RFA/Yun Samean
ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុងពិធីជួបជុំសហគមន៍ខ្មែរអាមេរិក នៅទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
ដោយ ជរ ពិសិដ្ឋវិជ័យអានន្ទ 2012-09-23 http://www.rfa.org
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អាចនឹងត្រូវគេលុបឈ្មោះចេញពីបញ្ជីសមាជិកនៃគណៈមេធាវី។
លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវីកម្ពុជា ថ្លែងឲ្យដឹងនៅថ្ងៃទី ២៣ កញ្ញាថា លោក សម រង្ស៊ី ជាមេធាវីមិនប្រកបវិជ្ជាជីវៈ ដែលមានអត្តលេខ ១០៨ ត្រូវប្រធានគណៈមេធាវី លោក ជីវ សុងហាក់ ចេញលិខិតកោះឲ្យចូលខ្លួនដោយផ្ទាល់ដល់ក្រុមប្រឹក្សានៃគណៈមេធាវី នៅថ្ងៃទី ៩ ខែតុលាខាងមុខនេះ។
លិខិតនេះត្រូវបានចេញដោយលោក ជីវ សុងហាក់ កាលពីថ្ងៃទី២១ កញ្ញា។
លោក យឹម សារី បញ្ជាក់ថា គេនៅមិនទាន់ដឹងនៅឡើយទេថា តើលោក សម រង្ស៊ី នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះនៃគណៈមេធាវីពិតប្រាកដ ឬយ៉ាងណានោះទេ គឺត្រូវរង់ចាំរហូតថ្ងៃទី ៩ តុលា ឆ្នាំ២០១២ ទើបបានដឹង ពីព្រោះថ្ងៃនោះជាថ្ងៃ ដែលគណៈមេធាវីបានកំណត់ឲ្យលោក សម រង្ស៊ី ចូលខ្លួនមកបំភ្លឺ។
លោក យឹម សារី៖ «ឯចំពោះទោសឬយ៉ាងម៉េចនោះ យើងអត់ទាន់បានដឹងថា ក្រុមប្រឹក្សាគាត់សម្រេចយកទោសបែបណាមួយនោះទេ ពីព្រោះទោសវាមានច្រើន។ ទោសវាមានការស្ដីបន្ទោស ការព្រមាន ការលុបឈ្មោះចេញពីបញ្ជី ការផ្អាកមិនឲ្យប្រកបវិជ្ជាជីវៈជាបណ្ដោះអាសន្ន ឬក៏ទោសហាមមិនឲ្យមានសិទ្ធិបោះឆ្នោត នៅក្នុងមហាសន្និបាត ឬឈរជាប្រធានគណៈមេធាវី ឬក៏លុបឈ្មោះចោលតែម្ដង។ អ៊ីចឹងក្នុងទោសទាំងអស់នោះ យើងមិនទាន់ដឹងថា ចំណុចណាមួយនៅឡើយទេ។ អ៊ីចឹងរង់ចាំតែគាត់មក ហើយក្រុមប្រឹក្សាសម្រេចទៅតាមឆន្ទានុសិទ្ធិរបស់គាត់»។
មូលហេតុ ដែលគណៈមេធាវីកោះហៅលោក សម រង្ស៊ី ឲ្យចូលមកបំភ្លឺនេះ ដោយសារតែលោកជាទណ្ឌិត៕
http://www.rfa.org/khmer/indepth/politics-09232012082103.html
–
Posted By អ្នកស្រែ to KI Media at 9/23/2012 10:55:00 PM
–
Posted By kiletters2 to KI-Media2 at 9/23/2012 10:55:00 PM
