KI-Media2 KI Media មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ប ្រតិកម្ម ​នឹង​ការរិះគន់​របស់​សង្គម​ស៊ីវិ ល និង​គណបក្ស​ប្រឆាំង​

govt-officials-reaction-to-criticism-civil-society-party.jpg
ដោយ ជន ស្រី​ណុ​ច និង ​អ៊ឹង ប៊ុនថន​ ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង14:10 VOD
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រតិកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ ​ទៅ​​នឹង​ការរិះគន់​របស់​​គណ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួ​យ​ចំនួន ស្រប​ពេល​ការ​បោះ​ឆ្នោត​​ជិត​​ឈាន​​ចូល​​មក​​ដល់​។​
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ស្របពេល​ដែល​​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ជិត​ឈា​ន​ចូល​មក​ដល់​ថ្មីៗ​នេះ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ​បាន​ឆ្លៀតឱកាស​ធ្វើ​ការ​វាយ​ប្រហារ​​ដោ​យ​​រិះ​គន់​​ខ្លាំងៗ ទៅ​​លើ​​រាជ​រដ្ឋាភិបាល​។ លោក​​ចោទ​ថា ក្រុម​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​​ទាំង​​នោះ ​ធ្វើ​​កា​រ​​រិះ​គន់​រដ្ឋាភិ​បាល​ ដើម្បី​​ទទួល​បាន​​ជំនួយ និង​​ស្វែង​រក​​ការ​គាំទ្រ ៖ “ថ្ងៃ​ណា​ក៏​ថ្ងៃ​ដែ​ល​រដ្ឋា​ភិបាល​ទទួល​រង​​នូវ​ការ​ តិច​ទាន នៅ​ការ​វាយ​ប្រ​ហា​​រ​ពី​គណ​បក្ស​ន​យោ​បាយ​ក្ដី ពី​អង្គការ​សង្គម​ស៊ី​វិ​ល​​មួយ​ចំនួន​ក្ដី ដូច្នេះ​នេះ​គឺ​ជា​ភស្ដុតាង​ បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុ​ជា​ គឺ​ជា​ប្រ​ទេស​មួយ​ដែល​មាន​សេរី​ភាព​ពេ​ញ​​​ទី ប្រ​សិន​ណា​បើ​កម្ពុជា​គ្មាន​សិទ្ធិ​សេរី​ភាព ក៏​ប្រ​ហែល​ជា​ គណ​បក្ស​ន​យោ​បាយ​នោះ​ ធ្វើ​សកម្ម​ភាព​បាន​ទេ​ ឫ​មួយ​ក៏​អ្នក​សា​រព័ត៌មាន​ មិន​អាច​បញ្ចេង​មតិ​ សង្គម​ស៊ី​វិល​មិន​អាច​បញ្ចេញ​មតិ​ តាម​អ្វី​ដែល​ខ្លួន​នឹក​ឃើញ​ទេ ទោះ​បី​ជា​ការ​វិ​ភាគ​ ការ​ផ្សព្វ​ផ្សាយ​នោះ​ជួន​អី​វា​មិន​ពិត​ បំ​ភ្លើស​ព័ត៌មាន​ ឫ​មួយ​ការ​វិ​ភាគ​វា​បំ​ប៉ោង ការ​វិ​ភាគ​ដែល​វា​លំ​អៀង ដែល​ពួក​គាត់​ថា​ ជា​អ្នក​វិភាគ​ឯ​ក​រាជ្យ​ក្ដី​ តែ​បើ​តាម​ការ​ពិត គឺ​ថា​វា​គ្មាន​អី​ឯ​ករាជ្យ​ទេ​”

ស្ដាប់សំឡេង ៖
​ប្រតិកម្ម​នេះ​ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ ​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​នៃ​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​​ថ្ងៃ​សុក្រ ទី​០៣ ខែ​ឧសភា​នេះ ។​
​ឆ្លើយតប​នឹង​ការ​ចោទ​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គ​ណ​បក្ស​ប្រ​ឆាំង​​រិះគន់​លើ​រាជរដ្ឋាភិបាល ដោយសារ​តែ​ភាពមិន​ឯ​ក​រា​ជ្យ​របស់ គ​.​ជ​.​ប និង​បញ្ហា​រំលោភ​ច្បាប់ និង​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បាន​ បំ​ពា​ន​។​
​សម្រាប់​អ្នកវិភាគ​បញ្ហា​សង្គម លោក កែម ឡី លើកឡើងថា អ្នកវិភាគ​តែងតែ​វិភាគ​ផ្តោតទៅលើ​ភាពអវិជ្ជមាន​ របស់​រាជ​​​រដ្ឋាភិបាល ប៉ុន្តែ​ការវិភាគ​ទាំងនោះ​គឺ​​ដើម្បី​ឆ្លុះ​បញ្ចាំ​ង​​ពី​​ចំ​ណុច​​ខ្វះ​ខាត ​​នៃ​​ការ​ដឹក​នាំ ដើម្បី​ឲ្យមាន​ការកែលម្អ​រ​ ៖ “រូបខ្ញុំវិញ គោល​បំ​ណង​នៃ​ការ​វិ​ភាគ​នេះ គឺ​មិន​មែន​ជួ​យ​ទៅលើ​គ​ណ​បក្ស​ណា​មួយ​ទេ គឺ​ជួ​យ​រដ្ឋា​ភិ​បា​ល​​ឲ្យ​ដឹង អំ​ពី​កង្វះ​ចន្លោះ​ ហើយ​ធ្វើ​ការ​កែ​ប្រែ​ ភាគ​ច្រើន​សង្គ​ម​ស៊ី​វិល​ធ្វើ​ការ​វិ​ភាគ​ ឫ​មួយ​ក៏​រិះ​គុណ​ទៅ​ រិះ​គុណ​កន្លែង​ណា​ដែល​កង្វះ​ចន្លោះ​ ហើយ​បាន​ឲ្យ​ជា​អនុ​សាស្រ្ដ​ ឲ្យ​​ជា​ជំ​រើស​នានា យក​ទៅអនុ​វត្ដ​បាន​ ប៉ុន្ដែការ​យល់​ឃើញ​របស់​រដ្ឋា​ភិបាល​ ជា​ធម្ម​តា​គាត់​ជា​អ្នក​ន​យោ​បាយ​គាត់​មិន​ចង់​ ឲ្យ​យើង​បង្ហាញអំពី​អី្វដែល​ខ្វះ​ចន្លោះទេ”
​តាម​ទ្រឹស្តី​សង្គម​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ត្រូវ​បើកទូលាយ​ឲ្យមាន​ការរិះគន់ ក្នុងន័យ​កែលម្អរ​ចំណុច​ខាត ទើប​ប្រទេស​រីក​ចម្រើន​។ ក៏ប៉ុន្តែ​សម្រាប់​ប្រទេសកុម្មុយ​នីស្ត​វិញ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យមាន​រិះគន់​​ឡើយ ហើយ​អ្នក​ដែល​ហ៊ាន​រិះគន់​នឹងត្រូវ​ចាប់​​​​​ដាក់ទោស​៕


Posted By អ្នកស្រែ to KI Media at 5/04/2013 12:01:00 AM


Posted By kiletters2 to KI-Media2 at 5/04/2013 12:01:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: