KI-Media2 KI Media អ្នក​ភូមិ​ប្រម៉ា​ចោទ​ទាហាន​ដណ ្ដើម​យក​ដី​ពួក​គាត់

image%E1%9E%BE%E1%9E%9B%E1%9E%A0%E1%9E%BE%E1%9E%B7%E1%9E%BB.jpg
កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។ Provided Photo

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ អះអាង​ថា ក្រោយ​ការ​បង្ក្រាប​ដោយ​កង​យោធា​នៅ​ភូមិ​ប្រម៉ា មក មន្ត្រី​យោធា​មួយ​ចំនួន​ដែល​មាន​បេសកកម្ម​បោះ​ទីតាំង​នៅ​ការពារ​តំបន់​នោះ បាន​ដណ្ដើម​យក​ដី​ប្រជាពលរដ្ឋ ហើយ​ជួល​កម្មករ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ដី​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​ដាក់​កង​ទាហាន​ការពារ​គំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ឡើយ។
ដោយ រដ្ឋា វីសាល 2013-05-01 RFA

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្រែ​អំប៉ោង ភូមិ​ប្រម៉ា ៤​គ្រួសារ នៅ​ថ្ងៃ​ពុធ ទី១ ខែ​ឧសភា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ស៊ើប​អង្កេត​សកម្មភាព​កង​ទាហាន​ដែល ​កំពុង​បោះ​ទីតាំង​នៅ​តំបន់​នោះ ប្រើប្រាស់​អំណាច​យោធា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ​ឈ្មោះ ផុន ទី រស់នៅ​ភូមិ​ប្រម៉ា អះអាង​ថា មន្ត្រី​យោធា​ថ្នាក់​អនុសេនីយ៍ទោ​នៃ​កង​ប្រតិបត្តិការ​តំបន់​ប្រម៉ា ឈ្មោះ ប្រាក់ វណ្ណា កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​ដឹកនាំ​ទាហាន ៤​នាក់ ការពារ​កម្មករ​ឲ្យ​ចូល​ទៅ​ដាំ​ដំឡូង​លើ​ដី​ប្រជាពលរដ្ឋ។
លោក​បន្ត​ថា បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​រំលោភ​ដី​នេះ​ជូន​ក្រុម​និស្សិត​វាស់វែង និង​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ជិត​បី​ខែ​កន្លង​ទៅ មន្ត្រី​យោធា​នោះ​មិន​ព្រម​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ការ​អញ្ជើញ​របស់​ មន្ត្រី​ឃុំ​ឡើយ៖ «គាត់​យក​ទាហាន​មក​ការពារ​ដាក់​ប្រជាជន​ប្រហែល​២០​នាក់ ពីរ​ថ្ងៃ​ហើយ ដាំ​ពីរ​ថ្ងៃ​ហើយ។ ទាហាន ៥​នាក់ ថ្ងៃ​ដំបូង ថ្ងៃ​នេះ ៤​នាក់ មាន​កាំភ្លើង​ពីរ​ដើម កាំភ្លើង​ខ្លី​មួយ កាំភ្លើង​វែង​មួយ ធ្វើ​ច្រងេងច្រងាង​តែ​ម្តង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អនុសេនីយ៍ទោ ប្រាក់ វណ្ណា មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​នោះ​លោក​បាន​កាប់​ឆ្ការ​ព្រៃ​ដោយ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​មាន​ព្រំ ​ដី​ជាប់​គ្នា និង​បាន​ចុះ​បញ្ជី​វាស់វែង​ដី​ដោយ​ក្រុម​និស្សិត។ លោក​បន្ត​ថា មិន​បាន​ដាក់​កង​ទាហាន​គំរាម​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​នោះ​ទេ ពីព្រោះ​រឿង​ទំនាស់​ដី​នេះ ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទៅ​ក្រុម​និស្សិត​មិន​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ លោក​ដែល​ក្រុម​និស្សិត​បាន​វាស់វែង ហើយ​អាជ្ញាធរ​ឃុំ​ក៏​កំពុង​ធ្វើ​ការ​ដោះស្រាយ៖ «ទាល់​តែ​ខាង​ក្រុម​ ការងារ​ដោះស្រាយ​ជម្លោះ​ដីធ្លី គេ​ចុះ​ត្រួត​ពិនិត្យ​មើល តើ​ហេតុផល​ដី​ហ្នឹង​ពិត​ជា​ដី​ខាង​ណាៗ​បាន​ដឹង​ច្បាស់ ដោះស្រាយ​នៅ​តែ​ដោះស្រាយ​រហូត»
ជំទប់​ទី២ ឃុំ​កំពង់ដំរី លោក ឆេង ឆាត់ ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​មែន ប៉ុន្តែ​ដោយសារ​មន្ត្រី​អាជ្ញាធរ​ឃុំ​រវល់​មិន​ទាន់​បាន​ចុះ​អង្កេត​បញ្ហា​ ជម្លោះ​ដីធ្លី​នេះ។ លោក​បញ្ជាក់​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​មូលដ្ឋាន នឹង​ចុះ​ពិនិត្យ​ករណី​នេះ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ឱកាស​ជូន​ក្រុម​និស្សិត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់ ​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី​ជាក់ស្តែង​មិន​មាន​ទំនាស់៖ «ខ្ញុំ​បាន​ សួរ​នាំ​មិន​មែន​ថា​យើង​មិន​សូរ​នាំ​ទេ។ យើង​កុំ​ថា​អាង​សិទ្ធិ​ទាហាន​ចេះ​តែ​ទៅ​បំពាន មិន​មែន​ទេ។ យើង​មិន​ចង់​បាន​ទេ ខ្ញុំ​បបួល​ស្បថ​ទៀត ខ្ញុំ​កាន់​កាំភ្លើង ខ្ញុំ​ថា​អ៊ីចឹង​ណា!»
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ បាន​កត់​សម្គាល់​ថា ប្រសិន​មាន​ការ​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​គំរាម​រំលោភ​ដី​ប្រជាពលរដ្ឋ​ មែន គឺ​ជា​ការ​ធ្វើ​ផ្ទុយ​ទៅ​នឹង​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​ហាម​មិន​ឲ្យ​មន្ត្រី​កង​ប្រដាប់​អាវុធ​ចូល​ពាក់ព័ន្ធ​ដី​ ប្រជាពលរដ្ឋ។
លោក​បន្ត​ថា តំបន់​ប្រម៉ា បាន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ដូច្នេះ​រាជ​រដ្ឋាភិបាល​គួរ​ពិចារណា​ដក​កង​កម្លាំង​ចេញ​ពី​តំបន់​នោះ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​បំពេញ​ការងារ​ជូន​ ប្រជាពលរដ្ឋ៖ «គួរ​តែ​ដក​កម្លាំង​យោធា​ចេញ​ទៅ ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ធ្វើ​ការ​ដោះស្រាយ​សម្រប​សម្រួល​ ជាមួយ​អាជ្ញាធរ ដើម្បី​ផ្តល់​ដីធ្លី​គាត់​ឲ្យ​បាន​ស្រប​ច្បាប់»
សេចក្តី​រាយការណ៍​របស់​អ្នក​ភូមិ​ប្រម៉ា ឲ្យ​ដឹង​ថា ក្រោយ​ការ​បង្ក្រាប​ដោយ​កង​យោធា​នៅ​តំបន់​ប្រម៉ា ប្រជាពលរដ្ឋ​ដែល​មាន​ដី​ចម្ការ​នៅ​តំបន់​នោះ​មួយ​ចំនួន បាន​ចូល​មក​ប្រមូល​ផល​ដំឡូង និង​កាន់​កាប់​ដី​របស់​ពួក​គាត់ ប៉ុន្តែ​ក្រុម​យោធា​បោះ​ទីតាំង​ការពារ​នៅ​តំបន់​នោះ ខ្លះ​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ដី​នោះ​ទៀត​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Posted By អ្នកស្រែ to KI Media at 5/02/2013 01:10:00 AM


Posted By kiletters2 to KI-Media2 at 5/02/2013 01:10:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: