KI-Media2 KI Media ការផ្ទេរអំណាចតពូជនៅកម្ពុជា

hun-mani-wife_cen.jpg
ហ៊ុន ម៉ា នី កូនប្រុស បង្កើត ហ៊ុន សែន ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត កំពង់ស្ពឺ
dy-vechea_cen.jpg
ឌី វិជ្ជា កូនប្រសារ ហ៊ុន សែន ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ១ នៅ មណ្ឌល ខេត្ត ស្វាយរៀង
say-som-al_cen.jpg
សាយ សំអាល់ កូនលោក សាយ ឈុំ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី១០ នៅមណ្ឌលខេត្តកំពង់ចាម
kim-rithy_cen.jpg
គីម រិទ្ធី កូនប្រុសនាយឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៥ នៅមណ្ឌលខេត្តកណ្តាល

កូន នាយករដ្ឋមន្ត្រី និង កូន មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជន ១៤ រូប ឈរឈ្មោះ ជា បេក្ខជន តំណាងរាស្ត្រ

ថ្ងៃទី 4 ឧសភា 2013 | ដោយ: មុនីរាជ Cambodia Express News
ភ្នំពេញ:នៅក្នុង ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ ទី ៥ ដែល នឹង ប្រព្រឹត្តទៅ នា ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ គណបក្ស ប្រជាជន កម្ពុជា បាន ដាក់ កំលាំង យុវជន ជំនាន់ ថ្មី របស់ ខ្លួន ដែល គេ ដឹងថា ជា កូន សម្តេចនាយក រដ្ឋមន្ត្រី និង កូន មន្ត្រី ជាន់ខ្ពស់ ជា ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា សរុប ១៤ រូប ឲ្យ ឈរ ជា បេក្ខជន តំណាងរាស្ត្រ ពេញសិទ្ធិ និងបម្រុង ដើម្បី បន្តវេន ពី ឪពុក ។ បេក្ខជនវ័យក្មេងទាំងនោះ មានអាយុចាប់ពី ២៨ ឆ្នាំ ដល់ ៣៩ ឆ្នាំ។
ឈ្មោះ កូនបង្កើត និង កូនប្រសារ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួម ទាំង ឈ្មោះ កូន មន្ត្រីជាន់ខ្ពស់ នៅក្នុង គណបក្ស ប្រជាជន កម្ពុជា ត្រូវ ដាក់ បញ្ចូល នៅក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ ។ បញ្ជី ឈ្មោះ នោះ បាន ចុះបញ្ជី នៅ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ( គ . ជ . ប ) កាលពី ថ្ងៃ ទី ២៩ ខែ មេសា ឆ្នាំ ២០១៣ ។ គ . ជ . ប បាន ទទួលស្គាល់ ជា ផ្លូវការ ក្នុង ការចូលរួម បោះឆ្នោត កាលពី ថ្ងៃ ទី ២ ឧសភា ។
យុវជន ដែលជាកូនបង្កើត និង កូនប្រសារ របស់ សម្តេច តេជោ ហ៊ុន សែន រួម ទាំង កូន មន្ត្រីជាន់ខ្ពស់ ដែលបាន ឈរឈ្មោះ បេក្ខជន បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ រួមមាន ៖

១- លោក ហ៊ុន ម៉ា នី កូនប្រុស បង្កើត សម្តេចនាយក រដ្ឋមន្ត្រី ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត កំពង់ស្ពឺ

២- លោក ឌី វិជ្ជា កូនប្រសារ សម្តេចនាយក រដ្ឋមន្ត្រី ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ១ នៅ មណ្ឌល ខេត្ត ស្វាយរៀង

៣- លោក ជាម ចន្ទ សោ ភ ណ្ឌ កូន លោក ជាម យៀប ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ៨ នៅ មណ្ឌល ខេត្ត បាត់ដំបង

៤- លោក សាយ សំ អាល់ កូន លោក សាយ ឈុំ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ១០ នៅ មណ្ឌល ខេត្ត កំពង់ចាម

៥- លោក ឌិ ត ទីណា កូន លោក ឌិ ត មន្ទីរ ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ២ នៅ មណ្ឌល ខេត្ត កណ្តាល

៦- លោក គីម រិទ្ធី កូនប្រុស លោកនាយ ឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ៥ នៅ មណ្ឌល ខេត្ត កណ្តាល

៧- លោក ស សុខា កូន លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៦ នៅ មណ្ឌល ខេត្ត ព្រៃវែង

៨- លោក សុខ សូ កាន កូន លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៨ នៅ មណ្ឌល ខេត្តតាកែវ ជាមួយលោក សុខ អាន

៩-លោក ថេង ច័ន្ទសង្វារ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៥ នៅមណ្ឌលខេត្តកំពង់ចាម

១០-លោកស្រី ដាំ ដារិនី ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម

១១-លោក ទុយ ស៊ីផាន់ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៦ នៅមណ្ឌលខេត្តកំពង់ស្ពឺ

១២-លោក សួស យ៉ារ៉ា ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តព្រះវិហារ ដែលមានបេក្ខជនតែម្នាក់គត់

១៣-លោកស្រី បាន ស្រីមុំ ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តប៉ៃលិន ដែលមានបេក្ខជនតែម្នាក់គត់

១៤-លោក តង់ ធារ៉ា ជាបេក្ខជនបម្រុង នៅមណ្ឌលខេត្តប៉ៃលិន

នៅក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ របស់ គណបក្ស ប្រជាជន កម្ពុជា មាន បេក្ខជន ពេញសិទ្ធិ ចំនួន ១២៣ នាក់ និង បេក្ខជន បម្រុង ចំនួន ១៤៥ នាក់ សរុប ទាំង បេក្ខជន ពេញសិទ្ធិ និង បេក្ខជន បម្រុង មាន ចំនួន ២៦៨ នាក់ និង មាន បេក្ខជន នារី ចំនួន ៤៨ នាក់ ។

ក្នុងនោះ សម្តេច ហ៊ុន សែន បន្ត ឈរ លេខ រៀង ទី ១ នៅ ខេត្ត កណ្តាល ។ សម្តេច ជាស៊ីម ឈរ នៅ លេខ រៀង ទី ១ នៅ មណ្ឌល ភ្នំពេញ និង សម្តេច ហេង សំរិន ឈរ នៅ លេខ រៀង ទី ១ នៅ ខេត្ត កំពង់ចាម ។

ចំណែក អតីត អភិបាលខេត្ត រាជធានី ដែល ត្រូវបាន ប្តូរ ចេញ ហើយ ត្រូវបាន គណបក្ស ប្រជាជន កម្ពុជា ដាក់ ឲ្យ ឈរឈ្មោះ ជា បេក្ខជន តំណាងរាស្ត្រ រួមមាន ៖

១-លោក អ៊ុង អឿន អតីត អភិបាល ខេត្ត បន្ទាយមានជ័យ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ នៅ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត បន្ទាយមានជ័យ

២-លោក ហ៊ុន ណេង អតីត អភិបាលខេត្ត កំពង់ចាម ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ នៅ មណ្ឌល ខេត្ត កំពង់ចាម

៣-លោក កង ហ៊ាង អតីត អភិបាលខេត្ត កំពង់ស្ពឺ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ នៅ ខេត្ត កំពង់ស្ពឺ

៤-លោក ឈុន ឈ ន់ អតីត អភិបាល ខេត្ត កំពង់ធំ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៥ នៅ ខេត្ត កំពង់ធំ

៥-លោក ឈុន ស៊ីរុន អតីត អភិបាលខេត្ត កណ្តាល ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៩ នៅ មណ្ឌល ខេត្ត កណ្តាល

៦-លោក កែប ជុតិមា អតីត អភិបាល រាជធានី ភ្នំពេញ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ ប្រចាំ មណ្ឌល រាជធានី ភ្នំពេញ

៧-លោក ឡូយ សុផាត អតីត អភិបាលខេត្ត ស្ទឹងត្រែង ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ តែ ម្នាក់ គត់ នៅ មណ្ឌល ខេត្ត ស្ទឹងត្រែង ដែល មាន តែ មួយ អាសនៈ

ក្រៅពីនោះ ក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ របស់ គណបក្ស ប្រជាជន កម្ពុជា ក៏ បាន ដាក់បញ្ចូល ឈ្មោះ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ ក្នុង រាជរដ្ឋាភិបាល អាណត្តិ ទី ៤ ដែល ជា កូត្តា គណបក្ស ប្រជាជន កម្ពុជា ឲ្យ ឈរឈ្មោះ ជា បេក្ខជន ពេញ សិទ្ធិ និង បេក្ខជន បម្រុង ផងដែរ ៕


Posted By អ្នកស្រែ to KI Media at 5/04/2013 09:53:00 PM


Posted By kiletters2 to KI-Media2 at 5/04/2013 09:53:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: