KI-Media2 KI Media ពលរដ្ឋ​ចោទ​អាជ្ញាធរ​កំពង់ឆ្នា ំង​បង្ខំ​ឲ្យ​ស្បថ​គាំទ្រ​បក្ស​ប្រជាជន

cpp_cnrp_party_cen.jpg
នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​តម្រូវ​ឲ្យ​គាត់​ស្បថស្បែ​គាំទ្រ​គណបក្ស​នយោបាយ​មុន​នឹង​ប្រគល់​អំណោយ​ កាកបាទក្រហម​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ដល់​ពួក​គាត់។
ដោយ មណ្ឌល កែវ 2013-05-03 RFA

អ្នក​ភូមិ​ជាច្រើន​នាក់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ និង​ស្រុក ថា​បាន​បង្ខំ​ឲ្យ​គាត់​ស្បថ​ថា​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួល​អំណោយ​ជួយ​សង្គ្រោះ​ពី​កាកបាទក្រហម។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ស មឿន អាយុ ៤៨​ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា ថា ក្នុង​ពេល​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ក្នុង ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ដែនដី​ឃុំ និង​ស្រុក ដែល​នាំ​យក​អំណោយ​កាកបាទក្រហម​ខេត្ត​មក​ចែក​នោះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
ស្ត្រី​អ្នក​ភូមិ​រូប​នេះ បន្ត​ថា អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្លះ​មិន​ព្រម​ស្បថ​ទេ៖ «គេ ​ឲ្យ​ស្បថ​អ៊ីចឹង អារម្មណ៍​មិន​ល្អ​សោះ យើង​ស្បថ​ទៅ​ដល់​ពេល​យើង​មិន​បោះ​ឲ្យ​គណបក្ស​គេ​ទៅ យើង​ខ្លាច​ងាប់​ចោល​កូន​ចោល​ចៅ​ណា៎! ឲ្យ​ស្បថ​ជ្រៅៗ​យ៉ាង​នេះ។ បើ​បាន​អំណោយ​ជួយ​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ បើ​ឲ្យ​ស្បថ​អ៊ីចឹង ប្រជាពលរដ្ឋ​ញ៉ាក​ដែរ​ហ្នឹង។ ខ្លាច​ងាប់​ចោល​កូន​ចៅ បើ​ត្រឹម​តែ​ឲ្យ​ពរ​ជ័យ​សូម​ឲ្យ​អ្នក​ផ្ដល់​អំណោយ​ទទួល​បាន​អាយុ​យឺនយូរ​នោះ ​បាន​ហើយ»

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែល​អាជ្ញាធរ​បាន​យក​អំណោយ​របស់​កាកបាទក្រហម​ទៅ​ ប្រើប្រាស់​សម្រាប់​ជា​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​យ៉ាង​ ដូច្នេះ៖ «គេ​ថា បើ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ​នោះ ត្រូវ​ងាប់​ចោល​កូន​ចៅ ឲ្យ​ស្បថ​អ៊ីចឹង​វា​មិន​ស្រួល​ទេ…»
ទាក់ទិន​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ មេ​ឃុំ​ផ្លូវទូក លោក ចេង ភាក មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា អ្នក​ភូមិ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​របស់​ អាជ្ញាធរ ដើម្បី​បង្ខូច​កិត្តិយស​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច៖ «យើង​ គ្រាន់​តែ​និយាយ​ថា កាកបាទក្រហម និង​ឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់​បាន​ជួយ យើង​ត្រូវ​ដឹង​គុណ​គាត់​ប៉ុណ្ណឹង យើង​អត់​បាន​ឲ្យ​ស្បថស្បែ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ។ គាត់​ចេះ​តែ​ចចាមអារ៉ាម​អ៊ីចឹង។ ស្រុក​គេ​ប៉ុណ្ណេះ​ហើយ មាន​អ្នក​ណា​ឲ្យ​ស្បថ​អី​ទៀត…»
យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រិត​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​គណបក្ស​ ណា​មួយ គឺ​ជា​សកម្មភាព​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ លោក​ថា អ្នក​នយោបាយ​ខ្មែរ​ទាំងអស់​គួរ​តែ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​រំលោភ​ច្បាប់ ឬ​រំលោភ​ក្រមសីលធម៌​នៃ​អ្នក​នយោបាយ​នោះ​ឡើយ៖ «ជា​ផ្លូវ​ច្បាប់ បើ​មាន​ការ​បង្ខំ​ឲ្យ​ស្បថ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ហើយ។ ប៉ុន្តែ ការ​រំលោភ​នេះ​ពុំ​មាន​ចែង​ច្បាស់​ថា ត្រូវ​ទទួល​ទោស​បែប​ណា​នោះ​ទេ។ រហូត​មក​ទល់​បច្ចុប្បន្ន យើង​ពុំ​ទាន់​ឃើញ​មាន​ការ​ដាក់​ទោស​នរណា​ម្នាក់​ពី​បញ្ហា​នេះ​ទេ»
ក្នុង​ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​តំណាង​គណបក្ស​នយោបាយ បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ការ​គាប​សង្កត់ ឬ​គំរាម​កំហែង ឬ​បង្ខំ​ឲ្យ​គេ​ស្បថ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Posted By អ្នកស្រែ to KI Media at 5/04/2013 09:40:00 PM


Posted By kiletters2 to KI-Media2 at 5/04/2013 09:40:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: