KI-Media2 KI Media ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុ មហ៊ុន​វៀតណាម​៣​មិន​ស្រប​ច្បាប់

Monday, 06 May 2013
ផាក់ សៀងលី និង Shane Worrell
ភ្នំពេញប៉ុស្តិ៍

http://www.postkhmer.com/images/stories/news/national_pk/2013/130506/130506_06b.jpg

130506_06a
ឈើ​ជាច្រើន​ដុំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ក្រុម​ហ៊ុនវៀត​ណាម​នៅ​ខេត្ត​រតនគិរី​​​។ រូបថត អង្គការ​អាដហុក
រតនគិរីៈ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​ចំនួន​បី ដែល​បាន​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ខេត្ត​រតនគិរី កំពុង​តែ​កាន់​កាប់​ដី​សម្បទាន​រួម ទំហំ ៣ ម៉ឺន​ហិកតា ដែល​អាច​ខុស​ច្បាប់ ដោយ​សារ​តែ​ដី​សម្បទាន​ទំហំ​ធំ​នេះ​ជា​របស់​ក្រុមហ៊ុន​តែ​មួយ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១២​របស់​ក្រុមហ៊ុន Hoang Anh Gia Li (HAGL) ដែល​ទទួល​បាន​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat និង​ក្រុមហ៊ុន Hoang Anh Ouyadav គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន HAGL តែ​មួយ​។

ក្រុម​អង្គការ​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat ស្ថិត​ក្នុង​ទីជម្រក​សត្វ​ព្រៃ​លំផាត់ កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ។

តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ថា បុគ្គល ឬ​នីតិ​បុគ្គល​ដែល​គ្រប់​គ្រង​ដោយ​បុគ្គល​តែ​ម្នាក់ មិន​អាច​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង ១០០០០ ហិកតា​ឡើយបើ​ទោះ​បី​ជា​វា​កាន់​កាប់​ដី​សម្បទាន​ច្រើន​កន្លែង​ក៏​ដោយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​និយាយ​ពី​វប្បធម៌​ដែល​ពាណិជ្ជករ​បាន ចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន ដោយ​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ទៀត ជា​វិធី​រំលោភ​ច្បាប់។

លោក Nicolas Agostini ជំនួយ​ការ​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធ​មនុស្ស​អាដហុក បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា៖«​នេះ​ដាក់​ដូចជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ត្រូវ​ហាម​ឃាត់​។ យើង​សន្មត​ថា នីតិបុគ្គល​ផ្សេង​គ្នា​គឺ​ពិត​ជា​ដឹក​នាំ​ដោយ​បុគ្គល​តែ​មួយ ហើយ​បង្កើត​ក្រុមហ៊ុន​មួយ​»។ «​ប្រសិន​បើ​រូបវន្ត​បុគ្គល​ម្នាក់​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ដែល​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង ១០០០០​ហិកតា​នោះ​គឺ​ខុស​ច្បាប់ ព្រោះ​បុគ្គល​ម្នាក់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ក្រុមហ៊ុន​នីមួយៗ»។
ក្រុមហ៊ុន HAGL ដែល​ធ្វើ​ពាណិជ្ជកម្ម​លើ​ចម្ការ​កៅស៊ូ ចលន​ទ្រព្យ រ៉ែ និង​ថាមពល​វារី​អគ្គិសនី បាន​សរសេរ​ពាក្យ​ស្លោក​ក្រុមហ៊ុន​ថា «​ការ​រួប​រួមប្រមូលផ្តុំ​ជា​អំណាច» ហើយ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល Doan Nguyen Duc។ ការ​ហៅ​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​កាន់​ទីស្នាក់​ការ​នៅ​វៀតណាម ពុំ​ទទួល​បាន​ការ​អត្ថា​ធិប្បាយ​ទេ​ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​តាម​អ៊ីមែល​នូវ​សំណួរ​ដែល​បាន​ដាក់​សួរ​ទៅ​នោះ​។

លោក សេង មុនី តំណាង​ក្រុមហ៊ុន Hoang Anh Andong Meas បាន​ថ្លែង​ថា ក្រុមហ៊ុន​លោក ព្រម​ទាំង​ក្រុមហ៊ុន Hoang Anh Lumphat និង​ក្រុមហ៊ុន​ទី៤ គឺ Hoang Anh Daun Penh មាន​ម្ចាស់​តែ​មួយ។ លោក​បន្ត​ថា​៖​«​ក្រុមហ៊ុន​ស្ថិត​ក្រោម​ក្រុមហ៊ុន​ធំ​មួយ​ប៉ុន្តែ​ខ្ញុំ មិន​អាច​ប្រាប់​អ្នក​បន្ថែម​ទៀត​អំពី​ចំណុច​នេះ​ទេ ព្រោះ​វា​មិន​មែន​ជា​ការងារ​របស់​ខ្ញុំ​»។

ដី​សម្បទាន​រួម​គ្នា​របស់​ក្រុមហ៊ុន Hoang Anh Andong Meas និង​ក្រុមហ៊ុន Hoang Anh Lumphat គឺ​មាន​ទំហំ​ប្រហែល ១៨០០០ ហិកតា​។

ក្រុមហ៊ុន​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​គ្នា ក្នុង​នោះ​មាន​ក្រុមហ៊ុន​ហៅ​ថា Hoang Anh Andong Meas ប្រតិបតិ្ត​ការ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត​នេះ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្តង​ទៀត កាល​ពី​សប្តាហ៍​មុន​ថា ដើម​ឈើ​ប្រហែល ១៦០០០ ដើម ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ទី​ជម្រក​សត្វ​ព្រៃ​លំផាត់។

កាល​ពី​សប្តាហ៍​មុន មេ​ឃុំ​ក្នុង​តំបន់​នេះ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Hoang Anh Andong Meas ថា​នៅ​ពី​ក្រោយ​ការ​កាប់​ឈើ។ មន្រ្តី​ក្រុមហ៊ុន បាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​បន្ទោស​ការ​កាប់​បំផ្លាញ​ឈើ​នេះ​លើ​ក្រុមហ៊ុន Hoang Anh Lumphat​។ ឈើ​ប្រណីត​ត្រូវ​បាន​រក​ឃើញ​នៅ​ខាង​ក្នុង​ក្រុមហ៊ុន Hoang Anh Ouyadav កាល​ពី​ខែ​មុន។

លោក Agostini នៃ​អង្គការ​អាដហុក បាន​ថ្លែង​ថា៖ «ខេត្ត​រតនគិរី​ជា​ខេត្ត​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ជា​ពិសេស តំបន់​អភិរក្ស​ដូច​ជា លំផាត់។ វា​ជា​តំបន់​ដែល​កើត​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ខ្លាំង ដូច្នេះ តំណាង​សហគមន៍ និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ថិត​ក្នុង​ហានិភ័យ និង​ទទួល​រង​ការ​គំរាម​កំហែង»។
មេធាវី​ដែល​មាន​បទ​ពិសោធ​ក្នុង​ច្បាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ចុង​សប្តាហ៍​មុន​ថា ច្បាប់​ទាក់​ទង​ដី​សម្បទាន​សេដ្ឋកិច្ច​ពិបាក​នឹង​អនុវត្ត។ លោក​បន្ត​ថា វា​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ បុគ្គល​គ្រប់​គ្រង​ដី​សម្បទាន​ក្នុង​កម្រិត​ណា​ណាស់​?ឬ​ថា​តើ ក្រុមហ៊ុន​មេ​អាច​គ្រប់​គ្រង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​កម្រិត​ណា?

មេធាវី​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ថ្លែង​ថា ម្យ៉ាង​ទៀត បុគ្គល​អាច​ចុះ​ហត្ថលេខា​ផ្ទេរ​ដី​សម្បទាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ឬ​ផ្ទេរ​ភាគ​ហ៊ុន។

លោក Matthew Rendall ជា​ដៃ​គូ​នៅ Sciaroni & Associates បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន​មេ​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១០០០០ ហិកតា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នីមួយៗ​ត្រូវ​តែ​រៀប​ចំ​រចនា​សម្ព័ន្ធ​ខុស​គ្នា។ លោក​បាន​បន្ត​ថា៖«​ដើម្បី​ឲ្យ​វា​ស្រប​ច្បាប់ គេ​ត្រូវ​មាន​រចនា​សម្ព័ន្ធ​ម្ចាស់​ភាគ​ហ៊ុន និង​អភិបាល​ខុស​គ្នា»។

លោក Rendall បន្ត​ថា ច្បាប់​នឹង​ជា​ឧបសគ្គ​ចំពោះ​ការ​វិនិយោគ​ដោយ​សារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ទំហំ​តូច​។ លោក​បន្ថែម​ថា​៖ «​វា​មិន​មែន​ជា​ច្បាប់​ល្អ​ចំពោះ​ពាណិជ្ជកម្ម​ទេ។ ដី​ទំហំ ១០០០០ ហិកតា​ធ្វើ​ឲ្យ​វា​ពិបាក​ធ្វើ​ពាណិជ្ជកម្ម»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​បង្កើត​ឡើង​ដើម្បី​ការពារ​គ្រួសារ ប៉ុន្តែ «ប្រសិន​បើ​ពួកគេ​បាន​កាន់​កាប់ វា​មិន​គួរ​ផ្តល់​ឲ្យ​ពួកគេ​ទេ​»។

រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​បំភ្លឺ​បញ្ហា​ថា​តើ​ដី​សម្បទាន​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន HAGL ផ្ទុយ​នឹង​ច្បាប់ ឬ​យ៉ាង​ណា​ឡើយ។

លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ​ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​ក្រសួង​កសិកម្ម​វិញ​។

លោក ចន្ទ តុងអ៊ីវ រដ្ឋ​លេខា​ក្រសួង​កសិកម្ម​និង​លោក អ៊ិត នូឌី អនុ​រដ្ឋ​លេខាធិការ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ។ មន្រ្តី​ក្រសួង​កសិកម្ម​ម្នាក់​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា អាជ្ញាធរ​មិន​ខ្វល់​ទេ​ថា​តើ ក្រុមហ៊ុន​ជា​ច្រើន​ជា​របស់​ក្រុមហ៊ុន​មេ​តែ​មួយ​នោះ។ លោក​បាន​បន្ត​ថា៖ «នោះ​មិន​អី​ទេ ដរាប​ណា ក្រុមហ៊ុន​តូច​នីមួយៗ​មិន​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី ១០០០០ ហិកតា​»។

លោក អៀង វុទ្ធី នាយក​អង្គការ​សមភាព​កម្ពុជា បាន​ថ្លែង​ថា មាន​ឧទាហរណ៍​ជា​ច្រើន​នៅ​ទូទាំង​កម្ពុជា ដែល​ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​តូចៗ ដើម្បី​កេង​ចំណេញ​ពី​ច្បាប់​។ លោក​បន្ត​ថា​៖​«ក្រុមហ៊ុន​ជា​ច្រើន​មាន​ដី​សម្បទាន ៣-៤ ឬ ៥ ដង​លើស​ពី​ចំនួន​ក្នុង​ច្បាប់​កំណត់​។ វិធី​ដែល​ពួកគេ​ធ្វើ​បាន​បែប​នេះ គឺ​គេ​បង្កើត​ក្រុមហ៊ុន​តូចៗ​ដែល​មាន​ម្ចាស់​តែ​ម្នាក់​»។

លោក វុទ្ធី បាន​បន្ត​ថា លោក​មិន​ដឹង​អំពី​ស្ថានការណ៍​ជុំវិញ​ក្រុមហ៊ុន HAGL ទេ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ពិនិត្យ​លើ​ដី​សម្បទាន​ទាំង​អស់​។​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ក៏​អ៊ីចឹង​ដែរ គឺ​ក្រុមហ៊ុន​ថៃ​មាន​ក្រុមហ៊ុន ៣។ ក្រុមហ៊ុន​នីមួយៗ​មាន ៧០០០ ឬ​ច្រើន​ជាង ៧០០០ ហិកតា។ ដី​សម្បទាន​មួយ​ជា​របស់​អភិបាល មួយ ជា​របស់​អ្នក​គ្រប់​គ្រង។ល។ តាម​ខ្លឹមសារ​មូលដ្ឋាន វា​ជា​ក្រុមហ៊ុន​តែ​មួយ»។

លោក Agostini បាន​ថ្លែង​ថា អង្គការ​អាដហុក នឹង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​នៅ​ទូទាំង​ប្រទេស។ លោក​បាន​ថ្លែង​ទៀត​ថា​៖​«ចំពោះ​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ​កិច្ចការ ឬ​ច្បាប់​ជា​មូលដ្ឋាន​ដី​សម្បទាន​សេដ្ឋកិច្ច​គួរ​លុប​ចោល​»៕

Posted By KI Media to KI Media at 5/07/2013 01:05:00 AM

Posted By kiletters2 to KI-Media2 at 5/07/2013 01:05:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: