KI-Media2 KI Media គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់ ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​បោះ​ឆ្នោត

Monday, 29 April 2013
វង្ស សុខេង
The Phnom Penh Post

http://www.postkhmer.com/images/stories/news/national_pk/2013/130429/130429_04b.jpg

130429_04a
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុ​ជា ដែល​ចូល​រួម​ការ​តវ៉ា​ឲ្យ​មាន​ការ​កែទម្រង់​ ឝ.ជ.ប។ រូបថត ផា លីណា

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​អះអាង​ថា​នឹងបន្ត​ដាក់​សម្ពាធ​ទៅ​លើ គ.ជ.ប​ដើម្បី​ធ្វើ​កំណែ​ទម្រង់​និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត មុន​ពេល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បញ្ជាក់​នូវ​ឆន្ទៈ​នយោបាយ​ចុះ​ឈ្មោះ​និង​បញ្ជូន​បញ្ជី​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ​។

រយៈ​ពេល​ចុះ​ឈ្មោះ​បេក្ខជន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១៣ ខែ​ឧសភា ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នឹង​ដឹក​នាំ​ការ​តស៊ូ​មតិ​ជា​សាធារណៈ ដើម្បី​ធ្វើ​ការ​តវ៉ា​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖«​យើង​មិន​ចាប់​អារម្មណ៍ និង​ផ្តោត​លើ​ការ​ចុះ​ឈ្មោះ​គណបក្ស​និង​បេក្ខជន​យើង​ឡើយ ប៉ុន្តែ យើង​ផ្តោត​លើ​ការ​បង្ខំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គ.ជ.ប និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ យើង​នឹង​អាច​ធ្វើ​កំណែ​ទម្រង់​នៅ​ពេល​ណា​មួយ ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស ប្រសិន​បើ គ.ជ.ប មិន​លម្អៀង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ»

ទោះ​ជា​យ៉ាង​ណា លោក យឹម សុវណ្ណ បាន​បដិសេធ​មិន​បញ្ជាក់​ថា តើ​គណបក្ស​ប្រឆាំង​នេះ​នឹង​ចុះ​ឈ្មោះ​ឬ​ធ្វើ​ពហិការ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឡើយ។

ប៉ុន្តែ លោក យ៉ែម បុញ្ញឫទិ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ជា​គោល​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​គឺ​យើង ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា។​លោក​បាន​បញ្ជាក់​ថា ៖ «​យើង​បាន​ត្រៀម​រួច​ជា​ស្រេច​អស់​ហើយ​»។

លោក ទេព នីថា អគ្គ​លេខាធិការ​គ.ជ.ប បាន​ថ្លែង​ថា៖ «វា​ជា​សិទិ្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ក្នុង​ការ​តវ៉ា តែ​យើង​បាន​អនុវត្ត​ការងារ​របស់​យើង​តាម​ច្បាប់​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ខក​ខាន​មិន​បាន​ចុះ​ឈ្មោះ គណបក្ស​ប្រឆាំង​នឹង​មិន​អាច​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឡើយ»។

លោក​បាន​បន្ត​ថា តាម​ការ​ប៉ាន់​ប្រមាណ មាន​គណបក្ស​ប្រហែល ៦​ទៅ​៧​ដែល​មាន​បំណង​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ធ្វើ​ការ​ប្រកួត​ប្រជែង​នា​ខែ​កក្កដា​ខាង​មុខ​នេះ​។

ទន្ទឹម​នឹង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​បញ្ជូន​ឈ្មោះ​បេក្ខជន និង​ចុះ​ឈ្មោះ​ជាមួយ​នឹង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា។

លោក អ៊ុក គឹមហាន នាយ​ខុទ្ទកាល័យ​នៃ​នាយកដ្ឋាន​បូក​សរុប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា នៅ​ថ្ងៃ​ចន្ទ គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ចុះ​បញ្ជី​គណបក្ស​និង​បេក្ខជន​ពេញ​សិទ្ធិ ១២៣​រូប ព្រម​ទាំង​បេក្ខជន​បម្រុង​១៤៥​រូប។ លោក​បាន​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ជិត​៥០​ភាគរយ​ពី​អាសនៈ​បច្ចុប្បន្ន​សរុប ១២៣ ក្នុង​រដ្ឋសភា​ដោយ​ដាក់​បេក្ខជន​ថ្មី។

លោក អ៊ុក គឹមហាន បាន​បន្ថែម​ថា៖ «​យើង​បាន​រក្សា​មនុស្ស ៧០នាក់​ជា​បេក្ខជន​ចាស់ និង ៥៣​នាក់​ជា​បេក្ខជន​ថ្មី ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​យើង សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា។ ខ្ញុំ​មិន​ច្បាស់​ទេ តែ​បេក្ខជន​យ៉ាង​ហោច​១០ នាក់​ជា​កូន​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល បាន​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ខក​ខាន​មិន​បាន​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត នោះ​នឹង​ពិបាក​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

លោក បាន​បន្ថែម​ទៀត​ថា៖ «​យើង​ព្រួយ​បារម្ភ​អំពី​បរិស្ថាន​នយោបាយ​កំពុង​បន្ត​ស្នើ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ហើយ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ខក​មិន​បាន​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នោះ​នឹង​មាន​បញ្ហា។ ប៉ុន្តែ យើង​នៅ​មាន​ពេល​តាម​ដាន​ស្ថានភាព​នយោបាយ​រហូត​ដល់​ថ្ងៃ​ផុត​កំណត់​[​ចុះ​ឈ្មោះ​គណបក្ស​និង​បេក្ខជន]»៕


Posted By KI Media to KI Media at 4/30/2013 03:55:00 PM


Posted By kiletters2 to KI-Media2 at 4/30/2013 03:55:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: