KI-Media2 KI Media គណបក្សប្រឆាំង ប្រកាសថា នឹង​ចូល រួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

Sam+Rainsy+-+Kem+Sokha+and+Mu+Sochua.jpg
ថ្ងៃទី 1 ឧសភា 2013 ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​រួបរួម រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានប្រកាសថា ខ្លួន​នឹង​ចុះ​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ​។ ប៉ុន្តែ​បក្សប្រឆាំង មិនទាន់​ទម្លាយ​ថា ខ្លួន​នឹង​ដាក់​ពាក្យ​នៅ​ថ្ងៃ​ណា​ទេ​។​
​ការចុះឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តំណាងរាស្ត្រ នីតិកាល​ទី​៥ ត្រូវធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​២៩​មេសា រហូត​ដល់​ថ្ងៃ​ទី​១៣​ឧសភា ឆ្នាំ​២០១៣​។​
​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​យ៉ាង​ដូច្នេះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​មុខ​មន្ទីរ​រដ្ឋសភា​។​
​បន្ទាប់ពី​លោក កឹម សុខា បាន​មក​ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា និង​ទទួលយក​ញ្ញត្តិ​របស់​មេដឹកនាំ​សហជីព​កម្មករ ទាក់ទង​ទៅ​និង​ក្តី​កង្វល់​របស់​កម្មករ រួចមក នៅ​ព្រឹក​មិញ លោក កឹម សុខា បាន​មានប្រសាសន៍ថា នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រកួតប្រជែង ដោយ​គណបក្សលោកបាន​រៀបចំ​បញ្ជី​បេក្ខជន​រួចរាល់ហើយ​។ គណបក្ស​នឹង​ដាក់​ពាក្យ នៅក្នុង​រយៈពេល​ក្នុង​ថ្ងៃ កំណត់​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) កំណត់​។
ប៉ុន្តែ​លោក កឹម សុខា បាន​ពន្យល់ថា ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ ​​ទាក់ទង​ទៅនឹង​ការដែល គ​.​ជ​.​ប​. មិន​ទទួលយក​ការទាមទារក្នុងញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៣ ត្រូវបាន​លោក កឹម សុខា លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែបន្តគាំទ្រ​នូវ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​(​អសប​) គាំទ្រ​នូវ​អនុសាសន៍​ដែលរកឃើញ​ដោយ អិន​ឌី​អា​យ(NDI) អង្គការ ខុម​ហ្វ្រែល និង​អង្គការ​ជាតិ អន្តរជាតិ​ដទៃទៀត​។​

លោក កឹម សុខា បាន​ព្រមាន​ថា បើសិនជា គ​.​ជ​.​ប មិន​ផ្លាស់ប្តូរ តាម​អនុសាសន៍​អង្គការសហប្រជាជាតិ អង្គការ​ជាតិ អន្តរជាតិ​នោះ​ទេ គឺ​មានន័យថា គ​.​ជ​.​ប មិន​ចង់​ឲ្យ​អន្តរជាតិ ទទួលស្គាល់​ការបោះឆ្នោត​។
ហេតុនេះហើយ ការដែលគណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​បោះឆ្នោត ដើម្បី​បង្ហាញឲ្យឃើញថា អន្តរជាតិ គេ​អត់​ទទួល​ស្គាល់ទេ អ្វីដែល​មិន​មាន​ការផ្លាស់ប្តូរ តាម​សំណូមពរ​របស់​គណបក្ស សង្គ្រោះ​ជាតិដែលជាគូប្រជែងដ៏សំខាន់ក្នុងការ​បោះឆ្នោតនេះ។​
​ ​​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពន្យល់​ថា “​បើសិនណា​យើង​អត់​ចូលប្រគួតក្នុងការ​បោះឆ្នោត គណបក្ស​ប្រជាជន គាត់​ថា គាត់​កែ​ត្រឹមត្រូវ​ទាំងអស់​ទៅហើយ​។ ដល់អញ្ចឹងបើ​យើង​អត់​ចូល ម៉េចយើងនឹងអាច​ដឹងថាធ្វើ ខុស​? ដឹងថា​ត្រូវ​? ដល់​យើង​ចូល​ទៅ​ដឹង​ខុស ដឹង​ត្រូវ ពេលនោះ​យើង​ឃើញ​អន្តរជាតិ គេ​នឹងកាន់ឃើញ​ជាក់ស្តែង ដូចដែល​គេបាន​រកឃើញពឹត​មែន​”​។​
​ ​​ចំពោះ​ការគ្រោង​ដឹកនាំ​មហា​បាតុកម្ម​សា​ជា​ថ្មី ដើម្បី​ទាមទារ​ឲ្យ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ជាតិ​អន្តរជាតិ ត្រូវបាន​លោក កឹម សុខា អះអាងថា បើគ​.​ជ​.​ប មិន​មាន​ការផ្លាស់ប្តូរ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការងារ​ពីរ​ផ្លូវ ទី​១-​ការងារ​ការទូត និង​ទី​២-​ទាមទារ​ឲ្យ​អន្តរជាតិ ដើម្បី​ធ្វើ​ការគាបសង្កត់​ថែម​ទៀត​។
​លោក កឹម សុខា បន្តថា បើ​អន្តរជាតិ មាន​ចម្លើយ​នៅ​ចំនុច​ណាមួយ ហើយ​បាន​ត្រឹម​កម្រិត​ណា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​កំលាំង​មហាជន​បន្តទៅទៀត រហូត​ដល់​បោះឆ្នោត បើ​បោះឆ្នោត​ហើយ​មិន​ដូរ ក្រោយ​បោះឆ្នោត ក៏​នៅតែ​ធ្វើ​បន្តទៅទៀត​។​
​ ​​ទាក់ទង​នឹង​សំនួរ​របស់​អ្នកកាសែត​សួរថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឈ្មោះ​លោក សម រង្ស៊ី ដែល​ជាប់ជា​ទណ្ឌិត នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដែរ ឬ​អត់​? ត្រូវបាន​លោក កឹម សុខា បានបញ្ជាក់​ថា “​ទោះបី មិន​ដាក់ ក៏​ដូច​ដាក់​ដែរ​”​។​
​ចំណែក​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា គ​.​ជ​.​ប ធ្វើ​អ្វី​ដែល​ភារកិច្ច​ខ្លួន និង​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​តម្រូវ ទៅតាម​នីតិវិធី​។ ដូច្នេះ​មិន​អាច​ធ្វើ​អ្វី ក្រៅពីនេះ​បាន​ទេ​។ អ្វី​ដែល​លោក កឹម សុខា បានលើកឡើង គឺជា​សិទ្ធិ​របស់​គាត់​។
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា ការបោះឆ្នោត កន្លងមក គឺ​បាន​ធ្វើ ១០ ដង មកហើយ ដោយ​ធ្វើ​តាម​នីតីវិធី តាម​ច្បាប់ទម្លាប់ ហើយ​ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ វាយតម្លៃ ទទួលស្គាល់ថា ជា​អច្ឆរិយៈ​ទន្លេមេគង្គ​។​
​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​បោះឆ្នោត និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដំបូង មាន​គណបក្សនយោបាយ​ចំនួន ៤ បាន​យក​សំណុំ​ឯកសារ ទៅ​ចុះ​ឈ្មោះ​គណបក្ស និង​ចុះឈ្មោះ​បេក្ខជន​ឈរ​បោះឆ្នោត រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕


Posted By KI Media to KI Media at 5/02/2013 07:30:00 AM


Posted By kiletters2 to KI-Media2 at 5/02/2013 07:30:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: