ហេង សំរិន ទទួលជួប សវនាការ ជាមួយ ត្រឹន វ៉ាន់ហាង សមាជិក គណៈកម្មាធិការ មជ្ឈឹមបក្ស កុម្មុយនីស្ត យួន
Monday, 16 July 2012
ដោយៈសៅ ដារ៉ានី-គង់ សិរីរ័ត្ន
DAP-News
ក្រោយពីបិតទ្វា្ លាងខួរ សាកែ ឲ្យកាត់ ភូមិកំណើត ខ្លួនទៅយួន បានសម្រេច ហើយ ចៅហ្វាយ នាំគ្នាមក ចងមិត្តបន្ថែម ដើម្បី បង្ហើយដីខ្មែរ ដែលនៅសេសសល់
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម ជាមួយ គណៈប្រតិភូគណៈកម្មការកិច្ចការការបរទេស នៃរដ្ឋសភា វៀតណាម ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២នេះ នៅវិមានរដ្ឋសភា។
ថ្លែងក្នុងឱកាស ជួបសម្តែងការគួរសម នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១២ លោក ត្រឹន វ៉ាន់ហាង សមាជិកគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងនូវចំណុចជាវិជ្ជមាន ពីរចំណុច ដើម្បីមកជម្រាបជូនសម្តេច ហេង សំរិន នោះគី
ទី១៖ ជម្រាបជូនសម្តេចនូវការងារជាវិជ្ជមាន នៃដំណើរទស្សនកិច្ចរបស់ លោក ក្នុងអំឡុងពេលមក ធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានេះ។
ទី២៖ លោកក៏បានជម្រាបជូនសម្តេច នូវដំណើរទស្សនកិច្ចអបអរខួប មិត្តភាពកម្ពុជា-វៀតណាម ៤៥ឆ្នាំ នៅក្នុងឆ្នាំ២០១២នេះទៀតផង។
ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅថ្ងៃទី២០ខែកក្កដា ខាងមុខនេះសម្តេចអគ្គ មហា ពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រដ្ឋសភា កម្ពុជា ទៅទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យឡាវផងដែរ។ តាមការគ្រោងទុក គណៈប្រតិភូកម្ពុជា និងជួបសំណេះសំណាល ទ្វេភាគី ជាមួយនឹងសមភាគីវៀតណាមនៅថ្ងៃទី២០ និង២១ ខែកក្កដា នៅទីក្រុង ហូជីមិញ។
ដោយឡែកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ភាគីវៀតណាមបានអញ្ជើញសម្តេច ហេង សំរិន ចូលរួមសន្និសីទមិត្តភាពរវាងកម្ពុជា និងវៀតណាម ផងដែរ៕
–
Posted By Socheata to KI Media at 7/16/2012 03:12:00 PM
–
Posted By kiletters2 to KI-Media2 at 7/16/2012 03:12:00 PM