KI-Media2 KI Media តាក់ទីង ថែមថយ! ថែម៩០ ថយ៧៤

Hun+Sen+-+land+seller+(PPP).jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែនថ្លែងក្នុងកម្មពិធីមួយកាលពីម្សិលមិញ។ រូបថត ផា លីណា

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​​នឹង​កាន់​អំណាច​ដូច​ចិន និង​វៀតណាម

Monday, 06 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍

កំពង់ស្ពឺៈ នៅមុខ​ចំពោះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់​ក្នុង​ពិធី​ស្តារ​ផ្លូវ​ជាតិ​លេខ​៤៤ ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ដល់​អាយុ ៧៤​ឆ្នាំ ឲ្យដូច​មេ​ដឹក​នាំ​ចិន និង​វៀតណាម រួច​រូប​លោកនឹង​លាលែង​តំណែង​នៅ​អាយុ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដូច​មេដឹក​នាំ​វៀតណាម និង​ចិន ឥឡូវ​ខ្ញុំ​អាយុ​៦១​ឆ្នាំ ឲ្យខ្ញុំ​ទៅ​ណា? ខ្ញុំ​ត្រូវ ការពារ​ខ្សែ​របស់​ខ្ញុំ។ ប្រសិន​បើ​គេ​ផ្ដួល​ខ្ញុំ​ឲ្យដួលហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​ដាច់​ជើង​ម្ខាង ​ហេតុ​អ្វី​បាន​មួយៗ ចង់​តែ​កម្ចាត់ ហ៊ុន សែន រហូត​ដល់​ប្រើ​ពាក្យ​ថា មាន​ស៊ី អត់សែន មានសែន អត់ស៊ី ដែល​នេះ​គឺជា នយោបាយ​របស់​គេ»។

លោក​បញ្ជាក់​ថា មេដឹកនាំ​ ប្រទេស​ទាំង​នោះ​បាន​កាន់​តំណែង​រហូត​ដល់ អាយុ​៧៤​និង​៧៥​ឆ្នាំ ហើយ​ប្រទេស​ ទាំង​នោះ​សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ក៏​បាន​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការ​រិៈគន់ លើ​គណបក្ស​កាន់​អំណាច​ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ។

លោក​បាន​លើក​ឡើង​ថា បក្ស​ប្រឆាំង​កម្ពុជា​ចោទ​បក្ស​កាន់​អំណាច​កាន់​អំណាច​យូរ ដូច​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ចោទ​បក្ស​កាន់​អំណច​ថា កាន់​អំណាច​យូរ​រហូត​ដល់ ៥៦ ឆ្នាំ​មក​ហើយ​ និង​បាន​រិៈគន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា​គ្មាន​យុត្តិធ៌ម​ទៀត​ផង។

លោកបានពន្យល់វិញថា កាន់អំណាចយូរ ឬឆាប់​អាស្រ័យ​លើ​ប្រជាព​លរដ្ឋ​ជា​អ្នក​គាំទ្រ។
សូមបញ្ជាក់ថា ក្រោយ​ពី​កាន់​អំណាច​ជិត ៣០​ឆ្នាំ​មក​នេះ នេះ​គឺជា​លោក​ទី១ ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពេល​កំណត់​ដែល​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី។


Posted By KI Media to KI Media at 5/06/2013 03:06:00 PM


Posted By kiletters2 to KI-Media2 at 5/06/2013 03:06:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: