KI-Media2 KI Media គ​.​ជ​.​ប​ ​ទទួលស្គាល់​ជា​ផ្លូវ ការ​លើ​ការចុះ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​ច ំនួន​០៥

images%E1%9E%9B%E1%9E%80%E1%9E%9B%E1%9E%9B.jpg
ដោយ ញ៉ែ​ត​ស្រី​ពៅ និង​អ៊ឹង ប៊ុនថន​ ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង15:41 VOD
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ លើ​ការចុះបញ្ជីឈ្មោះ​គណបក្ស និង​បញ្ជី​បេក្ខជន​សម្រាប់​ ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្ស​ នយោបាយ​ចំនួន​០៥ គិត​ត្រឹម​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០១៣​។​
​សេចក្តីប្រកាស​ព័ត៌មានរបស់ (​គ​.​ជ​.​ប​) ឲ្យដឹងថា ត្រឹម​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ មាន​គណបក្សនយោបាយ​ចំនួន​៥ បាន​ដាក់​ពាក្យ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២-​គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទី​៤-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​៥-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ សេចក្តីប្រកាស​នេះ បានឲ្យ​ដឹង​ដែ​រថា​(​គ​.​ជ​.​ប​) ​កំពុងតែ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។
ជាមួយគ្នានេះ គ​.​ជ​.​ប បាន​ច្រានចោល​ នូវ​សំណើរ​របស់​សង្គម​ស៊ីវិល​ចំនួន​បួន ​ដែល​ស្នើសុំ​ឲ្យ​ គ​.​ជ​.​ប ​ពន្លឿន​ការបិទបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ឈ្មោះ​ពួកគាត់​ថា​ខុស​ឬ​ត្រូវ និង​ធ្វើកា​កែតម្រូវ​។ ដោយ​ គ​.​ជ​.​ប​ សំអាងថា​ខ្លួន​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ អ្នកបោះឆ្នោត​តាម​វេបសាយ និងបើកប្រព័ន្ធទូរស័ព្ទចំនួន​ប្រាំ​ខ្សែ​ ដោយ​ហៅចូល​ឥតគិតថ្លៃ​ ដើម្បី​ឲ្យ​ប្រជាពរដ្ឋ​សាកសួរព័​ត៌​មាន​បន្ថែម​ កាន់តែច្បាស់​៕


Posted By អ្នកស្រែ to KI Media at 5/03/2013 11:51:00 PM


Posted By kiletters2 to KI-Media2 at 5/03/2013 11:51:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: