![]() |
| ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី និងប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា |

2012-08-20
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia
សូមស្ដាប់បទសម្ភាសន៍តាមទូរស័ព្ទរបស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងលោកបណ្ឌិត ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា៖
Hosted by Kiwi6 file hosting. Download mp3 – Free Music Hosting.
គណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បានចុះបញ្ជីគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ នៅក្រសួងមហាផ្ទៃហើយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២។ លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងអ្នកនាំពាក្យចលនាសង្គ្រោះជាតិ។ លោកមានប្រសាសន៍នៅថ្ងៃទី២០ សីហា ថា ក្រសួងមហាផ្ទៃ បានទទួលយកលិខិតជូនដំណឹងរបស់លោកស្ដីពីការបង្កើតគណបក្សថ្មីហើយ។ លោក ប៉ុល ហំម បញ្ជាក់ថា គណបក្សថ្មីនេះមិនទាន់ដាក់បេក្ខភាពប្រធានគណបក្ស និងអនុប្រធាននៅឡើយ។ លោកអះអាងថា លិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ ជំហានដំបូងនេះ លោក សម រង្ស៊ី ធ្វើជាប្រធានគណៈកម្មាធិការបក្សបណ្ដោះអាសន្ន រីឯរូបលោកធ្វើជាអនុប្រធានគណៈកម្មាធិការបក្សបណ្ដោះអាសន្ននៃគណបក្សសង្គ្រោះជាតិ។ ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២០ សីហា ថា ក្រសួងនឹងជូនដំណឹងឲ្យខាងគណបក្សសង្គ្រោះជាតិដឹងវិញ នៅក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីទទួលបានលិខិតជូនដំណឹងនេះ ថាតើក្រសួងនឹងយល់ព្រមចុះបញ្ជីឲ្យបង្កើតគណបក្សថ្មីនេះ ឬយ៉ាងណា?
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដដែល បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនេះទេ ពីព្រោះថា លោក សម រង្ស៊ី ជាទណ្ឌិត។ លោកបំភ្លឺថា បើសិនជាលោក សម រង្ស៊ី អាចមកធ្វើនយោបាយវិញបាន លុះត្រាណាលោក សម រង្ស៊ី ចូលមកទទួលទោសសិន។
បន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានដាក់លិខិតជូនដំណឹងស្ដីពីការបង្កើតគណបក្សថ្មីនៅថ្ងៃទី២០ សីហា នេះដែរ គណបក្សទាំងពីរបានធ្វើសន្និសីទកាសែតភ្លាមៗ អំពីការបង្កើតគណបក្សសង្គ្រោះជាតិនេះ។
–
Posted By KI Media to KI Media at 8/21/2012 12:08:00 AM
–
Posted By kiletters2 to KI-Media2 at 8/21/2012 12:08:00 AM
