KI-Media2 KI Media សហជីព​កម្មករ ជួបជុំ​ហែ​ក្បួន រ ីឯ​នាយករដ្ឋមន្ត្រី​ជួប​កម្មករ នៅ​ថ្ងៃ​ទិ វា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​

CEN_01_05_13+(1).jpg
CEN_01_05_13+(4).jpg
CEN_01_05_13+(5).jpg
international-labour-day_cen2.jpg
international-labour-day_cen3.jpg
international-labour-day_cen5.jpg

(ថ្ងៃទី 1 ឧសភា 2013, ម៉ោង 08:06:AM) | ដោយ: លី សិលា CEN
ភ្នំពេញ: នៅ​ថ្ងៃ​ ១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ក្រុម​កម្មករ​ប្រមាណ ១ ម៉ឺន​នាក់ ដឹកនាំ​ដោយ​សហជីព​កម្មករ​ជាង ១០០ ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា បាន​មក​ជួបជុំ លើក​បដា ស្រែក​មេក្រូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ដើ​រហែ​ក្បួនដាក់​ញត្តិទៅ​កាន់​រដ្ឋសភា និង​រដ្ឋាភិបាល​។
ចំណែក​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​ ១​ឧសភា​នេះ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផង​ដែរ​។​ ញត្តិ​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នៅថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា
ដែលជា​អ្នក​ផ្តួចផ្តើម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ ១​ឧសភា
បានឲ្យដឹងថា បន្ទាប់​ពី​ហែ​ក្បួនទៅមុខ​វិមាន​រដ្ឋ​សភា សហជីព​កម្មករ
នឹង​ឡើង​ថ្លែងការណ៍ បង្ហាញ​ពី​ការទាមទារ​របស់​កម្ម​ករ​កាត់ដេរ​។
តំណាង​គណបក្ស​នយោបាយដែល​មាន​អាសនៈក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​សហជីព​ក​ម្មករ
អញ្ជើញ​ឲ្យចូល​រួម ដើម្បី​ថ្លែងការណ៍
ផ្តល់​ការសន្យា​តាម​សំណើរ​បស់​ក្រុមកម្មករ ត្បិត​អី​នៅ​ខែ​កក្កដា​ខាងមុខ
ជា​ថ្ងៃ​បោះឆ្នោត​។​

​លោក អាត់ ធន់ បន្តថា
ញត្តិ​របស់​សហជីព​ក​ម្មករនៅ​ឆ្នាំ​នេះមាន ១៤ ចំណុច ដែល​មាន​ជាអាទិ៍
ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរយ៉ាងតិច ១៥០ ដុល្លារ
ការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ២ លាន​រៀល ការបញ្ចុះ​តម្លៃ​ប្រេងសាំង
កែលម្អ​លក្ខខណ្ឌ​ការងារ ផ្តល់ឱកាស និង​បើក​សេរីភាព​សម្រាប់​កម្មករ
និង​សហជីព ព្រម​ទាំង​ការទាមទារ​ឲ្យ​កាត់ទោស​តាម​ច្បាប់លើ​ករណី លោក ឈូក
បណ្ឌិត ដែល​បាន​បាញ់​កម្មករ ជាដើម​។

​លោក​បន្តថា
ក្នុង​ញត្តិ​ដដែល​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ
ថ្ងៃ​១​ឧសភា ឆ្នាំនេះ
ក៏​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​អន្តរជាតិ​ល្បីៗ
ធ្វើការ​ទាមទារ​រក​យុត្តិធម៌សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន
ក្នុង​សំណុំរឿង​ឃាតកម្មសម្លាប់​លោក ជា វិជ្ជា ផងដែរ​។​

​ចំណែក​លោក
ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស
របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រដ្ឋាភិបាល
បាន​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ផ្តល់​ឲ្យ​កម្មក​រនូវ​ប្រាក់ខែ​សមរម្យ
ដែល​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​។

​លោក ទិត សុធា
បាន​អំពាវនាវ​ដល់​សហជីព និង​កម្មករ​កាត់ដេរ
គួរ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម  ដើម្បី​ឲ្យមាន​សន្តិសុខ
សម្រាប់​អ្នកវិនិយោគ​ផង
ក៏​ដូចជា​ការរក្សា​ឆ្នាំងបាយ​របស់​កម្មករ​កាត់ដេរ​ផងដែរ​។​

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ការនាំចេញ​ផលិតផល​វាយនភណ្ឌ
កាត់ដេរ​របស់​កម្ពុជា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ខែ​មករា ដើមឆ្នាំ​២០១៣
មានតម្លៃ ១,៣៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១២
មាន​តម្លៃ​ត្រឹមតែ ១,១៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ កាលពី​ឆ្នាំ​២០១២
ការនាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជាមានតម្លៃ ៤,៦ ពាន់​លាន​ដុល្លារ​។

របាយការណ៍​ដដែលបង្ហាញថា ក្នុង​វិស័យ​កាត់ដេរនៅ​កម្ពុជា
មាន​កម្មករ​ប្រមាណ​ជា ៥១០.៦៨២ នាក់
កំពុងតែ​បម្រើការនៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់
និង​ផលិត​ស្បែក​សរុប​ជាង ៥០០ កន្លែង​។ ចំណែក​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ
គិត​ជា​មធ្យម​មាន​ប្រមាណ​ជា ៤០ លាន​ដុល្លារ នៅ​ក្នុង​មួយ​ខែ​។​

ដោយឡែក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបជុំ​ជាមួយ​ក្រុម​កម្មករ
និង​បុគ្គលិក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​៕​ S

សហជីព​កម្មករ ជួបជុំ​ហែ​ក្បួន រីឯ​នាយករដ្ឋមន្ត្រី​ជួប​កម្មករ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​

(ថ្ងៃទី 1 ឧសភា 2013, ម៉ោង 08:06:AM) | ដោយ: លី សិលា

ក- ក+ | Print
ភ្នំពេញ: នៅ​ថ្ងៃ​ ១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ក្រុម​កម្មករ​ប្រមាណ ១ ម៉ឺន​នាក់ ដឹកនាំ​ដោយ​សហជីព​កម្មករ​ជាង ១០០ ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា បាន​មក​ជួបជុំ លើក​បដា ស្រែក​មេក្រូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ដើ​រហែ​ក្បួនដាក់​ញត្តិទៅ​កាន់​រដ្ឋសភា និង​រដ្ឋាភិបាល​។ ចំណែក​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​ ១​ឧសភា​នេះ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ ​បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផង​ដែរ​។​

​ញត្តិ​របស់​ សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នៅថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​។​

​ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលជា​អ្នក​ផ្តួចផ្តើម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ ១​ឧសភា បានឲ្យដឹងថា បន្ទាប់​ពី​ហែ​ក្បួនទៅមុខ​វិមាន​រដ្ឋ​សភា សហជីព​កម្មករ នឹង​ឡើង​ថ្លែងការណ៍ បង្ហាញ​ពី​ការទាមទារ​របស់​កម្ម​ករ​កាត់ដេរ​។ តំណាង​គណបក្ស​នយោបាយដែល​មាន​អាសនៈក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​សហជីព​ក​ម្មករ អញ្ជើញ​ឲ្យចូល​រួម ដើម្បី​ថ្លែងការណ៍ ផ្តល់​ការសន្យា​តាម​សំណើរ​បស់​ក្រុមកម្មករ ត្បិត​អី​នៅ​ខែ​កក្កដា​ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត​។​

​លោក អាត់ ធន់ បន្តថា ញត្តិ​របស់​សហជីព​ក​ម្មករនៅ​ឆ្នាំ​នេះមាន ១៤ ចំណុច ដែល​មាន​ជាអាទិ៍ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរយ៉ាងតិច ១៥០ ដុល្លារ ការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ២ លាន​រៀល ការបញ្ចុះ​តម្លៃ​ប្រេងសាំង កែលម្អ​លក្ខខណ្ឌ​ការងារ ផ្តល់ឱកាស និង​បើក​សេរីភាព​សម្រាប់​កម្មករ និង​សហជីព ព្រម​ទាំង​ការទាមទារ​ឲ្យ​កាត់ទោស​តាម​ច្បាប់លើ​ករណី លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មករ ជាដើម​។

​លោក​បន្តថា ក្នុង​ញត្តិ​ដដែល​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ឆ្នាំនេះ ក៏​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​អន្តរជាតិ​ល្បីៗ ធ្វើការ​ទាមទារ​រក​យុត្តិធម៌សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន ក្នុង​សំណុំរឿង​ឃាតកម្មសម្លាប់​លោក ជា វិជ្ជា ផងដែរ​។​

​ចំណែក​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រដ្ឋាភិបាល បាន​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ផ្តល់​ឲ្យ​កម្មក​រនូវ​ប្រាក់ខែ​សមរម្យ ដែល​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​។

​លោក ទិត សុធា បាន​អំពាវនាវ​ដល់​សហជីព និង​កម្មករ​កាត់ដេរ គួរ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ឲ្យមាន​សន្តិសុខ សម្រាប់​អ្នកវិនិយោគ​ផង ក៏​ដូចជា​ការរក្សា​ឆ្នាំងបាយ​របស់​កម្មករ​កាត់ដេរ​ផងដែរ​។​

​ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ការនាំចេញ​ផលិតផល​វាយនភណ្ឌ កាត់ដេរ​របស់​កម្ពុជា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ខែ​មករា ដើមឆ្នាំ​២០១៣ មានតម្លៃ ១,៣៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១២ មាន​តម្លៃ​ត្រឹមតែ ១,១៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ កាលពី​ឆ្នាំ​២០១២ ការនាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជាមានតម្លៃ ៤,៦ ពាន់​លាន​ដុល្លារ​។

​ របាយការណ៍​ដដែលបង្ហាញថា ក្នុង​វិស័យ​កាត់ដេរនៅ​កម្ពុជា មាន​កម្មករ​ប្រមាណ​ជា ៥១០.៦៨២ នាក់ កំពុងតែ​បម្រើការនៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​សរុប​ជាង ៥០០ កន្លែង​។ ចំណែក​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ គិត​ជា​មធ្យម​មាន​ប្រមាណ​ជា ៤០ លាន​ដុល្លារ នៅ​ក្នុង​មួយ​ខែ​។​

​ ដោយឡែក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបជុំ​ជាមួយ​ក្រុម​កម្មករ និង​បុគ្គលិក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​៕​ S

– See more at: http://www.cen.com.kh/localnews/show_detail/19?token=MDI1ZGRmNz#sthash.Au4IjEOj.dpuf

Posted By អ្នកស្រែ to KI Media at 5/01/2013 01:06:00 PM

Posted By kiletters2 to KI-Media2 at 5/01/2013 01:06:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: