KI-Media2 KI Media ប្រវត្តិ​សង្ខេប​របស់​វីរៈជន​ក ម្មករ​ ជា វិជ្ជា​

chea-vichea.jpg
387229_516577945068615_1458232065_n.jpg
ដោយ អ៊ឹង ប៊ុនថន​ ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង10:28 VOD
លោក ជា វិជ្ជា ជា​អតីត​ប្រធាន​ចលនា​សហជីព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​កម្មករ​ហៅថា ជា​វីរៈជន​ក​ម្ម​ករ​។ លោក មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្តាល ហើយ​មាន​ប្រពន្ធ​ និង​កូនស្រី​ពីរ​នាក់​មុន​ពេល​គាត់​ត្រូវបាន​ឃា​ត​ក​រ​​បាញ់​សម្លាប់​នៅ​ អាយុ​ប្រហែល​៤០​ឆ្នាំ​។
​ប្រធាន​សហជីព​ដែល​ហ៊ាន​រិះគន់​ខ្លាំងៗ​លើ​ការរំលោភ​សិទ្ធិ​ការងារ​ កម្មករ​រូបនេះ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ ភ្លា​ម​ៗ នៅ​ក្បែរ​របង​វត្ត​ល័ង្កា ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០០៤ ខណៈ​ដែល​លោក កំពុងឤ​ន​កា​សែ​ត​​ពេ​លព្រឹក​ដូចស​ព្វមួយ​ដង​។
​មុន​ពេល​ឃាតករ​សម្លាប់ លោក ជា វិជ្ជា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ទទួល សារ​គំរាម​មួយ ពី​មនុស្ស​ម្នាក់ ដែល​លោក​មិន​ស្គាល់​ឈ្មោះ​។ សារ​នោះ ផ្ញើ​តាម​ទូ​រ​ស័​ព្ទ ដោយ​ហៅ​លោក​ថា ឤ​ឆ្កែ ហើយ​គេ​នឹង​សម្លាប់​ឯង នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣​។ លុះ​ដល់​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៣ មាន​មន្ត្រី​ប៉ូលិស​ម្នាក់ បាន​ប្រា​ប់​​លោក ឱ្យ​ចាកចេញ​ពី ប្រទេស​កម្ពុជា​ទៅ ពីព្រោះ​បន្ទាប់ពី​បាន ធ្វើការ​ស៊ើបអង្កេត​ទៅ​គាត់​ដឹង​ថា មាន​មន្ត្រី ដែល​មាន​បុណ្យស័ក្តិ​ខ្ពស់​ជាង​គាត់ ចង់​សម្លាប់​លោក​។ មន្ត្រី​ប៉ូ​លិ​ស​​នោះ បាន​បញ្ជាក់​ប្រាប់​លោក ទៀតថា គាត់​ស្គាល់​ឈ្មោះ អ្នក​ដែល​ចង់​​សម្លាប់​លោក​នោះ​។ គាត់​ថា ជន​នោះ​ទទួលបញ្ជា​ពី មន្ត្រីជាន់ខ្ពស់ របស់​រដ្ឋាភិបាល ដើម្បី​គំ​រា​ម និង​សម្លាប់​លោក ។
​ក្រោយពី ឃាតកម្ម​លើ ​លោក ជា វិជ្ជា បាន​ប៉ុន្មាន​ថ្ងៃ សមត្ថកិច្ច​ក្រុងភ្នំពេញ​ដែល​ក្រោម​ការបញ្ជា​ផ្ទាល់​ពី ​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក ប៊​ន សំណាង និង​សុខ សំអឿន​។ នៅ​ខែ​សីហា ឆ្នាំ​២០០៥ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​បុរស​ទាំង​ពីរ​នាក់​នោះ ជាប់ពន្ធនាគារ ចំនួន​២០​ឆ្នាំ ពីបទ​ឃា​ត​ក​ម្ម គិតទុក​ជាមុន លើ​រូប ​លោក ជា វិជ្ជា ។ តែ​នៅពេល​ ​លោក ​ហេង ពៅ ត្រូវ​តុលាការ​នាំ​មក​កាត់ទោស​ដែរ អតីត​ស្នងការ​រូបនេះ បាន​អះអាង​ថា ប៊​ន សំណាង និង​សុខ សំ​អឿន​ មិនមែន​ជា​ឃាតករ​ពិត​ទេ ហើយ​បាន​ទម្លាក់កំហុស​ដាក់ អតីត​អគ្គ​ស្នង​នគរបាលជាតិ លោក ហុក ឡង់ឌី​។​

​ជាមួយគ្នា​នោះ ប៊​ន សំណាង និង​សុខ សំអឿន បាន​ដាក់​ពាក្យបណ្តឹង ទៅ​សាលាឧទ្ធរណ៍ ប្តឹង​ជំទាស់ សាលក្រម​នេះ ហើយ​តុលាការ​កំពូល​បានប្រកាស​ដោះលែង​ឃាតករ​សិ​ប្ប​និមិត្ត​ទាំ​អ​ពីរ​នាក់​ នោះ​មួយរយៈ​។ បើទោះជា​មាន​មេធាវី សាក្សី និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន បញ្ជាក់​អំពី ភាព​គ្មាន​ទោសកំហុស​របស់ លោក ប៊​ន សំណាង និង​សុខ សំអឿន ក៏​កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០០៧ សាលាឧទ្ធរណ៍ បាន​ចេញ​សាលដីកា សម្រេច តម្កល់​សាលក្រម របស់​តុលាការក្រុង​ភ្នំពេញ ដោយ​ឱ្យ លោក ប៊​ន សំណាង និង​សុក សំអឿន ជាប់​ពន្ធនាគារ​មក​ដល់​សព្វថ្ងៃ ៕


Posted By អ្នកស្រែ to KI Media at 5/03/2013 11:48:00 AM


Posted By kiletters2 to KI-Media2 at 5/03/2013 11:48:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: