KI-Media2 KI Media សហភាព​អឺរ៉ុបថ្កោលទោស​ចំពោះ​កា រ​បំភិតបំភ័យ​លើ​អ្នកសារព័ត៌មាន​

420655_452970691444844_366130082_n.jpg
ហេង ស៊យ ភ្នាក់ងារសារពត៌មានក្រោមមេឃ
ដោយ ស៊ុន ណារិន​ ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង17:17 VOD
​សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក្នុង​ប្រទេស​ទាំងអស់​ក្នុងសាកលលោក ធានា​សុវត្ថិភាព និង​សន្តិសុខ​អ្នកសារព័ត៌មាន ដោយ​គ្មាន​ភាពភ័យខ្លាច​នៃ​ការកាត់ទោស និង​ការត្រួតពិនិត្យ​អត្ថបទ​មុន​ពេល​បោះពុម្ពផ្សាយ ដោយ​ថ្កោសទោ​សសកម្មភាព​ទាំង​ឡាយ​ណា រុ​កគួន​អ្នកសារព័ត៌មាន​។​
​សហភាព​អឺរ៉ុប លើកឡើង​បែប​នេះ ស្រប​ពេល​ពិភពលោក កំពុង​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃ​ទី​០៣​ខែ​ឧសភា​នេះ ក្រោម​ប្រធានបទ​ «​ខ្ញុំ​មាន​សុវត្ថិភាព​ក្នុង​ការនិយាយ​»​។​
​ក្នុង​សេចក្តីថ្លែងការណ៍​ របស់​អ្នកតំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​០៣​ខែ​ឧសភា​នេះ លោកស្រី Catherine Ashton មានប្រសាសន៍ថា សារព័ត៌មាន​សេរី ឯករាជ្យ និង​មាន​ឥទ្ធិពល មាន​តម្លៃ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ​។ សហភាព​អឺរ៉ុប ប្តេជ្ញា​ប្រឆាំង​សម្រាប់​សេរីភាព​សារព័ត៌មាន​ទូទាំង​ពិភពលោក និង​ថ្កោលទោស​ការកើនឡើង​នៃ​ការបំភិតបំភ័យ ហិង្សា និង​ការ​ត្រូតពិនិត្យ​អត្ថបទ​មុន​ពេល​បោះពុម្ភផ្សាយ ដែល​អ្នកសារព័ត៌មាន​ក្នុង​ប្រទេស​ជាច្រើន កំពុង​ប្រឈម​។​
​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ធ្វើ​ការងារ ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ​។​

​ក្រោយ​ការដោះលែង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ លោកស្រី Catherine Ashton មានប្រសាសន៍ថា ការសម្រេច​របស់​តុលាការ ដោះលែង​លោក ម៉ម សូណង់ដូ ឆ្លុះបញ្ចាំង​ពី​ជំហាន​មួយ​ទៅកាន់​បរិស្ថាន​មួយ ដែល​មាន​សេរីភាព​បញ្ចេញមតិ និង​ភាព​ឯករាជ្យ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​ក្នុងឱកាស​ទិវា​សារព័ត៌មាន​ពិភពលោក មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) បាន​ផ្ញើលិខិត​ចំហ​មួយ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​ចាត់​វិធាន​ធានា​ឯករាជ្យ និង​សេរីភាព​នៃ​ការផ្សព្វផ្សាយ​របស់​ស្ថាប័ន​ទូរទស្សន៍ និង​បញ្ចប់​រាល់​ការបំភិតបំភ័យ​ដល់​ក្រុម​អ្នក​ផលិត​កម្មវិធី​។​
​លិខិត​លើកឡើងថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មាន​ទូរទស្សន៍​ចំនួន​១២ ដែល​កំពុង​ផ្សព្វផ្សាយ​តាម​រលកធាតុអាកាស តែ​ស្ថាប័ន​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា សុទ្ធ​តែ​មិន​ឯករាជ្យ ដោយ​ស្ថិត​នៅក្រោម​ឥទ្ធិពល​នយោបាយ​។ លិខិត​បន្តថា បញ្ហា​នេះ​បណ្តាលមកពី​ការខ្វះ​យន្តការ និង​នី​ត​វិធី​នៃ​ការផ្តល់​អាជ្ញា​បណ្ណ ដោយ​តម្លាភាព និង​សមភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ការគ្រប់គ្រង​ស្ថាប័ន​ទូរទស្សន៍​ដោយ​រដ្ឋាភិបាល និង​ការស្តីបន្ទោស​របស់​មេដឹកនាំ​នយោបាយ​ជា​ដើម​។​
​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​បទសម្ភាសន៍​របស់​ទូ​រ​ទស្សន៍​CNC ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ CARAM លោក យ៉ា ណាវុ​ធ ដោយ​លោក បាន​ស្នើ​ឲ្យ​CNC ដក​ការផ្សព្វផ្សាយ​ថា ចំណាកស្រុក​ខុសច្បាប់ ដោយសារ​លិខិតឆ្លងដែន​ថ្លៃ​។ លោកនាយក​រដ្ឋមន្ត្រី​ថា​៖ «​ប្រសិនបើ​មិន​ច្បាស់ សុំ​កុំ​យក​ឡើង​ទូរទស្សន៍​។ កុំ​យក​មនុស្ស​ឡប់ៗ​ទៅ​សម្ភាសន៍​»​។​
​កាលពី​ខែ​មិនា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឲ្យដឹង​ក្នុង​របាយការណ៍​កម្រា​ស់​ជា​ង​២០​ទំព័រ​ខ្លួន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា មាន​បញ្ហា​ប្រឈម​នៅឡើយ ដូចជា​គំនាប​នយោបាយ បញ្ហា​កង្វះ​អ្នកសារព័ត៌មាន​មាន​វិជ្ជាជីវៈ និង​ភាព​យូរអង្វែង​នៃ​សារព័ត៌មាន​។​របាយការណ៍​នេះ បន្ត​ថា​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា រក្សា​ការគ្រប់គ្រង​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មិន​គាំទ្រ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដូចជា​ករណី ចាប់​ខ្លួន​នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ និង​ករណី​ស្លាប់​អ្នកសារព័ត៌មាន ដោយ​គ្មាន​ការស៊ើបអង្កេត និង​ដំណោះស្រាយ​។​
CCIM បន្តថា អ្នកសារព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរាយការណ៍​បញ្ហា​សាធារណៈ ដូចជា​ការអភិរក្ស​បរិស្ថាន បញ្ហាដីធ្លី និ​បញ្ហា​ការងារ​ជា​ដើម​។ របាយការណ៍​ឲ្យដឹង​ទៀតថា ការគំរាមកំហែង និង​ការបំភិតបំភ័យ ពី​ក្រុម​អ្នកមានអំណាច មាន​លក្ខណៈសាមញ្ញ​ហើយ​សម្រាប់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ កម្ពុជា និង​អ្នកសារព័ត៌មាន ដែល​រាយការណ៍​ដោយ​ឯករាជ្យ និង​គ្មាន​ភាពលម្អៀង​៕


Posted By អ្នកស្រែ to KI Media at 5/03/2013 11:55:00 PM


Posted By kiletters2 to KI-Media2 at 5/03/2013 11:55:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: