KI-Media2 KI Media អ្នកភូមិ​បឹងកក់​ទាមទារ​ឲ្យ​ដោ ះលែង​អ្នកស្រី យ៉ោ​ម បុ​ប្ជា និងដុតរូបសំណា កតំណាងក្រសួង អយុត្តិធម៌​

BKL+protest+06May2013+(CEN).jpg
ថ្ងៃទី 6 ឧសភា 2013 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣ នេះ អ្នកភូមិ​បឹងកក់​ប្រមាណ ៥០ នាក់ បានមក​ប្រមូល​ផ្តុំគ្នា នៅខាងមុខ​ក្រសួងយុត្តិធម៌ ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យោ​ម បុ​ប្ជា សកម្មជន​ដីធ្លី​បឹងកក់​។ ជាមួយគ្នា​នោះ ពួក​អ្នកភូមិ ក៏បាន​ធ្វើ​ពិធី​តាមបែប​សាសនា អុជ​ទៀន ធូប និង​លែង​ចាប និង
ដុត​រូបសំណាក់​អគារក្រសួង​យុត្តិធម៌ ព្រមទាំង​ដាក់​បណ្តាសា​មន្ត្រី​ខិលខូច បម្រើការ​នៅក្នុង​ស្ថាប័ន​នេះ អោយ​ជួប​សេចក្តី​អន្តរាយ​។
បន្ទាប់មក ក្រុម​អ្នកភូមិ បាន​យក​ញ្ញត្តិ​តវ៉ា​ទៅ​ប្រគល់ជូន​លោក​អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​អន្តរាគមន៍ ដើម្បី​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យោ​ម បុ​ប្ជា ដែលជា​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។​
​នៅក្នុង​ញ្ញត្តិ​នោះ បាន​បញ្ជាក់ថា​៖ អ្នកស្រី យោ​ម បុ​ប្ជា បាន​ជាប់ពន្ធនាគា​រយ៉ា​ង​អយុត្តិធម៌ អស់​រយៈពេល ៨​ខែ​មកហើយ ដោយ​ការកាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ អ្នកស្រី​ត្រូវបាន​សមត្ថកិច្ច​ឯកសណ្ឋាន​ស៊ីវិល ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១២៕​


Posted By KI Media to KI Media at 5/07/2013 07:57:00 AM


Posted By kiletters2 to KI-Media2 at 5/07/2013 07:57:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: