KI-Media2 KI Media ពលរដ្ឋ​មាន​បញ្ហា​ដី​ទាមទារ​មន ្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី

BKL+protest+29Apr2013+(RFA)+01.jpg

BKL+protest+29Apr2013+(RFA)+02.jpg

BKL+protest+29Apr2013+(RFA)+03.jpg

BKL+protest+29Apr2013+(RFA)+04.jpg

BKL+protest+29Apr2013+(RFA)+05.jpg

BKL+protest+29Apr2013+(RFA)+06.jpg

BKL+protest+29Apr2013+(RFA)+07.jpg

BKL+protest+29Apr2013+(RFA)+08.jpg

BKL+protest+29Apr2013+(RFA)+09.jpg

BKL+protest+29Apr2013+(RFA)+10.jpg

BKL+protest+29Apr2013+(RFA)+11.jpg

BKL+protest+29Apr2013+(RFA)+12.jpg

2013-04-29
ដោយ វណ្ណ វិចារ
RFA

នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ អ្នក​ភូមិ​មាន​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​បន្ត​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​រយៈពេល​ជាង ៥​ម៉ោង​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី​របស់​ខ្លួន ដែល​មាន​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ។ ខ្លឹមសារ​ដែល​ពលរដ្ឋ​ចង់​បាន គឺ​ទាមទារ​អាជ្ញាធរ​ផ្ដល់​ដី​ទំហំ​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ​បឹងកក់ តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជរដ្ឋាភិបាល និង​សាងសង់​អគារ​ឲ្យ​គ្រប់​ចំនួន ១០​ខ្នង​ឲ្យ​អ្នក​ភូមិ​បុរីកីឡា តាម​ការ​សន្យា​របស់​លោក កែប ជុតិមា។

តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី ប្រកាស​ថា អ្នក​ភូមិ​ទៅ​តវ៉ា​មុខ​បក្ស​កាន់​អំណាច ព្រោះ​តែ​គណបក្ស​នេះ​មិន​បាន​ដោះស្រាយ​សំណូមពរ​របស់​ពួកគាត់ ដែល​ធ្លាប់​ស្នើ​សុំ​ជា​ច្រើន​ដង​ច្រើន​សា។ អ្នកស្រី​បន្ត​ថា គណបក្ស​ប្រជាជន​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​របស់​មន្ត្រី​ខ្លួន​ដែល​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ។

អ្នកស្រី​បញ្ជាក់​ថា លោក​អភិបាល​ក្រុង កែប ជុតិមា និង​សមាជិក​ព្រឹទ្ធ​សភា លោក ឡាវ ម៉េងឃីន រួម​គ្នា​បញ្ជា​ឲ្យ​គេ​ឈូស​ឆាយ​បូម​ពន្លិច​ផ្ទះ​អ្នក​ភូមិ៖ «រហូត​មក​ទល់​ពេល​នេះ​គណបក្ស​ប្រជាជន​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ទាំង​ពីរ​នាក់​ហ្នឹង​ទេ បែរ​ជា​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ ប្រជាពលរដ្ឋ​រក​គណបក្ស​ឲ្យ​ជួយ​តែ​បក្ស​បែរ​ជា​បិទ​ទ្វារ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​មក​ជួប​ពលរដ្ឋ លោក សំរិទ្ធ សារុន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​ក៏​មិន​មាន​គោលនយោបាយ​ធ្វើ​បាប​រាស្ត្រ​ទេ ប៉ុន្តែ​បើ​បុគ្គល​ណា​រំលោភ​បំពាន​លើ​ពលរដ្ឋ បុគ្គល​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​បាន​បញ្ជូន​ញត្តិ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ជ្រាប​ពី​បញ្ហា​នេះ​រួច​ហើយ៖ «សុំ​បង​ប្អូន​ទៅ​ដោះស្រាយ​នៅ​ខុទ្ទកាល័យ​របស់​សម្ដេច​ទាំង​បី គណបក្ស​ប្រជាជន​មិន​មាន​សិទ្ធិ​ដោះស្រាយ​អី​ទាំង​អស់ គណបក្ស​ប្រជាជន​មិន​ឲ្យ​ប៉ះពាល់​អ្វី​ដល់​ប្រជាជន​ទេ»។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​ផ្នែក​បច្ចេកទេស​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​យក​ទីតាំង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ដើម្បី​តវ៉ា​ជា​ប្រការ​សម​ហេតុផល​បំផុត ព្រោះ​ថា គណបក្ស​កាន់​អំណាច​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នេះ៖ «គ្រាន់​តែ​មន្ត្រី​ដែល​អនុវត្ត​ហ្នឹង​គាត់​មិន​អនុវត្ត​តាម​អនុក្រឹត្យ​ហ្នឹង គួរ​ណាស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ្នឹង​គាត់​គិតគូរ​បញ្ជូន​ក្រុម​និស្សិត​វាស់​ដី​ឲ្យ​គាត់»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​ក្រុម​សមត្ថកិច្ច​ប្រហែល​ជាង ២០០​នាក់ មក​ពី​គ្រប់​ស្ថាប័ន ដូចជា​អង្គភាព​ស៊ើបការណ៍ អាវុធហត្ថ កម្លាំង​ប្រឆាំង​បាតុកម្ម កូដកម្ម ប៉ូលិស​ចរាចរណ៍ ប្រដាប់​ដោយ​រនាំង​ឃាំង​ផ្លូវ ដំបង និង​ខែល​ក្នុង​ដៃ។ ពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។

ក្នុង​បំណង​ចូល​ជួប​លោក ហ៊ុន សែន ស្ត្រី​បឹង​កក់​ម្នាក់ ឈ្មោះ ឯក ច័ន្ទរស្មី ត្រូវ​សន្លប់​បន្ទាប់​ពី​លូន​ក្រោម​រនាំង​បាំង​ផ្លូវ​របស់​សមត្ថកិច្ច។ ទោះ​បី​ជា​ពលរដ្ឋ​សន្លប់​ក្ដី សមត្ថកិច្ច​ជាង ១០០​នាក់​នៅ​ក្បែរ​នោះ មិន​ហ៊ាន​បែរ​ខ្នង​មើល ឬ​ជួយ​សង្គ្រោះ​នោះ​ឡើយ។ សមត្ថកិច្ច​ខ្លះ​ប្រាប់​ថា បើ​គាត់​ទៅ​ចូល​មើល​អ្នក​ភូមិ មេ​កើយ​គាត់​នឹង​បន្ទោស។

អ្នកស្រី ឯក ច័ន្ទរស្មី ត្រូវ​បាន​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​ទូរស័ព្ទ​ហៅ​ឡាន​ពេទ្យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ អ្នក​ភូមិ​ប្រាប់​ថា ស្ត្រី​ម្នាក់​នេះ​សន្លប់​ដោយសារ​​ខ្សោយ​បេះដូង ហើយ​គាត់​តូច​ចិត្ត​ដែល​សមត្ថកិច្ច​រារាំង​គាត់​មិន​ឲ្យ​ចូល​ជួប​នាយករដ្ឋមន្ត្រី។ ក្នុង​ការ​តវ៉ា​នោះ ពលរដ្ឋ​បំបែក​គ្នា​ជា​ប្រាំ​ផ្លូវ ដើម្បី​ទៅ​ឲ្យ​ដល់​ជិត​របង​ផ្ទះ​លោក ហ៊ុន សែន តែ​ពួក​គាត់​ក៏​ត្រូវ​សមត្ថកិច្ច និង​កង​សណ្ដាប់ធ្នាប់​សែង​ចេញ​មិន​ឲ្យ​នៅ​កៀក​ផ្ទះ​នាយករដ្ឋ​មន្ត្រី​ឡើយ។

កាល​ពី​សប្ដាហ៍​មុន អ្នក​ភូមិ​បាន​តវ៉ា​បែប​នេះ​ម្ដង​ហើយ និង​ថែម​ទាំង​លើក​គ្នា​ទៅ​ខាង​មុខ​តុលាការ​ក្រុង ដើម្បី​ប្រារព្ធ​ពិធី​បែប​សាសនា ដោយ​ដុត​មនុស្ស​ក្រដាស​ដែល​តំណាង​ឲ្យ​តុលាការ​ពុករលួយ​ទៀត​ផង៕


Posted By KI Media to KI Media at 4/30/2013 07:18:00 AM


Posted By kiletters2 to KI-Media2 at 4/30/2013 07:18:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: