KI-Media2 KI Media បក្ស​សង្គ្រោះ​ជាតិ​ចេញ​សារ​ពន ្យល់​ពី​អ្វី​ជា​សង្គ្រាម​និង​សង្គ្រោះ

កឹម សុខា ប្រគល់​រថយន្ត​នៅ​កំពត ៣០៥
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Uon Chhin

ដោយ ខែ សុណង
2013-05-04 RFA

គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រួបរួម​គ្នា​បង្កើត​ឡើង​ដោយ​បក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​លិខិត​ចំហ​មួយ​ជា​សារ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​ពន្យល់​បង្ហាញ​ពី​អ្វី​ទៅ​ជា​សង្គ្រាម? អ្វី​ទៅ​ជា​សង្គ្រោះ និង​អ្វី​ទៅ​ហៅ​ថា​ជាតិ?

ការ​ចេញ​នូវ​លិខិត​ចំហ​នេះ មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ថា​តែង​តែ​ប្រកាស​សង្គ្រាម​បើខ្លួនចាញ់ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ។
នៅ​ក្នុង​ពេល​ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ កាន់​តែ​ខិត​ជិត​មក​ដល់ អ្នក​នយោបាយ​ក៏​ចាប់​ផ្ដើម​ប្រើ​វោហារសាស្ត្រ ដើម្បី​បង្អាប់​គូប្រកួត​របស់​ខ្លួន ដោយ​ពាក្យ​សម្ដី​ប្លែកៗ។

អ្នក​នយោបាយ​ខ្លះ​បាន​ព្រមាន​ថា បើ​គណបក្ស​ខ្លួន​មិន​ជាប់​ឆ្នោត ស្រុក​អាច​កើត​មាន​សង្គ្រាម។ អ្នក​នយោបាយ​ខ្លះ​បាន​ពន្យល់​អ្នក​ស្រុក​ថា បើ​មិន​មាន​ការ​ប្ដូរ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​ទេ ជីវភាព​អ្នក​ស្រុក​នៅ​តែ​ក្រ​លំបាក ទឹក​ដី​បន្ត​បាត់បង់​ជាដើម។

ប្រជាពលរដ្ឋ​បាន​ដឹង​ថា គឺ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែល​និយាយ​អំពី​អនាគត​មិន​ល្អ​របស់​ប្រទេស បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត ឬ​រូប​លោក​មិន​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត។ លោក ហ៊ុន សែន បាន​ប្រកាស​សារ​នយោបាយ​របៀប​នេះ​ជា​ច្រើន​លើក និង​ច្រើន​កន្លែង​ដែល​លោក​អញ្ជើញ​ទៅ។
ដោយ​មិន​អាច​ទ្រាំ​បាន​ចំពោះ​ការ​បង្អាប់​បន្តុះ​នេះ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការ​ចេញ​ឃោសនា​ទៅ​កាន់​សាធារណជន​កន្លង​មក គឺ​ជា​ការ​ប្រកាស​សង្គ្រាម​គំរាម​កំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ នៅ​មុន​ការ​បោះឆ្នោត ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ មក​ដល់។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ឧសភា ថា ការ​ចេញ​លិខិត​ចំហ​នេះ គឺ​មាន​គោល​បំណង​ឆ្លើយ​តប​ទៅ​កាន់​គណបក្ស​កាន់​អំណាច និង​ប្រជាពលរដ្ឋ​បាន​យល់​ពី​អ្វី​ទៅ​ជា​សង្គ្រាម។ លោក​ថា នេះ​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​ផែន​ការ​សង្គ្រាម​ឡើយ។ លោក​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​គ្មាន​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ​ទេ។

ក្នុង​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរសេរ​ជូន​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ ស្ដីពី​សង្គ្រាម និង​សង្គ្រោះ។ លិខិត​នេះ​បាន​សរសេរ​ចោទ​ជា​សំណួរ​ផង និង​ឆ្លើយ​ផង​ថា អ្វី​ទៅ​សង្គ្រាម? អ្វី​ទៅ​សង្គ្រោះ? និង​អ្វី​ទៅ​ហៅ​ថា​ជាតិ? ក្នុង​លិខិត​បាន​បង្ហាញ​ពី​ទស្សនវិស័យ​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ចង់​ផ្លាស់​ប្ដូរ​របៀប​ដឹកនាំ​សព្វថ្ងៃ ដែល​ថា​កំពុង​នាំ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទៅ​រក​របប​ផ្ដាច់​ការ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ដោយ​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌​សង្គម ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ពិសេស​មិន​អើពើ​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​កំពុង​ហូរ​ចូល​យ៉ាង​ អានាធិបតេយ្យ។

លិខិត​ចំហ​នោះ បាន​សរសេរ​ទៀត​ថា ជាក់ស្ដែង ការ​លើក​ឡើង​ពី​សង្គ្រាម ពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ ការ​មិន​បន្ត​កសាង​ផ្លូវ និង​ប្រព័ន្ធ​ធារាសាស្ត្រ ការ​កម្ទេច​ចោល​ស្នាដៃ​ដែល​មាន​ឈ្មោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ផ្លាស់​ប្ដូរ។

ការ​សរសេរ​នៅ​ក្នុង​លិខិត​ចំហ អំពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ និង​ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ គេ​ដឹង​ជា​ទូទៅ​ថា ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត តប​វិញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព និង​ជា​ទស្សនៈ​របស់​គណបក្ស​ប្រឆាំង។ ជា​ការ​ពិត គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឡើង​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពីព្រោះ​គណបក្ស​ប្រជាជន បច្ចុប្បន្ន បាន​គិតគូរ​ពី​ប្រជាពលរដ្ឋ​ណាស់។

យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​លិខិត​ចំហ​នេះ​ថា នឹង​ប្ដូរ​ពី​ប្រាក់​ខែ​តិច​មក​ប្រាក់​ខែ​ច្រើន ប្ដូរ​ពី​ការងារ​បម្រើ​បក្ស​មក​បម្រើ​ជាតិ ប្ដូរ​ពី​ការ​ព្យាបាល​អ្នក​ក្រ​យក​ប្រាក់ ដោយ​មិន​បង់​ប្រាក់​វិញ ប្ដូរ​ពី​សាំង​ថ្លៃ​មក​ថោក​ដូច​ប្រទេស​ជិត​ខាង និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តឹងរ៉ឹង ហើយ​ប្ដូរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មក​ការពារ។ ជាង​នេះ​ទៅ​ទៀត ប្ដូរ​តំណាង​រាស្ត្រ​មន្ត្រី​នយោបាយ និង​ប្ដូរ​ពី​នាយក​រដ្ឋមន្ត្រី​គ្មាន​អាណត្តិ ទៅ​ជា​មាន​អាណត្តិ​ត្រឹម ១០​ឆ្នាំ​យ៉ាង​យូរ៕


Posted By KI Media to KI Media at 5/05/2013 01:43:00 PM


Posted By kiletters2 to KI-Media2 at 5/05/2013 01:43:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: