​កំហុស​។
បើ​ក្នុងករណី គ​.​ជ​.​ប ឆ្លើយថា ធ្វើ​មិន​ទាន់​គួរតែ​ពន្យារ​ពេល​បោះឆ្នោត​មួយរយៈ​ខ្លី​ ត្រឹមតែ​មួយ​ខែ ទៅ​ពីរ​ខែ​ក៏​អាច​ធ្វើ​ការចុះបញ្ជីជា​ថ្មី​ឡើងវិញ​បានដែរ​។
២- គាំទ្រ​នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ ជុំវិញ​ការ​បោះឆ្នោត​ ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។
៣- អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​ការគាបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ ឲ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។
៤-​ត្រូវតែ​អនុញ្ញាត ​ដោយគ្មាន​លក្ខខណ្ឌ​នូវ​ការវិល​ត្រឡប់​ដោយ​សុវត្ថិភាព​ ព្រមទាំង​ការចូលរួមដោយ​សេរី និង​យុត្តិធម៌ របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​នៅ​មុនពេល បោះ​ឆ្នោត ខែកក្កដា ឆ្នាំ​២០១៣៕​


Posted By KI Media to KI Media at 5/12/2013 03:04:00 PM


Posted By kiletters2 to KI-Media2 at 5/12/2013 03:04:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: