KI-Media2 KI Media អង្គ​ការ​​ឃ្លាំមើ​ល​​ការ​បោះ​ ឆ្នោត​​បារម្ភ​​​ពី​​អវត្ត​មាន​​របស់​​លោក ​​ស​ម​ រង្ស៊ី

srp-facebook.jpg
លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង
ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី02 ឧសភា ឆ្នាំ2013 ម៉ោង16:05 VOD
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ឃ្លាំមើល​ការបោះឆ្នោត​​នៅ​​កម្ពុជា បាន​​សម្តែង​​ការ​​ព្រួយ​បារម្ភ​​ពី​​ការ​ប្រកួត​ប្រជែង​​មួយ​ ​ដែលមិន​​ស្មើ​ភាពគ្នា​​ដោយ​សារ​តែ​​អវត្តមាន ប្រធាន​​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ។​
​យោងតាម​សេច​ក្តី​ថ្លែង​ការណ៍​​រួម​​របស់​​គណៈ​កម្មាធិ​ការ​ ​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​​សេរី​ ​និង​​ត្រឹម​ត្រូវ​​នៅ​​កម្ពុជា​​(​ខុម​​ហ្វ្រែល​) ​និង អង្គ​ការ​​និកហ្វិក​​ បានលើ​កឡើ​ង​ថា ការ​បោះ​ឆ្នោត​​មួយ​​ដែល​​មើល​​ទៅ​​មាន​​លក្ខណៈ​​​សេរី និង​ស្មើភាព គឺ​គេ​មិន​ត្រូវ​ឲ្យ​​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​​មាន​​សំឡេង​ធំ​ជាង​គេ អវត្ត​មាន នៅ​ក្នុង​​រដូវ​ឃោសនា​​បោះ​ឆ្នោត​​នោះ​​ឡើយ។​
ទាំង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ ​សហភាព​​សភា​អន្តរ​ជាតិ IPU ប្រទេស​​​អូស្ត្រាលី ព្រឹទ្ធ​សភា ប្រទេស​​ហ្វីលី​ពីន សុទ្ធ​តែ​​ធ្លាប់ ស្នើ​​ឲ្យ​មាន​​វត្ត​មាន លោក​សម ​រង្ស៊ី នៅ​​​កម្ពុជា ឲ្យ​បាន​​មុន​​បោះ​ឆ្នោត​ប្រយោជន៍​​ឲ្យ​​លទ្ធ​ផល​​ចេញ​ពី​​ការ​បោះ​ឆ្នោត ត្រូវ​បាន ប្រជាជន​​កម្ពុជា និង​ពិភពលោក អាច​ទទួល យកបាន​។​
​លោក​ សម រង្ស៊ី ត្រូវ​បាន​​គណៈ​កម្មាធិកា​រ​ជាតិ​រៀប​ចំ​​ការបោះឆ្នោត ​ដែល​គណបក្ស​ប្រឆាំង​​តែង​តែ​​ចោទ​​ថា​​ លំអៀង​ទៅ​រក​គណបក្ស​​កាន់អំណាច បាន​លុបឈ្មោះ​លោក​ចេញពី​​បញ្ជី​​បោះឆ្នោត​​ដោយ​សំអាង​​ថា​​លោក​ជាប់ពិរុទ្ធ​ ។
កម្ពុជា កំពុងធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ការ​​បោះ​ឆ្នោត សភា​​អាណត្តិ​​ទី​៥ នៅ​​ថ្ងៃ​​​ទី​២៨ ខែកក្ក​ដា ខណៈ​​ប្រធាន​​គណ​បក្ស​ប្រឆាំង កំពុង​មាន​​ពិរុទ្ធ​ភាព និង​នី​រទេស​ខ្លួន​នៅ​ក្រៅប្រទេស​៕
electoral-monitors-called-to-allow-samrainsy-return


Posted By អ្នកស្រែ to KI Media at 5/03/2013 11:51:00 AM


Posted By kiletters2 to KI-Media2 at 5/03/2013 11:51:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: