KI-Media2 KI Media កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​រឿ ង​ប្រាក់​ខែ​តិច

Thursday, 02 May 2013
មុំ គន្ធា និង Shane Worrell
ភ្នំពេញប៉ុស្តិ៍

http://www.postkhmer.com/images/stories/news/national_pk/2013/130502/130502_04b.jpg

130502_01
កម្មការិនី​ទាំង​ពី​រ​នាក់​ដែល​មុខ​របស់​ពួក​គាត់​សរសេរនិមិត្ត​សញ្ញា​ដុល្លារ​ ចូលរួម​នៅ​ក្នុង​ទិវាពលកម្ម​អន្តរជាតិ​​ ១ ឧសភា​ នៅ​ឯសួន​សេរី​ភាព​ រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ម្សិលមិញ​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បដា​ដែល​ស្នើ​សុំ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន និង​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ល្បី​ឈ្មោះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បដា​ជា​ច្រើន​ដែល​បាន​កាន់​ដោយ​កម្មករ​រាប់​ពាន់​នាក់ ដែល​បាន​ដើរ​ជា​ក្បួន​ពី​វត្ត​ភ្នំ​មក​រដ្ឋសភា កាល​ពី​ម្សិលមិញ នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ។
មនុស្ស​ប្រមាណ​ជាង ៥០០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ជូន​តំណាង​រាស្រ្ត ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។
ស្លាក​សរសេរ​ដៃ​មួយ​របស់​កម្មករ​ម្នាក់​បាន​សរសេរ​ថា៖«​គ្រប់​រោងចក្រ​កាត់​ដេរ​ទាំង​អស់​ត្រូវ​តែ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំការ»។

ស្លាក​មួយ​ទៀត​សរសេរ​ថា៖«​រដ្ឋាភិបាល​ត្រូវ​ចាត់​ការ​ដើម្បី​គ្រប់​គ្រង​លើ​តម្លៃ​ថ្លៃ​ឈ្នួល​ផ្ទះ​ជុំវិញ​រោងចក្រ»

កម្មករ​បាន​ថ្លែង​ថា ការ​រើស​អើង​ប្រឆាំង​បុរស​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​យាយី​ផ្លូវ​ភេទ​លើ​ស្រ្តី ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ ហើយ​កិច្ច​សន្យា​មាន​ថិរវេលា​កំណត់​ចាំ​បាច់​ត្រូវ​បោះ​បង់​ចោល។

ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​បាន​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​ស្រាបៀរ មិន​មែន​ខ្លួន​ប្រាណ​របស់​ពួកគេ​ទេ
ចំណែក​ឯ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​គ្រាន់​តែ​ចង់​បាន​នូវ​ការ​គោរព​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​ក៏​កំពុង​ខិត​ខំ​ចង់​បាន​ចំណុច​ដូច​គ្នា​នេះ​ដែរ​។ ក្នុង​រយៈ​ពេល​តិច​ជាង ៣ ខែ រហូត​ដល់​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​គណបក្ស​នយោបាយ បាន​លើក​ឡើង​ពី​គោល​នយោបាយ​របស់​ខ្លួន​លើ​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​ឈ្នួល ដែល​ទាំង​នេះ​ជា​បញ្ហា​ដែល​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្យាករ​ថា នឹង​ជា​ចំណុច​សំខាន់។

ច្បាស់​ណាស់ ដោយ​ដឹង​អំពី​ចំណុច​នេះ​ក្រុម​សហជីព​បាន​អំពាវនាវ​ដល់​កម្មករ​ឲ្យ​គិត​គូរ​ពិចារណា​ក្នុង​ការ​បោះឆ្នោត​នៅ ថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា នេះ​ពាក់​ព័ន្ធ​ជា​ពិសេស​ចំពោះ​មន្រ្តី​រាជការ​ដែល​ជា​ញឹក​ញាប់​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង ៧៥ ដុល្លារ ក្នុង​មួយ​ខែ ដែល​ប្រាក់ ៧៥ ដុល្លារ​នេះ គឺជា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្នាក់​ថ្មី​សម្រាប់​វិស័យ​កាត់​ដេរ។ លោក​ថ្លែង​ថា«​យើង​ប្រើ​រយៈ​ពេល​២០​ឆ្នាំ ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ល្អ​ប្រសើរ…ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ប្រសើរ​ឡើយ​។ យើង​គិត​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គ្មាន​គំនិត​ថ្មី​ទេ ហើយ​នេះ គឺ​ជា​ពេល​វេលា​ក្នុង​ការ​រក​មេ​ដឹក​នាំ​ថ្មីដើម្បីឲ្យមានការផ្លាស់ប្តូរ​»។

លោក អាត់ ធន់ ប្រធាន​សហភាព​កម្មករ​កម្ពុជា បាន​ថ្លែង​ថា អ្នក​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​ក្នុង​មួយ​ខែ​ហើយ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​រហូត​ដល់​យ៉ាង​តិច​២៥០ ដុល្លារ​ក្នុង​មួយ​ខែ​។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវ​តែលុប​បំបាត់​ការ​ប្រើ​ប្រាស់​តុលាការ​ប្រឆាំង​នឹង​សហជីព​និង​អ្នក​តវ៉ា ហើយ​បង្កើត​តុលាការ​ការងារ»។

លោក​បន្ថែម​ថា កម្មករ​ត្រូវ​ការ​យុតិ្តធម៌​សម្រាប់​កម្មករ​កាត់​ដេរ​បី​នាក់​ដែល​ត្រូវ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​បាញ់​កាល​ពី​ឆ្នាំ​មុន។

អ្នក​ស្រី ស៊ីនឿន កម្មករ​កាត់​ដេរ អាយុ ២៦ ឆ្នាំ ថ្លែង​ថា អ្នក​ស្រី​បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាលសព្វថ្ងៃ ហើយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​នាង​ក៏​ដូច​ជា​កម្មករ​ដទៃ​ទៀត​បាន​ប្រសើរ​ឡើង​។

អ្នក​ស្រី ស៊ីនឿន ថ្លែង​ថា អ្នក​ស្រី​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គណបក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​កាល​ពី​ម្សិល​មិញ។

លោក កឹម សុខា ប្រធាន​ស្តីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ដោះ​ស្រាយ​លក្ខខណ្ឌ​ការងារ​ប្រសិន​បើគណបក្សលោកឈ្នះឆ្នោតព្រោះសារទុក្ខទាំងអស់នេះ
មាននៅក្នុងគោលនយោបាយរបស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បញ្ជាក់​ថា៖ «​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ការពារ​សិទិ្ធ​កម្មករ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ​និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៥០ ដុល្លារនិង​ប្រាក់​ខែ​មន្រ្តី​រាជការ​ ​យ៉ាង​តិច​២៥០ ដុល្លារ​ក្នុង​មួយ​ខែ»។

លោក ទេព នន្នរី តំណាង​រាស្រ្ត​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ថា លោក​គាំទ្រ​កម្មករ រាប់​ទាំង​ការ​ទាមទារ​របស់​ពួកគេ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​។

ក្នុង​ខេត្ត​ព្រះ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ក៏​បាន​ថ្លែង​អំពី​លក្ខខណ្ឌ​ការងារ​ផង​ដែរ​។ លោក​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​បាន​កើន​ពី​៥០ ដល់​៧៥ ដុល្លារ ហើយ​ដោយ​សារ​មូលហេតុ​នេះ គណបក្ស​កាន់​អំណាច​មាន​ជំហរ​ល្អ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​អំពី​លក្ខខណ្ឌ​ការងារ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា បញ្ហា​ការងារ​វា​ជា​បញ្ហា​ធំ​ព្រោះ​បក្ស​ប្រឆាំង​បាន​ប្រកាស​ប្រាក់​ឈ្នួល​ខ្ពស់​។ វា​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ត្រូវ​ការពារ​ខ្លួន ហើយ​ប្រសិន​បើ​កម្មករ​អាច​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​វា​នឹង​មាន​សម្ពាធ​»។ លោក​ថ្លែង​ថា ការ​ទាម​ទារ​របស់​កម្មករ​គឺ​សម​ហេតុ​ផល​ដោយ​សារ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច៕


Posted By KI Media to KI Media at 5/02/2013 03:16:00 PM


Posted By kiletters2 to KI-Media2 at 5/02/2013 03:16:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: