KI-Media2 KI Media អង្គការ​ WWF ព្រមាន​កម្ពុជា​ពី​ហា និភ័យ​​បាត់​បង់​​​ព្រៃ​ឈើ​​ជាង​២​​ភា​គបី ​ ក្នុង​​រ​យៈ​ពេល​​២០​​ឆ្នាំ​​ទៀ​ត​

Deforestation+01+(AP).jpg
ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង13:32VOD
​អង្គការ​មូលនិធិ​សាកល​អភិរក្ស​(WWF)ព្រមាន​ថា ប្រទេស​មហា​អនុ​​តំ​បន់​​ទន្លេ​មេ​គង្គ​​ក្នុង​​តំ​​បន់​​​អា​​ស៊ី​​អា​​ គ្នេ​យ៍​ ក្នុង​នោះ​​មាន​​កម្ពុ​ជា​​ផង​​នោះ ​ប្រ​ឈម​​នឹង​​ហា​និ​ភ័យ​​បាត់​​ប​​ង់​​​​​គ​​ម្រ​ប​​​ព្រៃ​ឈើ​​នៅ​​សល់ ក្នុង​​រយៈ​ពេល​​ពី​រ​ទស្ស​​វត្សរ៍​​ទៀត ​ប្រ​សិន​បើ​រ​ដ្ឋា​ភិ​បា​ល​​នៃ​​ប្រ​ទេស​​ទាំង​នោះ​ ប​រា​ជ័យ​​លើ​​វិ​ធាន​ការ​​ការ​ពារ​​ព្រៃ​ឈើ​​។​
​របាយការណ៍​របស់ ​WWF ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ខែ​ឧសភា ព្រមាន​ថា ព្រៃឈើ​នឹង​បាត់បង់​ជាង​ពីរភាគបី ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ប្រសិនបើ​មិន​មាន​ការបង្កើន​កា​រការពារ ធនធានធម្មជាតិ និង​ការរក្សា​កំណើន​ភាព​បៃតង​ក្នុង​ប្រទេស​ទាំងនោះ​។​
​អង្គការ​មូលនិធិ​សាកល​អភិរក្ស​រកឃើញ​ថា ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃឈើ​២២​ភាគរយ​នៃ​ព្រៃឈើ​ទាំងអស់​ដែល​មាន​ក្នុង​ឆ្នាំ​១៩៧៣​។ ​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៣​ ​របស់​WWF បង្ហាញថា ចន្លោះ​ឆ្នាំ​១៩៧៣​ដល់​ឆ្នាំ​២០០៩ ប្រទេស​៥​នៅ​តំបន់​ទន្លេមេគង់ បាន​បាត់បង់​ព្រៃឈើ​ក្រោម​មួយ​ភាគ​បី​នៃ​គម្រប​ព្រៃឈើ​ដែល​នៅសល់ គឺ​កម្ពុជា បាត់បង់​២២​ភាគរយ ឡាវ និង​មី​យ៉ាន់​ម៉ា​(​ភូមា​) បាត់បង់​២៤​ភាគរយ និង​ប្រទេស​ថៃ និង​វៀតណាម បាត់បង់​ព្រៃឈើ​៤៣​ភាគរយ​។​

​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​អ្នកវិភាគ​សង្គម លោក កែម ឡី ប្រាប់​VOD​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ចំណុចខ្សោយ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​មួយចំនួន ក្នុងនោះ​គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​​ការកាត់បន្ថយ​មរណភាព​មាតា និង​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ ៖ “​បើ​នៅក្នុង​គោលដៅ​៩​របស់​ប្រទេស​កម្ពុជា​យើង គោលដៅ​៨​របស់​ពិភពលោក​ហ្នឹង​គឺ រដ្ឋាភិបាល​ធ្វើ​មិនបាន​ល្អ ហើយ​មិន​សម្រេច​គោលដៅ អភិវឌ្ឍ​សហសវត្ស គឺ​គោលដៅ​ទី​១ គឺ​ការកាត់បន្ថយ​ភាពក្រីក្រ គោលដៅ​ទី​៥​គឺ​ការកាត់បន្ថយ​ការស្លាប់​របស់​មាតា នឹង​គោលដៅ​ទី​៧​ការធានា​និរន្ត​ភាព​របស់​បរិស្ថាន មានន័យ​ថា​ម៉េច គឺ​ព្រៃឈើ ធនធាន​រ៉ែ ធនធានធម្មជាតិ​ហ្នឹង ធ្វើ​មិន​បាន​ល្អ​ទេ ហើយ​ចុះថយ យើង​ឃើញ​ឆ្នាំ​១៩៦០ ឃើញ​ដល់​ទៅ​៧០​ភាគរយ​ឯណោះ អត្រា​គ្របដណ្ដប់​ព្រៃឈើ ប៉ុន្តែ​ដល់​ឆ្នាំ​២០០៦​កា​រ​សិ​ក្សា ពី​គំរប​ព្រៃឈើ គឺ​ឃើញតែ​៦០​ភាគរយ​ទេ ប៉ុន្ដែ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ឃើញតែ​៥០​ភាគរយ​ជាង​ទេ​” ។​
​រដ្ឋាភិបាល​បច្ចុប្បន្ន រង​ការរិះគន់​ថា ធ្វើឲ្យ​កម្ពុជា បាត់បង់​ព្រៃឈើ​យ៉ាង​សន្លឹក​សន្ធាប់ ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​ឈ្មួញ​ទុច្ចរិត​។​
​កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ជំនាញ​ទាំងអស់ រួមទាំង​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវអនុវត្ត​តាម​ប​ទ​ប​ញ្ជា​ថ្មី​ដែល​ដាក់ជូន​កន្លងទៅ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​។​
​កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា សមាគម​អាដហុក ជំរុញ​ឲ្យ​រដ្ឋាភិបាល សហការ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​សកម្មភាព​គំរា​ម​កំ​ហែង​ពី​អាជ្ញាធរ​មាន​អំណាច លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​។​
​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ គណបក្សប្រឆាំង បាន​យក​យុទ្ធសាស្ត្រ បំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ សង្គ្រោះ​ព្រៃឈើ ដែល​កំពុង​ទទួល​រង​កា​រ​បំ​ផ្លិ​ច​បំ​ផ្លា​ញ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​៕


Posted By អ្នកស្រែ to KI Media at 5/04/2013 12:04:00 AM


Posted By kiletters2 to KI-Media2 at 5/04/2013 12:04:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: