KI-Media2 KI Media គណបក្សសង្រ្គោះជាតិ រៀបចំបញ្ជី បេក្ខជនឈរឈ្មោះ រួចរាល់អស់ហើយ ប៉ុន្តែមិនទ ាន់យកទៅដាក់

CNRP+Congress+07Apr2013+15.jpg
ថ្ងៃទី 8 ឧសភា 2013,
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣​នេះ​ថា ៖ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​រួចរាល់​អស់ហើយ ប៉ុន្តែ​មិនទាន់​យកទៅដាក់​។ បើតាម​គម្រោង នឹង​យកទៅដាក់​នៅ​ចុង​សប្តាហ៍​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តាម​កាលកំណត់​។​
​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិ​នៅក្រៅ​ប្រទេស​នោះ នឹងត្រូវ​ដាក់​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ខេត្តកណ្តាល ដើម្បី​តតាំង​ជាមួយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ លេខ​រៀង​ទី​១ នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ខេត្តកណ្តាល​។​
អ្នកតាមដាន​សភាពការណ៍​នយោបាយ​ម្នាក់​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយថា ការបន្តនូវភាពយឺតយ៉ាវ​ក្នុងការ​ចុះបញ្ជី​គណបក្សនយោបាយនិង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាការ​ពិតណាស់វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​នេះប៉ុន្តែ​វាក៍​ជា​ឧបាយកល​មួយ​ក្នុង​ការបង្ក​អស្ថេរភាពនៅក្នុង​ដំណើរការ​នៃ​ការរៀបចំការ បោះឆ្នោតនិង អាចជាការបង្កបញ្ហា ថែមទៀត នៅពេលណា​ដែល​គណបក្ស​របស់ខ្លួនមិនបាន​ទទួលលទ្ធផល​ល្អ​ពី​ការបោះឆ្នោត​នោះ​៕


Posted By KI Media to KI Media at 5/08/2013 03:54:00 PM


Posted By kiletters2 to KI-Media2 at 5/08/2013 03:54:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: