KI-Media2 KI Media សែនភ័យខ្លាំងហើយតើ បានជាប្រើឆ្ កែឲ្យចេញព្រុះខាំគេឯង!

Hun+Xen+dog.jpg

ចំណុច​នេះ ត្រូវបានអ្នកវិភាគបាន​ចាត់ទុកថា
​ហ៊ុន ​សែន បានដឹង​ពី​ហានិភ័យ​របស់ខ្លួន​។

ហ៊ុន សែន ការពារ​ចំពោះ​ការផ្សព្វផ្សាយ​នូវ​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី​

ថ្ងៃទី 2 ឧសភា 2013
ដោយ: រិទ្ធី
Cambodia Express News

ខេត្តកំពង់ចាម: ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ នៅ​វត្ត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ចំពោះ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រីដែល​បាន​បន្តនូវការផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់ ដែល​ដាក់​ថា ជា​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោកកឹម​សុខា និង​លោក​សម​រង្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​ ១​ឧសភាឆ្នាំ​២០១៣​។​
​សម្តេច ហ៊ុន សែន បាន​រិះគន់និង​ឆ្លើយតប​ទៅ​នឹង​អ្នកវិភាគ​មួយចំនួន ដែល​បាន​ចាត់ទុកថាការផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់​នោះ ថា​ជា​ការខុសឆ្គង​មួយ​របស់​រដ្ឋាភិបាលនិង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល កំពុងកាន់អំណាច។​

ក៏​ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែន កន្លងមកមាន​ការផ្សព្វផ្សាយ​ពី​ការជេរប្រមាថមក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើនតាម​ប្រព័ន្ធ Facebook ចុះ​ហេតុអ្វី​បាន​ជា​ក្រុម​អ្នកវិភាគ​ទាំងនោះមិន​ថាជា​រឿង​ខុសឆ្គង​ផង​?​។​

​ជាមួយគ្នា​នោះ សម្តេច ហ៊ុន សែនក៏​បញ្ចេញ​ប្រតិកម្ម​តប​នឹង​អ្នក វិភាគចេញពី​ហុងកុងដែល​បាន​ចាត់ទុក​ការប្រកាស​របស់​សម្តេច​កាលពី​ថ្ងៃ​ម្សិលមិញ ដែលថាសម្តេច​មិន​ជឿថាការបោះឆ្នោត​ខាង​មុខគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេចធ្លាក់​កៅអី​ពី​ជាង ២ ភាគ ៣ មក​នៅ​ក្រោម ៥០ ភាគរយ ក្នុងចំណោម​សមាជិក​សភា​សរុប ១២៣រូប​នោះ​ឡើយ​។

ចំណុច​នេះ ត្រូវបានអ្នកវិភាគបាន​ចាត់ទុកថា
សម្តេច​ហ៊ុន ​សែនបានដឹង​ពី​ហានិភ័យ​របស់ខ្លួន​។ ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែនគឺ​ការវិភាគខុស​ពី​ការពិត​។​
​ជាមួយគ្នា​នោះ នៅ​ព្រឹក​មិញ សម្តេច​ហ៊ុន ​សែន ក៏​បាន​អំពាវនាវ​ជាថ្មីទៀតដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​បន្ត​ធ្វើ​អំពើ​ល្អ ពិសេស​សមាជិក​បក្ស​នៅ​មូលដ្ឋាន​។​
​សម្តេច ហ៊ុន សែន ក៏​បាន​បង្ហាញ​មុខ​កូនប្រុស​របស់​សម្តេច ហើយ​ប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ អ្នក​ខេត្តកំពង់ចាម​ថា កូនប្រុស​សម្តេច​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ា​នី​ត ដែល​ត្រូវបាន​តែងតាំង​ជា​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ចាម គឺ​មិន​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ទេ​។ មាន​តែ​កូនប្រុស​ម្នាក់​ប៉ុណ្ណោះ គឺ​លោក ហ៊ុន ម៉ា​នី ដែល​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​។​
​សូម​រម្លឹកថា អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភាឆ្នាំ​២០១៣ បាន​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​ជា​ខ្សែអាត់​សំឡេង​មួយដែល​មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ីកើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​”​។ ជា​បទ​បង្ហាញ​ដែល​មាន​រយៈពេល ២៥ នាទី និង ១៧វិនាទី​
​ក្នុង​ខ្សែអាត់​នោះ មាន​បុរស​អ្នក​អត្ថាធិប្បាយ ផ្តើមឡើងអម​ដោយ​សម្តី​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​បាន​រិះគន់​គ្នា​ទៅវិញទៅមក នៅក្រោយ​ពី​ការបោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០០៨​។ កាលណោះ លោក​សម​រង្ស៊ី និង​លោក​កឹម ​សុខា កំពុងតែ​រិះគន់ និង​ទិតៀន​គ្នា​យ៉ាង​ខ្លាំងក្លា​។ ជា​ការរិះគន់ដែល​មេ​បក្ស​ប្រឆាំង​ទាំងពីរ បានតិ​ទៀន ហែកហួ​គ្នា ក្នុង​រឿង​ថា លោក កឹម សុខា ជា​អាយ៉ង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។​ល​។ និង​។​ល​។​
​នៅក្នុង​ខ្សែអាត់​សំឡេង​ដដែល​នោះ ក៏​មាន​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​មេបក្ស​ទាំងពីរ​។ សម្តេច​ហ៊ុន​សែន ក៏បាន​លើកឡើង​ពី​ខ្សែអាត់​សំឡេង​សន្ទនា​មួយ រវាង​សម្តេច​ហ៊ុន​ សែន និង​លោក កឹម​សុខា មុនពេល​លោក​កឹម​សុខា ចេញ​មក​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ​។​
​បទ​បង្ហាញ​ជា​ខ្សែអាត់​សំឡេង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មាន​បញ្ចូល​នូវ​ការរិះគន់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី រួមមាន​៖ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា ទៅលើ​លោក កឹម សុខា ផងដែរ​។​
​ជា​ការកត់សម្គាល់ ការផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​ការរិះគន់​រវាង​លោក​កឹម ​សុខា និង​លោក​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ធ្វើឡើង​ខណៈ​ដែល​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី កំពុង​ត្រូវរ៉ូវ​គ្នា និង​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រជែង​ការបោះឆ្នោត ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជារបស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី មិន​ធ្វើ​អត្ថាធិប្បាយជុំវិញ​ការចេញ​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ ជា​ខ្សែអាត់​សំឡេង មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​” នោះឡើយ​។​
​លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា លោក​មិន​បានដឹង​ពី​ការផ្សព្វផ្សាយ ហើយ​បាន​រុញ​សំណួរ​ទៅខាង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ប៉ុន្តែ​លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​នេះ បាន​បដិសេធមិន​អត្ថាធិប្បាយ​ទេ​។ រីឯ​លោក ទិត សុធា មិនអាច​ទាក់ទង​បាន​ឡើយ​។​
​ចំណែក​លោក កឹម សុខា មិន​បាន​ភ្ញាក់ផ្អើល​ទេ ហើយ​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​នោះ ថា​ជា​ភាពទ័លច្រក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តែ​យុទ្ធសាស្ត្រ​បង្កាច់បង្ខូច​ប៉ុណ្ណោះ​។
​លោក កឹម សុខា បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ធ្វើ​ខុស​ធ្ងន់​ហើយ ដែល​បាន​យក​អង្គភាព​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ទៅ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​។ តែ​លោក កឹម សុខា លើកឡើងថា រូបលោក និង​លោក​សម​រង្ស៊ី មិន​បារម្ភ​ទេ ហើយ​ថាលោក​នឹង​មិន​បែកបាក់​ជាមួយ​លោក​សម​រង្ស៊ី​ទេ នៅពេលនេះ​៕​


Posted By KI Media to KI Media at 5/02/2013 02:30:00 PM


Posted By kiletters2 to KI-Media2 at 5/02/2013 02:30:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: