KI-Media2 KI Media រ៉ុង ឈុន អំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមលើកទឹកចិត្ត អតីតមេប៉ុស្តិ៍វរព្រំដែ ន៨២១ កម្ពុជា ថៃ

………………………………………..
ដោយៈ ឆាំ ឆានី ០២ ឧសភា ២០១៣
66700_509974105728999_1644839980_n.jpg
10213_505215469538196_749521574_n.jpg
លោក រ៉ុង ឈុន ក្នុងដំណើរចុះពិនិត្យព្រំដែនកម្ពុជា យួន កន្លងមក

អតីតមេប៉ុស្តិ៍វរព្រំដែន កម្ពុជា ថៃ ប្រចាំចំណុចបរថ្មី ខេត្តប៉ៃលិន លោក មួន ទឹម ហៅ ញ៉ន ត្រូវបានស្នងការនគរបាលខេត្តប៉ៃលិនដកហូតតួនាទីកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ គឺបន្ទាប់ពីលោកបានជួយការពារសន្តិសុខ ជូនអ្នកយកពត៌មានវិទ្យុ អាស៊ីសេរី៣នាក់ ដែលចុះ​ទៅ​ពិនិត្យបង្គោលព្រំដែនលេខ៦៤ នៅចំណុចអូរអែម ។
តាមរយៈសារអេឡិចត្រូនិចលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានឲ្យដឹងថា លោកនិងសហការី រួមទាំងអ្នក យកពត៌មានផង និងទៅជួបលោក មួន ទឹម នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ខាងមុខនេះ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណលោក មួន ទឹម ដែលបានចំណាយ កម្លាំងកាយ ចិត្ត ការពារបូរណភាណទឹកដីនៃប្រទេសកម្ពុជា ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ក្នុងដំណើរនោះលោកក៏មានជាថវិកា និង សម្ភារៈតិចតួច ដែលបានមកពីការឧបត្ថម្ភរបស់បង ប្អូនខ្មែរ នៅសហគមន៍អ៊ីរ៉ុប ក្នុងដំណើរបេសកម្មរបស់​លោក​មកកាន់សហគមន៍អ៊ីរ៉ុបនាពេលកន្លងមក យកទៅជូនលោក មួន ទឹម និងក្រុមគ្រួសារផងដែរ ។
សូមបញ្ជាក់ថា ពេលកន្លងមកលោក រ៉ុង ឈុន ក៏ធ្លាប់ធ្វើការថ្កោលទោស ចំពោះរដ្ឋាភិបាលខ្មែរ ដែលតែងតែប្រើគ្រប់មធ្យោបាយ ក្នុងការគម្រាមកំហែងដល់អាជ្ញាធរ អង្គការសង្គមស៊ីវិល អ្នកយក ពត៌មាន ដែលបញ្ចេញមតិ ឬក៏រាយការពីបញ្ហាព្រំដែន មិនថាជាមួយប្រទេសថៃ ឬក៏វៀតណាម លោកបានហៅទង្វើរបស់រដ្ឋាភិបាលនេះថា ជាការបំបិទសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ។
លោក រ៉ុង ឈុន ក៏បានធ្វើការអំពាវយ៉ាងទទួច ចំពោះបង ប្អូនខ្មែរ ទាំងក្នុងនិងក្រៅ ប្រទេស សូមឲ្យ មានការចូលរួម និងលើកទឹកចិត្តដល់លោក មួន ទឹម ក៏ដូចជា កងកម្លាំមានសមត្ថកិច្ច ក្រុមអង្គការសង្គមស៊ីវិល អ្នករាយការណ៍ពត៌មានជាដើម ដែលបានការពារព្រំដែនកម្ពុជា តែត្រូវ​រង​នូវការគាបសង្កត់ពីអាជ្ញាធរក្រុងភ្នំពេញ ៕


Posted By អ្នកស្រែ to KI Media at 5/02/2013 12:06:00 PM


Posted By kiletters2 to KI-Media2 at 5/02/2013 12:06:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: